ទំព័រដើម    >    កាម៉េរ៉ា    >    ព័ត៌មាន    >    កាមេរ៉ា​លំដាប់​កំពូល Sony Alpha A9 បង្ហាញ​មុខ​ជា​ធារណៈ​ហើយ ជា​មួយ​តម្លៃ 4,500$

កាមេរ៉ា​លំដាប់​កំពូល Sony Alpha A9 បង្ហាញ​មុខ​ជា​ធារណៈ​ហើយ ជា​មួយ​តម្លៃ 4,500$

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

Alpha គឺជាសេរីកាមេរ៉ា​លំដាប់​កំពូល​មួយ​របស់ Sony ដែល​វា​ក៏​មាន​ការ​ពេញ​និយម ខ្ពស់​ផង​ដែរ​សម្រាប់​អ្នក ថតរូប​អាជីព ព្រោះ​អី​ពួកវា​មាន​រាង​តូ​ច​ច្រឡឹង​ខុស ពី​ពពួក​កាមេរ៉ា DSLR របស់​ក្រុម​ហ៊ុន​ដទៃ​ទៀត ខណៈ​សមត្ថភាពផ្តិតយក  និងគណនាវិញគឺខ្លាំង មិនសមនឹងមាឌរបស់វា។​ ដោយឡែកនៅក្នុងថ្ងៃនេះ ក្រុមហ៊ុនបានដាក់បង្ហាញ ម៉ូឌែលថ្មីហើយ ដែលស្ថិតនៅលំដាប់កំពូលលើសគេ តែម្តងក្នុងស៊េរី​ Alpha នោះ​គឺ A9 ដែលនេះគឺជាកាមេរ៉ា Full-frame លើលោកដំបូងគេហើយ ដែលប្រើស៊ិនស័រ CMOS ទំហំ 24.2 ជាប់គ្នាតែម្តង ដែលអនុញ្ញាត្តិអោយវា ដំណើរការលឿនជាង​កាមេរ៉ាធម្មតា 20 ដងឯណោះ។

Screen_Shot_2017-04-19_at_8.13.25_AM

Final 1000x150 copy

យើងអាចថតរូបប្រភេទ RAW ជាលក្ខណៈជាប់ៗគ្នា (Continuous) បាន 20 បុស្តិ៍ក្នុងមួយវិនាទី រឺមួយ​បាន 241 បុស្តិ៍សម្រាប់រូប RAW និង 362 បុស្តិ៍សម្រាប់ JPEG បើយើងប្រើ AF/AE Lock។ ជាមួយ​នឹងកាមេរ៉ានេះ វាក៏បញ្ចៀសមិនអោយមាន បញ្ហា Black Out ផងដែរ ព្រោះអីវាអាចចាប់ Object បាន​ក្នុង​ល្បឿនលឿន។ ចំណុចចាប់ Focus វិញគឺបានរហូតដល់ 693 ចំណុចឯណោះ ដែលស្មើនឹង 93% នៃ​ប្លង់​ទាំងមូលហើយ និងថែមទាំងអាចចាប់បាន ត្រឹមត្រូវទៀតផងដែរ។ សមត្ថភាពថតវីដេអូវិញ ក៏ខ្លាំង​ណាស់​ដែរ ពោលបើយើងថតវីដេអូ 4K នោះវានឹងចាប់ពត៌មានប្លង់ដល់កម្រិត 6K រួចហើយបាន​សម្រាំង​ជាវីដេអូ 4K ដែលនេះនឹងជួយអោយសាច់ វីដេអូមានភាពម៉ត់ ពណ៌ច្បាស់ល្អ និងត្រឹមត្រូវ។

highlights

ថ្វីត្បិតតែកាមេរ៉ានេះ​ វាមានទំហំតូចក្តី ក៏ប៉ុន្តែវាមានរន្ធគ្រប់ប្រភេទ តែម្តងសម្រាប់ធ្វើការ តភ្ជាប់ រឺក៏បន្ថែម​ដូចជា អាចប្រើថ្ម បានពីរ មានរន្ធម៉េម៉ូរីកាតចំនួនពីរ និងមានអេក្រង់ Quad VGA កន្លែង Viewfinder ប្រភេទ OLED ដែលអាចបង្ហាញកម្រិត Motion ដល់ 120fps ឯណោះ។

cover

ទាំងនេះគ្រាន់តែជាមុខងារត្រួសៗរបស់ កាមេរ៉ាលំដាប់កំពូល ស៊េរីចុងក្រោយពី Sony នេះតែប៉ុណ្ណោះ ក៏​ប៉ុន្តែ​​វានៅសល់មុខងារ និងលក្ខណៈពិសេសជាច្រើនទៀត ដែលយើងមិនអាច រៀបរាប់អស់បានឡើយ។ សម្រាប់​អ្នក​ដែល​មាន អាជីព​ថតរូបនោះ ប្រាកដជានឹងមាន ចំណាប់អារម្មណ៍ខ្ពស់ជាក់ជាមិនខានទៅលើ Sony A9 នេះ ព្រោះអីវាប្រើ Stacked Sensor ដែលអាចអោយយើង ថតរូបភាពបាន លឿនខ្លាំង​ណាស់​ ហើយកាមេរ៉ានេះ ក៏មានចំណុចពិសេសជាច្រើនទៀត ដែលពិបាករក កាមេរ៉ាណា​មកប្រៀប​ផ្ទឹម​បាន​ណា។ យ៉ាងណាមិញ តម្លៃរបស់វាមិនថោក ប៉ុន្មានទេ ពោលគឺតម្លៃ 4,500$ សម្រាប់តួខ្លួនប៉ុណ្ណោះ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

 

  • ដោយ: Vongthear
  • 11:10 AM, 20 April
  • ប្រភព: Sony
  • Tag: កាម៉េរ៉ា