ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    Xiaomi Mi 6 បង្ហាញ​ខ្លួន​ហើយ ជាមួយ​កាមេរ៉ា​ភ្លោះ​ដូច iPhone 7 Plus និង​តម្លៃ​ចាប់​ពី 360$

Xiaomi Mi 6 បង្ហាញ​ខ្លួន​ហើយ ជាមួយ​កាមេរ៉ា​ភ្លោះ​ដូច iPhone 7 Plus និង​តម្លៃ​ចាប់​ពី 360$

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

អស់រយៈពេលមួយឆ្នាំជាង​ហើយ ដែល Mi 5 បាន​បង្ហាញ​ខ្លួន ហើយ​វា​ពិត​ជា​ទទួល​បាន​ការ និយម​គាំទ្រ​ច្រើន​គួរ​សមដែរ ព្រោះ​អី​វា​មាន​តម្លៃ​ធូរ​ថ្លៃខ្លាំង ខណៈលក្ខណៈសម្បត្តិរបស់វាវិញ គឺអាចប្រកួតប្រជែង​ជាមួយ កំពូលស្មាតហ្វូន របស់ក្រុមហ៊ុន ធំៗបាន។ ដោយឡែកនៅថ្ងៃនេះ ក្រុមហ៊ុន Xiaomi បានធ្វើការ​ដាក់​បង្ហាញ Mi 6 ជាផ្លូវការហើយ ដោយកំពូលស្មាតហ្វូនមួយនេះ មិនបានធ្វើអោយ អ្នកគាំទ្រផលិតផល Xiaomi ខកចិត្តឡើយ ព្រោះក្រុមហ៊ុនមិនត្រឹមតែ បំពាក់កម្លាំងម៉ាស៊ីនដ៏ខ្លាំង ក្លានៅលើវានោះទេ តែក៏​បាន​បំពាក់បច្ចេកវិទ្យាថ្មីៗ ជាច្រើនទៀតផងដែរ។

1 2 3

Final 1000x150 copy

Xiaomi សម្រេចរក្សារចនាបថដែលមាន កញ្ចក់ស្រោបរលើបរលោង ដដែល តែលើកនេះ ខ្លួនបានសម្រិត​សម្រាំង​ជាងមុន ដោយកញ្ចក់វាជាប្រភេទ 3D កោងនៅជ្រុងទាំងបួន ដែលងាយស្រួលកាន់ នៅក្នុង​ប្រអប់ដៃ​ជាង​មុន ហើយក្រុមហ៊ុនបានអះអាងថា ខ្លួនត្រឹមចំណាយពេល 12 ថ្ងៃឯណោះ ដើម្បីដុសខាត់ និងប៉ូលីតួខ្លួនរបស់វា។ ដោយឡែកសម្រាប់ស៊ុម របស់វាគឺជាលោហៈ តែមានភាពរលើបរលោង និងទាលជាងមុន តែគួរអោយស្តាយដែរ ដែលក្រុមហ៊ុនបានលុបបំបាត់រន្ធ ដោតកាស 3.5 មីលីម៉ែត្រ​ចោល និងជំនួសមកវិញនូវអាវក្រោះ ការពារពីតំណក់ទឹក ភ្លៀង រឺទឹកជះត្រូវដោយចៃដន្យ។

4

Xiaomi បានបំពាក់នូវកម្លាំងម៉ាស៊ីន​ ដ៏ខ្លាំងក្លាតែម្តង នៅលើកំពូលស្មាតហ្វូនរបស់ខ្លួន សម្រាប់ដើមឆ្នាំ 2017 នេះ ដោយវាប្រើប្រាស់ បន្ទះឈីប Snapdragon 835 និងប្រើរ៉េមទំហំ 6GB ប្រភេទ LPDDR4។ ជាលទ្ធផល វាទទួលបានពិន្ទុដល់ 184,292 ដែលនេះលើស Galaxy S8 ទៀត។ នៅក្នុងនោះទៀត​សោត វាក៏បានប្រើប្រាស់ អង់តែន Wi-Fi ប្រភេទថ្មីផងដែរ គឺ 2×2 Dual Wi-Fi ដែលវាអាចទាញយក ទិន្នន័យបានលឿនខ្លាំង បើប្រៀបធៀបជាមួយ ទូរស័ព្ទធម្មតា។ Speaker វិញក៏បានប្តូរទៅប្រើ ប្រភេទ Stereo ផងដែរ ដោយមួយប្រើ Speaker ខាងក្រោម និងមួយទៀត ប្រើរន្ធបំពងសម្លេងនៅខាងលើ។ បន្ថែមពីលើនេះទៀត នេះក៏ជាកំពូលទូរស័ព្ទ ដែលមានថ្មធំជាងគេ ផងដែរបើប្រៀបធៀប ជាមួយក្រុមហ៊ុន​ដទៃ​ទៀតគឺ 3350 mAh ដែលអនុញ្ញាត្តិអោយយើង អាចប្រើប្រាស់ បានក្នុងរយៈពេលយូរមែនទែន។

5 6

ក្រឡេកទៅមើល បច្ចេកវិទ្យាកាមេរ៉ាភ្លោះរបស់វាវិញ នោះ គឺវាស្រដៀងទៅនឹងកាមរ៉ា របស់ iPhone 7 Plus ដែរ ដោយមួយគ្រាប់ជាកាមេរ៉ាធម្មតា និងមួយទៀតប្រើ Lens telephoto ប្រើសម្រាប់ថត រូបភាព​ពង្រីក (Optical Zoom)។ ជាលទ្ធផលនោះ វាអនុញ្ញាត្តិអោយយើង ថតរូបភាពដែលមាន Background ព្រាលបានយ៉ាងស្អាត ហើយយើងក៏អាចថតរូបភាព ពង្រីកដោយមិនបែកគ្រាប់ភិចសែល បាន 2x ផង​ដែរ។  កាមេរ៉ាភ្លោះនេះ វាអាចនឹងមានការគាំទ្រជាង កាមេរ៉ាភ្លោះនៅលើ Huawei និងរបស់ LG ព្រោះ​អី​អ្នក​​ប្រើប្រាស់ នាពេល បច្ចុប្បន្ននេះ មានទំនោរចង់ថតរូប Portrait ជាង ហើយកាមេរ៉ាមួយគ្រាប់វា ក៏នៅ​តែ​អាច​ថតរូបភាព បានស្អាត និងដិតផុសខ្លាំងផងដែរ។ កាមេរ៉ារបស់វានេះ ក៏បានបំពាក់មកជាមួយ នូវ​បច្ចេក​វិទ្យាទប់រំញ័រ Optical Image Stabilization ដែលបានអ័ក្រចំនួនបួនផងដែរ ចៀសវាងមានបញ្ហា​ បែក​ព្រាលរូបភាព ពេលយើងថតរូប។

8

សរុបសេចក្តីមក Xiaomi មិនបានបំពាក់អេក្រង់កោង រឺលាតធំពេញតួខ្លួន ដូច Galaxy S8 និង G6 នោះ​ទេ ពោលក្រុមហ៊ុនយកចិត្តទុកដាក់ តែដុសខាត់តួខ្លួន វាអោយកាន់តែភ្លឺរលើបរលោង មានភាពរឹងមាំ និង​ស្រស់ស្អាតជាងមុនប៉ុណ្ណោះ។ យើងអាចនឹងខកចិត្តបន្តិច ព្រោះអីទូរស័ព្ទនេះ មិនមានរន្ធកាស 3.5 មីលីម៉ែត្រ ហើយតួខ្លូនរបស់វា ក៏មានរចនាបថមិនសូវទាក់ទាញ និងប្លែកផងដែរ។ យ៉ាងណាមិញ Mi 6 មាន​​លក្ខណៈពិសេសចំនួន បួនធំៗ គឺមានកាមេរ៉ាពីរគ្រាប់ ដែលដំណើរការស្រដៀងទៅនឹង iPhone 7 Plus  មានកម្លាំងម៉ាស៊ីនខ្លាំងក្លា មានតួខ្លួនស្រោបដោយកញ្ចក់រលើបរលោង និងចុងក្រោយមានអេក្រង់ ដែលមិនប៉ះពាល់ដល់ភ្នែក។ ទូរស័ព្ទនេះមានច្រើនពណ៌ ស្រស់ស្អាតមែនទែន សម្រាប់ជ្រើសរើស ហើយ​ក៏​មានជម្រើសតួខ្លួន ផលិតពីសេរ៉ាមិចផងដែរ។ ចំពោះតម្លៃវិញ គឺចាប់ពី 360$ ឡើងទៅសម្រាប់ម៉ូឌែល 6GB+6GB រឺមួយថែមដល់ 435$ សម្រាប់ម៉ូឌែល 6GB+128GB ហើយមានតួខ្លួនសេរ៉ាមិច។

9_cover

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Vongthear
  • 3:10 PM, 19 April
  • ប្រភព: Mi
  • Tag: ទូរស័ព្ទ