ទំព័រដើម    >    កុំព្យូទ័រ    >    ព័ត៌មាន    >    កុំព្យូទ័រ​យួរដៃ Gaming របស់ Origin ស្ដើង និង​កម្លាំង​មិន​ធម្មតា​ទៀតផង

កុំព្យូទ័រ​យួរដៃ Gaming របស់ Origin ស្ដើង និង​កម្លាំង​មិន​ធម្មតា​ទៀតផង

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ក្រុមហ៊ុន Origin គឺជា​ក្រុម​ហ៊ុន ផ្នែក​ខាង​លក់​ហ្គេម​អនឡាញ សម្រាប់ កុំព្យូទ័រ​មួយដ៏ល្បី បន្ទាប់ ពី Steam ហើយ​ក្រុមហ៊ុន មួយ​នេះ​ក៏​មាន​ចំណែក ខាងវិស័យកុំព្យូទ័រយួរដៃ Gaming ផងដែរ ដែលខ្លួន​ធ្លាប់​បាន​ចេញប៉ុន្មានស៊េរីរួចមកហើយ។

cover

Final 1000x150 copy

សម្រាប់ឆ្នាំនេះផងដែរ ខ្លួន ក៏ទើបតែចេញ នូវកុំព្យូទ័រយួរដៃ Gaming ស៊េរីថ្មីទៀតផងដែរ​ ដោយកុំព្យូទ័រ​ស៊េរីថ្មី ខ្លួនទើបតែចេញនេះ Origin ហាក់ដូចជាចង់ប្រកួត ប្រជែងជាមួយ Razer Blade Pro ស៊េរី​ថ្មី​អញ្ចឹង​ដោយវាមានរាង ស្ដើង ដែរ នឹងជាកុំព្យូទ័រយួរដៃ Gaming ទៀតផង។ ពោលគឺវា កុំព្យូទ័រយួរដៃ Gaming ធុនមធ្យម ដែលអាចរត់ហ្គេមធំៗ បានក្នុងកម្រិត មធ្យម  មានឈ្មោះជាផ្លូវការ ថា ORIGIN EON15-S។ ​កុំព្យូទ័រយួរដៃ​នេះគឺជាប្រភេទ Gaming ហើយគ្រាន់តែ វាមិនអាចឈរលំដាប់ កំពូល ប្រចាំ ក្រុមហ៊ុន Origin នោះទេ ដោយ គ្រឿងគ្រៅរបស់វា នោះ​មានត្រឹមតែ តែ CPU ជំនាន់ទី 7 ប្រភេទ Core i3-7300H ប៉ុណ្ណោះ តែយើងអាចជ្រើសរើសយក Core i5-7300HQ ក៏បានគ្រាន់តែ ត្រូវការចំណាយ​លុយ ​67$ បន្ថែមទៀត រីឯទំហំ Ram របស់វា គឺធំល្មម 8GB ប្រភេទ DDR4 ដែលអាចរត់កម្មវិធីជាច្រើន​រលូន។

pic 1 pic 2

 បើនិយាយ ពីអេក្រង់ និងការបង្ហាញរូបភាព របស់វាវិញនោះគឺ វាមានទំហំអេក្រង់ 15.6 អ៊ីញ ប្រភេទ IPS អាចបង្ហាញកម្រិតរូបភាព 1080p ផងដែរ និងបំពាក់មកជា មួយនឹង ក្រាហ្វិចកាត Nvidia GTX 1050 Ti ទំហំ 4GB ប្រភេទ GDDR5 ស៊េរីថ្មីគ្រាន់តែ ជាក្រាហ្វិចកម្រិតមធ្យមប៉ុណ្ណោះ ។ រីឯតម្លៃរបស់វាវិញ គឺ​មាន​លក់​នៅស្រុកក្រៅ 1300 ដុល្លារ សម្រាប់ ប្រទេសកម្ពុជាវិញបើមានក៏នឹងថ្លៃជាងនេះដែរ។

pic 3

សរុបមកសម្រាប់កម្លាំងម៉ាស៊ីនប៉ុននេះ  គឺអាចរត់ហ្គេមធំៗ មួយចំនួនបានកម្រិត High ផងដែរ គ្រាន់ ORIGIN EON15-S​ នេះគឺជាកុំព្យូទ័រយួរដៃ ​ស៊ី​ប្រេនបន្តិច អញ្ចឹងហើយតម្លៃនឹងកម្លាំង គឺមិនត្រូវគ្នាទេ ដោយយើងអាច យក 1300 ដុល្លាយកទៅទិញប្រេនផ្សេងនោះ អាចនឹងបានកម្លាំងម៉ាស៊ីនខ្លាំងជាងហ្នឹង។

 ***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Visal
  • 3:01 PM, 18 April
  • ប្រភព: Wccftech
  • Tag: កុំព្យូទ័រ