ទំព័រដើម    >    ថេបប្លេត    >    ព័ត៌មាន    >    Huawei ចេញ​ថេប្លេត តម្លៃ​សមរម្យ និង​លក្ខណៈ​សម្បត្តិ​ក៏​ទៅ​តាម​នឹងដែរ

Huawei ចេញ​ថេប្លេត តម្លៃ​សមរម្យ និង​លក្ខណៈ​សម្បត្តិ​ក៏​ទៅ​តាម​នឹងដែរ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ក្រុមហ៊ុន Huawei  គឺក្រុមហ៊ុន​មាន​ប្រជាប្រិយ​ភាព ខ្លាំង​ផង​ដែរ សម្រាប់ ប្រទេស​កម្ពុជា​យើង ដោយ មាន​​ការ​ទទួល​ការបោះសម្លេងច្រើនផងដែរ ​ដោយស្មាតហ្វូនកំពូលៗ របស់ក្រុមហ៊ុនមួយនេះ។ មិន​ត្រឹម​តែ មានស្មាត​ហ្វូន នោះ​ទេ ក្រុម​ហ៊ុន Huawei ក៏​មាន នាឡិកា​ឆ្លាតវៃ និង ថេប្លេត​ផងដែរ ដែល​ខ្លួន​លូក​ដៃ​ចូល​នោះ។ ដើម្បីពង្រីកទីផ្សារ អោយកាន់តែធំ នោះក្រុមហ៊ុន មួយនេះបានចេញនូ​​វ​ផលិត​ផល​ថ្មីៗ របស់​ខ្លួន អោយកាន់តែមានជម្រើសកាន់តែច្រើនសម្រាប់ អ្នកប្រើប្រាស់។

cover

Final 1000x150 copy

ដូច្នេះថ្មីៗ នេះផងដែរ ក្រុមហ៊ុន Huawei បានចេញនូវ ថេប្លេត ស៊េរីថ្មី ទៀតហើយគឺ MediaPad T3។ សម្រាប់ MediaPad T3 នេះផងដែរ គឺ​ជាថេប្លេត​តម្លៃ​​សមរម្យ និងមិនថ្លៃ ឡើយ តែលក្ខណៈ គឺមកតាម​តម្លៃ​ដែរ ដោយ MediaPad T3 នេះគឺកើតឡើងមាន ពីរម៉ូឌែលអោយជ្រើសរើស ទៀតផងដែរ ពោល​គឺ​ថា​​មាន​ខ្លាំងមានខ្សោយ ជាងគ្នា។ ​MediaPad T3 8 និង MediaPad T3 7 ម៉ូឌែលទាំងពីរ​នេះ​មាន​​រូបរាង​ដូចគ្នា ខុសតែ លក្ខណៈសម្បត្តិ បន្តិចបន្តួច និងកម្លាំម៉ាស៊ីន នោះទេ ដោយ​ MediaPad T3 8 វាមាន​កម្លាំង​ម៉ាស៊ីនលឿនជាង MediaPad T3 7។  .

pic 1

បើនិយាយអំពី លក្ខណៈ សម្បត្តិ ដូចគ្នារបស់វាវិញ ម៉ូឌែលទាំង​ពីរនេះមានការមេរ៉ាខាងក្រោយ 5 មេហ្គា​ភិចសែល និងខាងមុខ  2 មេហ្គាភិចសែល។ ក្រៅយពីនឹង ខុសគ្នាទាំងអស់ បើនិយាយពី MediaPad T3 8 ​ត្រូវបានក្រុមហ៊ុន Huawei បំពាក់បន្ទះឈីប Snapdragon 425 និងភ្ជាប់មកនូវអេក្រង់ IPS កម្រិត​បង្ហាញ​រូបភាព 1280 x 800 ភិចសែល។ ​មានទំហំ Ram ​ពីរជំរើស ដោយ ទំហំ 2GB មានអង្គផ្ទុក​ទិន្នន័យ​ ​16 GB រីឯទំហំ Ram 3GB មានអង្គផ្ទុកទិន្នន័យ 32GB។ MediaPad T3​ 8  ប្រើប្រាស់​ប្រព័ន្ធ​ប្រត្តិបត្តិការ Android 7.0 និងមានការ ប្រើប្រាស់ផ្ទៃ Interface EMUI 5.1 ចេញពីប្រអប់ស្រាប់។ ចំពោះ​ថាមពលថ្មវាក៏ធំល្មមផងដែរ គឺ 4800mAh ឯណោះ។

pic 2

បានជាថា MediaPad T3 7 វាមានកម្លាំងម៉ាស៊ីន អន់ជាង MediaPad T3 8 នោះពីព្រោះ MediaPad T3 7 ប្រើត្រឹមបន្ទះឈីប  Mediatek MT8127  មានទំហំ Ram ត្រឹម 1GB​ សម្រាប់ អង្គផ្ទុកទិន្នន័យ 8GB និង Ram 2GB សម្រាប់អង្គផ្ទុកទិន្នន័យ 16GB។ ចំពោះកម្រិត​បង្ហាញ​រូបភាព វិញនោះ ក៏តូចជាង  MediaPad T3 8 ផងដែរ គឺមានទំហំ 1024 x 600 ភិចសែលប៉ុណ្ណោះ រីឯថាមពលថ្មវិញ​ក៏​អញ្ចឹង​ដែរ​មាន​ត្រឹម​តែ​ 3100mAh។ តម្លៃរបស់ MediaPad T3 8  និង MediaPad T3 7 ក៏បានប្រកាស ចេញហើយ​ដែរ គឺ 234$ សម្រាប់ MediaPad T3 8  មានតែ Wifi និង 256$​ បើប្រាស់ ស៊ីមកាត​ 4G បាន រីឯ MediaPad T3 7 គឺមាន​តម្លៃត្រឹមតែ 129$  ក្នុងទីផ្សារ ប្រទេសចិន អាចនឹងមាន លក់នៅប្រទេស កម្ពុជា​ឆាប់ៗ នេះផងដែរ។ ថេប្លេត MediaPad T3  នេះផងដែរ គឺផលិត ឡើងមិនខ្លាំង ប៉ុន្មានហើយក៏ មិនមែន​សម្រាប់​មនុស្សទូទៅ​ឡើយ ដោយតម្លៃនិង លក្ខណៈសម្បត្តិទៅតាមនឹង  តម្រូវសម្រាប់អ្នកដែលចង់បាន ថេប្លេត ដែលមានតម្លៃសមរម្យប៉ុណ្ណោះ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Visal
  • 3:34 PM, 19 April
  • ប្រភព: GSMArena
  • Tag: ថេបប្លេត