ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    ក្រុម​ហ៊ុន Sharp ចេញ​ស្មាត​ហ្វូន​កំពូល​របស់​ខ្លួន​ហើយ លក្ខណៈ​សម្បត្តិ​ខ្លាំង​និង​កាមេរ៉ា​ទំហំធំ

ក្រុម​ហ៊ុន Sharp ចេញ​ស្មាត​ហ្វូន​កំពូល​របស់​ខ្លួន​ហើយ លក្ខណៈ​សម្បត្តិ​ខ្លាំង​និង​កាមេរ៉ា​ទំហំធំ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ដូចមិត្តអ្នកអានបានជ្រាបហើយក្រុមហ៊ុន Sharp ដែល ជា​ក្រុម​ហ៊ុន​បច្ចេក​វិទ្យា ដ៏​ធំមួយ របស់​ជប៉ុន ដែល​មាន​ផលិតផ​ល​បច្ចេកវិទ្យាល្អៗ  ជា​ច្រើន​ដែល​មាន​លក់​នោះ ហើយ​ខ្លួន​ក៏​បាន​លូក​ដៃ​ចូល វិស័យ​ស្មាត​ហ្វូន​​ផងដែរ ដោយស្មាតហ្វូនរបស់ខ្លួន កន្លងមកនៅមានកម្រិត លើកនេះក្រុមហ៊ុន មួយនេះ ចេញនូវ​កំពូល​ស្មាតហ្វូន​ហើយ។ សម្រាប់ ស្មាតហ្វូន ដែលក្រុមហ៊ុន Sharp ទើបនឹងចេញនោះមានឈ្មោះ  ជាផ្លូវ​ការថា Aquos R ។

cover

Final 1000x150 copy

Cambo Report1000px x 150px

បានជាយើងថា វាជាកំពូលស្មាតហ្វូន នោះគឺលក្ខណៈសម្បត្តិ កម្លាំងម៉ាស៊ីន ​និងអ្វីផ្សេង សុទ្ធតែ​ខ្លាំង ទាំង​អស់​ហើយ ដោយ Aquos R បានភ្ជាប់មកនូវ បន្ទះឈីប CPU Snapdragon ស៊េរីថ្មី 835 ឯណោះ គ្រាន់​តែ ទំហំ Ram 4GB តែមិនថ្វីទេ សម្រាប់ CPU និង Ram ប៉ុននេះអាច រត់ហ្គេមធំៗ និង បើកកម្មវិធី​ជា​ច្រើន​បាន​​រលូន​ហើយ។ រីឯ ទំហំអេក្រង់វិញ វាមាន ទំហំ  5.3 អ៊ីញ អាចធ្វើការបង្ហាញរូបភាពកម្រិត QHD 2K មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ អាច​បង្ហាញ​រូបភាព  HDR 10​ ទៀតផង និង មុខងារ IGZO អាច Refresh rate ផងដែរ។

pic 1 pic 2

បើនិយាយពីកាមេរ៉ារបស់វាវិញនោះក៏កប់ ដែរ Aquos R មានទំហំ​កាមេរ៉ា 22 មេហ្កាភិចសែល​នៅ​ខាង​ក្រោយ មានបច្ចេកទ្យា OIS មកជាមួយ និងកម្រិត Aperture​ f/1.9 អាចថត បាន 90 ឌឺក្រេដោយ គ្រាប់​ Len លក្ខណៈ Wide angle ជាងនេះទៅទៀតនោះ កាមេរ៉ាខាងមុខក៏មានទំហំធំ ដល់ទៅ 16 មេហ្គា​ភិច​សែល​។ សម្រាប់ថាមពលថ្ម របស់ស្មាតហ្វូនមួយនេះ វិញក៏ធំល្មម អាចអោយយើងប្រើប្រាស់​សមគួរ​ដោយ​វា​មាន​ទំហំ 3160 mAh​ និងភ្ជាប់មកជាមួយ រន្ធដោត USB type C ជាមួយនឹងប្ចេកវិទ្យា Quick Charge  3.0 ទៀតផង។ និយាយរួមទៅ ស្មាតហ្វូនកំពូល របស់ Sharp ដែលមានឈ្មោះថា  Aquos R មួយនេះ គឺ សាកសមជាកំពូល ស្មាតហ្វូនប្រចាំក្រុមហ៊ុន Sharp មែនហើយក៏សាកសមសម្រាប់ អ្នក​ប្រើ​ប្រាស់​ទូទៅផងដែរ ។​​ គ្រាន់តែ ស្មាតហ្វូននេះ ក្រុមហ៊ុន Sharp មិនទាន់ បង្ហើប អោយដឹង ថ្ងៃខែចេញ​លក់ នៅឡើយ នោះទេ គ្រាន់តែ​ប្រកាសចេញ​ត្រួសៗ ប៉ុណ្ណោះ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Visal
  • 4:28 PM, 19 April
  • ប្រភព: GSMArena
  • Tag: ទូរស័ព្ទ