ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    Xiaomi Mi 6 បង្អួត​រូប​ភាព​ដំបូង ដែល​មាន​មុ​ខងារ​ថត​ព្រាល​ដាច់ Background មិន​ឲ្យ​ចាញ់ iPhone 7 Plus

Xiaomi Mi 6 បង្អួត​រូប​ភាព​ដំបូង ដែល​មាន​មុ​ខងារ​ថត​ព្រាល​ដាច់ Background មិន​ឲ្យ​ចាញ់ iPhone 7 Plus

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ទីបំផុត Xiaomi ដាច់ចិត្ត បំពាក់នូវកាមេរ៉ាភ្លោះ លើ​កំពូល​ស្មាត​ហ្វូន​របស់​ពួក​គេ​ហើយ ដោយ​ពីមុន គេ​បាន​បំពាក់​កាមេរ៉ា​ភ្លោះ​នៅ​លើ​ស្មាតហ្វូនធុនមធ្យមតែប៉ុណ្ណោះ។ លើក​នេះគឺ Xiaomi Mi 6 ដែល​មាន​រូបភាព ស្រដៀងទៅនឹង Mi 5 ដោយគ្រាន់តែមានកាមេរ៉ាក្រោយភ្លោះ ជាពិសេស​មួយ​មុខងារ​ថត​ព្រាល​ដាច់ Background មើលទៅស្រស់ស្អាត មិនចាញ់មុខងារ Portrait Mode លើ iPhone 7 Plus នោះ​ទេ។

cover

Final 1000x150 copy

ស្មាតហ្វូននេះ បំពាក់មកជាមួយកាមេរ៉ាភ្លោះ ដែលមានទំហំធំអស់ 12 មេហ្គាភិចសែល នឹងកាមេរ៉ា​ក្បែរ​នោះ សម្រាប់ឲ្យថតរូបភាព ឲ្យឃើញកាន់តែទូលាយ ដូចទៅនឹងកាមេរ៉ាដែលបំពាក់នៅលើ LG G6 ដែរ ហើយកាមេរ៉ានេះ ប្រើប្រាស់លេនទំហំ 52 មីលីម៉ែត្រ ដែលអ្នកអាចឃើញនៅក្នុងរូបភាពខាងក្រោម ជាមួយ​ការថតធម្មតា នៅរូបខាងឆ្វេង និងរូបខាងស្តាំ ប្រើប្រាស់មុខងារថតព្រាលដាច់ Background ។

1 2

រូបភាពថតធម្មតា ដោយប្រើ Wide Angle Len ៖

images (1) images (2) images (3) images (4) images (5)

អ្នកអាចឃើញផ្ទាល់ភ្នែក ថាមិនត្រឹមតែសក់សសៃល្អិតៗ ក៏នៅដាច់ព្រាលស្អាតផងដែរ ដូចនេះ សម្រាប់​មិត្ត​អ្នកអាន ដែលចង់បានមុខងារថតព្រាលនេះ នៅលើស្មាតហ្វូន Android ច្បាស់ជាពេញចិត្តជាមួយ Mi 6 លើក​នេះ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 8:25 AM, 20 April
  • ប្រភព: Xiaomi Page
  • Tag: ទូរស័ព្ទ