ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    យើង​អាច​នឹង​ត្រូវ​ចាំ​យូរ​បន្តិច បើ​ចង់​ទិញ iPhone 8

យើង​អាច​នឹង​ត្រូវ​ចាំ​យូរ​បន្តិច បើ​ចង់​ទិញ iPhone 8

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ដូចយើងបានក្រើនរំលឹក ជាច្រើន​លើក ជាច្រើន​សា​រ​ហើយ​ថា 2017 គឺជាខួប​គម្រប់​ដប់​ឆ្នាំ របស់ iPhone ហើយ​ក្រុម​ហ៊ុន Apple បាន​កំពុង​ដុត​ដៃ​ជើង ខ្លាំង​ណាស់ ក្នុង​ការ​កែច្នៃ រចនាទូរស័ព្ទជំនាន់ទីដប់នេះ អោយ​ខុសប្លែក និងពោរពេញដោយភាព ច្នៃប្រឌិតតែម្តង។ ឆ្នាំនេះអាចនឹងមាន ទូរស័ព្ទ iPhone ដល់បី​ម៉ូឌែល​ឯណោះ ដោយពីរគឺជាប្រភេទធម្មតា និងមួយទៀតគឺជាប្រភេទ Premium តែម៉ូឌែលនេះអាចនឹង មិនមានលក់ភ្លាមៗដូចម៉ូឌែលធម្មតានោះទេ ពោលយើងប្រហែលជាត្រូវចាំ  ចន្លោះរយៈពេលពី មួយ ទៅ ពីរ​ខែឯណោះ។

cover

Final 1000x150 copy

ដោយយោងទៅតាម សេចក្តីរាយកាណ៍ ពីប្រភពដ៏គួរអោយទុកចិត្តមួយ របស់ Bloomberg បានចង្អុល​បង្ហាញ​អោយឃើញថា ទូរស័ព្ទ iPhone ជំនាន់ថ្មីដែលស្ថិតនៅលំដាប់កំពូល (Premium) នោះគឺត្រូវ​ចំណាយ​ពេល ផលិតយូរ ហើយអាចនឹងចេញលក់ យឺតជាង iPhone ធម្មតាចន្លោះពី មួយទៅ ពីរ ខែ។ ដូចប្រិយមិត្តទាំងអស់គ្នា​ បានដឹងជ្រាបនូវ ពត៌មានជាច្រើនហើយថា Apple បានកុម្ម៉ង់អេក្រង់ OLED កោង​ជាច្រើនសម្រាប់បំពាក់ នៅលើទូរស័ព្ទជំនាន់ក្រោយ ខ្លួន។ Apple ក៏នឹងកែច្នៃបំពាក់ទ្រនាប់ស្កេន ម្រាមដៃ​នៅខាងក្រោម អេក្រង់ផងដែរ ដែលនេះវារឹតតែពិសេស ជាង Galaxy S8 ទៅទៀត។ លក្ខណៈ​ពិសេស​ផ្សេងទៀត របស់ iPhone ជំនាន់ថ្មីនេះ ដែលធ្វើអោយវា ពិបាកក្នុងការផលិតនោះ គឺវាអាចនឹង​បំពាក់ កាមេរ៉ាខាងមុខ ចំនួនពីរគ្រាប់ រឺបំពាក់ Infrared Sensor។ Apple ធ្វើដូច្នោះ គឺដើម្បីអាចកែច្នៃវា ប្រើ​ប្រាស់ជាមួយបច្ចេកវិទ្យា AR ដែលស្រដៀងនៅលើ Snapchat និងមួយទៀតគឺដើម្បី ជំនួយការ​ថតរូប Selfie ដែលធ្វើអោយមានភាព រស់រវើកនិងស្រស់ស្អាតជាងមុន។

iphone-8-hajek-2

សរុបសេចក្តីមក ឆ្នាំនេះ Apple អាចនឹងបង្កើតទូរស័ព្ទចំនួនបីម៉ូឌែល ដោយពីរគឺអាចមានលក្ខណៈធម្មតា មិនខុសគ្នាពី iPhone 7 និង 7 Plus ឡើយ ហើយមួយគ្រឿងទៀត គឺជាប្រភេទ Premium។ Premium បង្កើត​ឡើងសម្រាប់អ្នកដែល រង់ចាំអ្វីដែលថ្មីសុទ្ធសាធ តែតម្លៃវាគឺនឹងមិនក្រោម  ពាន់ដុល្លារនោះទេ ហើយ​​យើង​ក៏ត្រូវរង់ចាំ ចន្លោះពី មួយ ទៅ ពីរខែផងដែរ ទើបរកទិញបាន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Vongthear
  • 10:47 AM, 19 April
  • ប្រភព: The Verge
  • Tag: ទូរស័ព្ទ