ទំព័រដើម    >    កម្មវិធី & ហ្គេម    >    ព័ត៌មាន    >    ទី​បំផុត Instagram អាច​ប្រើ Offline បាន​ហើយ​សម្រាប់ Android

ទី​បំផុត Instagram អាច​ប្រើ Offline បាន​ហើយ​សម្រាប់ Android

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

Instagram គឺជា​បណ្ដាញ​សង្គម​ពេញនិ​យម​មួយ ដែល​មាន​អ្នក​លេង​រាប់លាន​នាក់​នា​ពេល​បច្ចុប្បន្ន ដែល​ត្រូវ​បាន​គ្រប់​គ្រង​ដោយ Facebook ផ្ទាល់​តែម្ដង អាចឲ្យ​យើង​ធ្វើការបង្ហោះរូបភាព វីដេអូ ពិសេស​ផ្សាយ​បន្ត​ផ្ទាល់​បានទៀតផង។ ជាងនេះទៅទៀត នៅក្នុងឱកាសកម្មវិធី Developer Conference ប្រចាំឆ្នាំរបស់ Facebook ក្នុងទីក្រុង San Jose បានធ្វើសេចក្ដីប្រកាសជាផ្លូវការហើយថា កម្មវិធី Instagram សម្រាប់​ប្រើប្រាស់នៅលើប្រព័ន្ធប្រតិបត្តិការ Android អាចឲ្យយើងប្រើប្រាស់ដោយ Offline បានហើយ! មានន័យ​ថា​គ្មានអ៊ីនធឺណែតក៏អាចមើលរូប និងវីដេអូគេបានបង្ហោះបានដែរ។

Instagram

Final 1000x150 copy

Cambo Report1000px x 150px

ការដែល Instagram អាចប្រើប្រាស់ Offline បាននៅលើប្រព័ន្ធប្រតិបត្តិការ Android នេះ សំដៅទៅ​ដល់ស្មាតហ្វូន ឬថេប្លេតរបស់អ្នកពុំមានសេវាអាចភ្ជាប់ទៅកាន់អ៊ីនធឺណែតបាន ដូច្នេះអ្នក​នៅតែអាច​បើក​មើល​រូបភាព ឬមាតិការផ្សេងៗ ដែលកម្មវិធីបាន Downloaded រួចជាស្រេចកាលពីពេលម៉ាស៊ីនរបស់អ្នក​បានភ្ជាប់ទៅកាន់អ៊ីនធឺណែត។ វាសបង្ហាញឲ្យដឹងថា អ្នកនៅតែអាចធ្វើការ Like ក៏ដូចជាធ្វើការ Comment នៅលើរូបភាព និងវីដេអូដែលអ្នកបានឃើញនោះដដែល ថែមទាំងអាចធ្វើការ Save Post ពិសេស​បំផុតគឺ Unfollow ម្ចាស់គណនីណាមួយដែលអ្នកមិនចូលចិត្តបានទៀតផង ហើយនៅពេល​ម៉ាស៊ីន​របស់អ្នក Online វិញរាល់សកម្មភាព ដែលអ្នកបានធ្វើនឹងដំណើរការភ្លាមៗតែម្ដង។

២

ទោះបីជាយ៉ាងណាក៏ដោយ Instagram ពុំបានបញ្ជាក់ប្រាប់នោះទេថា មុខងារ Instagram Stories នឹង​អាចដំណើរការ Offline បានដូចមុខងារមួយចំនួនធំ ដែលបានរៀបរាប់ខាងលើនោះទេ តែបើអាច​នោះ​គឺ​កាន់​តែប្រសើរ។ ដើម្បីប្រើ Instagram ដោយ Offline បាន អ្នកតម្រូវឲ្យឡើងទៅ Version ជំនាន់​ចុងក្រោយ​គេ​បង្អស់ ដែលមាននៅលើ Play Store។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 10:40 AM, 19 April
  • ប្រភព: GSMArena
  • Tag: កម្មវិធី & ហ្គេម