ទំព័រដើម    >    Accessories    >    ព័ត៌មាន    >    ក្ដៅៗ! AMD ទើប​បញ្ចេញ​ក្រាហ្វិចកាត​ជំនាន់​ថ្មីរ​បស់​ខ្លួន 4 ស៊េរី​តម្លៃ​ក្រោម 80$ ក៏​មាន​ដែរ

ក្ដៅៗ! AMD ទើប​បញ្ចេញ​ក្រាហ្វិចកាត​ជំនាន់​ថ្មីរ​បស់​ខ្លួន 4 ស៊េរី​តម្លៃ​ក្រោម 80$ ក៏​មាន​ដែរ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

បន្ទាប់ពី AMD បានប្រកាសចេញក្រាហ្វិចកាតស៊េរី RX 400 អស់​ជាង 2 ឆ្នាំ​កន្លង​ទៅ​នេះ ទីបំផុត​ក្រុម​ហ៊ុន​​នេះ​បាន​បញ្ចេញ​ក្រាហ្វិច​កាត​ស៊េរី RX 500 ជាផ្លូវ​ការ​ហើយ​កាល​ពី​ម្សិល​មិញ​នេះ ដែលវា​គឺ​ជា​កំណែ Update ឡើង​ស៊េរី ឲ្យកាន់តែខ្លាំង និងដើម្បីផ្គង់ផ្គង់ទៅដល់សេចក្ដីត្រូវការរបស់ទីផ្សារផងដែរ។ ជាមួយ​នឹង RX 500 ស៊េរីនេះ គឺវាចែកចេញជា 4 ម៉ូឌែលសម្រាប់ជ្រើសរើសរួមមានដូចជា៖

  • RX 580
  • RX 570
  • RX 560
  • និង RX 550

ក្រាហ្វិចកាតទាំង 4 ដើមនេះបច្ចុប្បន្នមានប្រើប្រាស់តែនៅលើម៉ាស៊ីន Desktop តែប៉ុណ្ណោះ ដោយវា​ប្រើ​ប្រាស់ Architecture ជំនាន់ចុងក្រោយគេរបស់ AMD គឺ Polaris ធ្វើឲ្យឈីបទាំង 4 ស៊េរីខាងលើ​មាន​ទំហំ​ត្រឹម 14 ណាណូម៉ែត្រ អាចអូសហ្គេមបច្ចុប្បន្នបានរលូន ថែមទាំងស៊ីភ្លើងតិច ពិសេសតម្លៃ​មាន​ការ​ប្រកួត​ប្រជែ​ង​ខ្លាំង​ជាមួយ​ក្រាហ្វិចរបស់ nVIDIA លើទីផ្សារ។

1

Final 1000x150 copy

លក្ខណៈសម្បត្តិរបស់​ក្រាហ្វិច RX 580

  • មេម៉ូរីទំហំ 4GB និង 8GB
  • ចំនួន Stream Processors 2304
  • Memory Bus Width 256-bit
  • Memory Clock 8 Gbps GDDR5
  • GPU Clock 1257MHz ឡើងទៅ 1340MHz
  • ស៊ីភ្លើង 185W
  • តម្លៃ​ទីផ្សារ​អន្តរជាតិ 199$ សម្រាប់ 4GB
  • តម្លៃទីផ្សារអន្តរជាតិ 229$ សម្រាប់ 8GB

លក្ខណៈសម្បត្តិរបស់ក្រាហ្វិច RX 570

  • មេម៉ូរីទំហំ 4GB
  • ចំនួន Stream Processors 2048
  • Memory Bus Width 256-bit
  • Memory Clock 7 Gbps GDDR5
  • GPU Clock 1168Hz ឡើងទៅ 1244MHz
  • ស៊ីភ្លើង 150W
  • តម្លៃទីផ្សារអន្តរជាតិ 169$

លក្ខណៈសម្បត្តិរបស់ក្រាហ្វិច RX 560

  • មេម៉ូរីទំហំ 4GB
  • ចំនួន Stream Processors 1024
  • Memory Bus Width 128-bit
  • Memory Clock 7 Gbps GDDR5
  • GPU Clock 1175GHz ឡើងទៅ 1275MHz
  • ស៊ីភ្លើង 80W
  • តម្លៃទីផ្សារអន្តរជាតិ 99$

លក្ខណៈសម្បត្តិរបស់ក្រាហ្វិច RX 550

  • មេម៉ូរីទំហំ 2GB
  • ចំនួន Stream Processors 512
  • Memory Bus Width 128-bit
  • Memory Clock 8 Gbps GDDR5
  • GPU Clock ឡើងទៅ 1183MHz
  • ស៊ីភ្លើង 50W ប៉ុណ្ណោះ
  • តម្លៃទីផ្សារអន្តរជាតិ 79$

2

គួរបញ្ជាក់ផងដែរថា ក្រាហ្វិចកាត 500 ស៊េរីចេញកាលពីម្សិលមិញនេះ នឹងត្រៀមចេញលក់ក្នុងទីផ្សារ​នា​ខែ​មេសានេះឯងសម្រាប់ម៉ូឌែល RX 580 និង RX570 ចំនែកឯ RX 560 និង RX 550 នឹងមានលក់​ក្នុង​ទីផ្សារនាខែឧសភាផងដែរ ជាមួយនឹងការធានាត្រឹមត្រូវចេញពីរោងចក្រតែម្ដង។ ដូច្នេះមិនយូនោះទេ ក្រាហ្វិច​កាតទាំង 4 ស៊េរីនេះនឹងមានវត្តមានក្នុងទីផ្សារស្រុកខ្មែរយើងផងដែរ តែ​តម្លៃ​អាច​នឹង​ថ្លៃ​ជាង​បន្តិច​បន្តួច ហើយបើអ្នកកំពុងស្វែងរកក្រាហ្វិចមានតម្លៃធូថ្លៃសម្រាប់លេងហ្គេមធម្មតា​ ឬពពួកហ្គេម Online មួយ​ចំនួន​នោះ អ្នកអាចដាក់ RX 500 ស៊េរីទាំង 4 ម៉ូឌែលនេះក្នុងបញ្ជីបាន ដើម្បីពិចារណាទៅលើកម្លាំង តម្លៃ និងការសន្សំសំចៃភ្លើងផងដែរ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 10:15 AM, 20 April
  • ប្រភព: AMD
  • Tag: Accessories