ទំព័រដើម    >    កុំព្យូទ័រ    >    ព័ត៌មាន    >    Lenovo ចេញ​កុំព្យួទ័រ​យួរ​ដៃ តូច​ច្រឡឹង អាច​បត់​អេក្រង់​បាន 360 ឌឺក្រេ និង​តម្លៃ​ក៏​សមរម្យ

Lenovo ចេញ​កុំព្យួទ័រ​យួរ​ដៃ តូច​ច្រឡឹង អាច​បត់​អេក្រង់​បាន 360 ឌឺក្រេ និង​តម្លៃ​ក៏​សមរម្យ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ប្រិយមិត្តមួយចំនួនប្រហែល ជាបាន​ជ្រាប​​ច្បាស់ ហើយ នូវ ក្រុមហ៊ុន Lenovo នេះ មួយ​នេះ ដែល​ក្រុមហ៊ុន សំបូរ​ទៅ​ដោយ កុំព្យូទ័រ យួរដៃ ដែលឧស្សាហ៍ចេញ សឹង តែ 4​ ខែម្ដងទៅហើយ។ ការចេញនោះដែរ គឺខ្លួន​តែង​តែ​ចេញជាជម្រើស ជាច្រើនសម្រាប់ តម្រូវការអ្នកប្រើប្រាស់ មិនអោយសាំឡើយ។ ថ្មីៗ នេះផងដែរ ក្រុម​ហ៊ុន មួយ នេះបានចេញ ជាជម្រើសថ្មី ដល់អ្នកប្រើប្រាស់ទៀតហើយ ដែលកុំព្យូទ័រយួរដៃ នោះមាន​ឈ្មោះ​ថា ជាផ្លូវការ Flex 11 Chromebook។

cover

Final 1000x150 copy

Cambo Report1000px x 150px

សម្រាប់ Flex 11 Chromebook នេះផងដែរ គឺជាកុំព្យូទ័រយួដៃ ស៊េរីថ្មីរបស់ Lenovo វាមានសមត្ថភាព អាច​អោយ​យើង​ធ្វើការ​បត់​អេក្រង់បាន 360 ឌឺក្រេ បានទៀតផង ដោយការបត់ នេះផងដែរ ហាក់បីអាចធ្វើអោយ​កុំព្យូទ័រ​យួរ​ដៃ យើងដើរតួរបាន 2 មុខ គឺ ជាថេប្លេតក៏បាន  នៅពេលយើងបត់វាមកអស់ ពីព្រោះវាអាច​ធ្វើការ​គ្រប់​គ្រង​ដោយ ប្រើម្រាមដៃយើងប៉ះអេក្រង់បានផងដែរនោះ និងទៅជាកុំព្យូទ័រយួរដៃ នៅពេលយើងប្រើ​ប្រាស់​ធម្មតា។ សម្រាប់ លក្ខណៈសម្បត្តិផ្សេងៗ របស់វាវិញនោះ  Flex 11 Chromebook នេះមានទំហំ អេក្រង់ 11.6​ អ៊ីញប៉ុណ្ណោះ គឺតូច និងកម្រិតបង្ហាញរូបភាព ធំគួរសម ត្រឹម 1,366 x 768​ ភិចសែល មាន​កម្លាំង បន្ទះ ឈីប Cpu ARM មានគ្រាប់ Core 4 អាចរត់បាន 2.1GHz។

pic 1 pic 2

បន្ថែមទៀតនោះ កុំព្យូទ័រយួរដៃនេះមាន មាន Ram ទំហំ 4GB មកជាមួយផងដែរ និងអង្គផ្ទុកទិន្នន័យ 32GB ផងដែរ។ វាជាកុំព្យូទ័រយួរដៃ Chromebook ដូច្នេះវាប្រើប្រាស់ ប្រត្តិបត្តិការ Chrome អញ្ចឹងហើយ ពុំអាចធ្វើការ ដូចទៅនឹង Windows​ ក៏មិនបាច់ត្រូវការ អង្គផ្ទុកទិន្នន័យ ច្រើននៅក្នុងម៉ាស៊ីន នោះដែរ។ ជាង​នេះ​ទៅទៀនោះវាក៏មានរន្ធ ដោត USB-C មួយ រន្ធដោត USB ធម្មតា រន្ធ HDMI  និងរន្ធដាក់ អង្គផ្ទុក​ទិន្នន័យ ក្រៅបន្ថែម មកជាមួយផងដែរ។ សម្រាប់ តម្លៃ វិញនោះក្រុមហ៊ុន ចេញលក់ ក្នុងតម្លៃ 279 ដុល្លារ។ និយាយរួមទៅដូចយើងខ្ញុំនិយាយពីមុនអញ្ចឹង Flex 11 Chromebook នេះអាចដើរតួរបាន ពីរមុខ ហើយ​វា​បង្កើត​ឡើងជាជម្រើសថ្មីសម្រាប់ អ្នកដែលចង់បាននូវ កុំ កុំព្យូទ័រយួរដៃ មានមុខងារ ច្រើន តម្លៃសមរម្យ  ជាពិសេស​​នោះអាចបត់អេក្រង់បាន​ 360 ឌឺក្រេ សម្រាប់តម្លៃ​និង​មុខងារ​ប៉ុននេះ ​ប្រសិ​នបើលោកអ្នក កំពុង​រក​កុំព្យូរទ័រ យួរដៃប្រភេទនេះ គួរណាអាចពិចារណាលើវាបាន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Visal
  • 11:43 AM, 20 April
  • ប្រភព: The Verge
  • Tag: កុំព្យូទ័រ