ទំព័រដើម    >    កុំព្យូទ័រ    >    ព័ត៌មាន    >    Monitor DELL កម្រិត 4K ប្រើ​អេក្រង់ OLED ម៉ដ្ឋ​ខ្លាំង​អាច​ក្លាយ​ជា​របស់​អ្នក​ត្រឹម 1-2 សប្ដាហ៍

Monitor DELL កម្រិត 4K ប្រើ​អេក្រង់ OLED ម៉ដ្ឋ​ខ្លាំង​អាច​ក្លាយ​ជា​របស់​អ្នក​ត្រឹម 1-2 សប្ដាហ៍

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

កាលពីចុងខែមីនា កន្លងទៅ Cambo Report បានចេញ​ផ្សាយ​ពត៌មាន​ជុំវិញ Monitor របស់ Dell ដែល​មាន​សមត្ថភាព​បង្ហាញ​រូបភាព​បាន​ក្នុង​កម្រិត 8K រួចរាល់​ហើយ ដែលវានឹងចាប់ផ្ដើមបើក​ការកុម្ម៉ង់ទិញ​ពី​អតិថិជន​គ្រប់ទិសទីនៅថ្ងៃទី 17 ម្សិលមិញនេះឯង ដែលតម្លៃរបស់វាគឺ 4999$ ឯណោះ ជាមួយនឹងទំហំ​អេក្រង់​ធំដល់ទៅ 32 អ៊ីញ។ ទាំងនេះនៅមិនទាន់អស់នៅឡើយទេ Dell នៅមាន Monitor អស្ចារ្យមួយ​ផ្សេង​ទៀត​សម្រាប់អតិថិជនខ្លួនគឺ UltraSharp UP3017Q ជាកំពូល Monitor មានទំហំអេក្រង់ 30 អ៊ីញ ជាមួយនឹងសមត្ថភាពបង្ហាញរូបភាពកម្រិត 4K ហើយអ្វីដែលពិសេសសម្រាប់វានោះគឺ វាប្រើប្រាស់អេក្រង់​ជា​ប្រភេទ OLED អាចផ្គត់​ផ្គង់រូបភាពបានដុត និងមដ្ឋពណ៌ល្អបំផុត។

1

Final 1000x150 copy

UP3017Q អាចផលិតពណ៌បានដល់ទៅ 1.07 ពាន់លាន ដោយប្រើប្រាស់ 10-bit Panel ជាមួយនឹង​បច្ចេក​វិទ្យា Frame Rate Control (FRC) ធ្វើ​ឲ្យ Monitor នេះ​ផលិត​ពណ៌​បាន​ល្អ​ជាមួយកម្រិតពណ៌ Adobe RGB ដល់ 100% ពេញតែម្ដង ដែលសហការណ៍យ៉ាងល្អជាមួយនឹងអេក្រង់ OLED របស់ខ្លួន។ Monitor ដែលមានអេក្រង់ច្បាស់ និងមដ្ឋរលោងមួយនេះ ផលិតឡើងសម្រាប់អ្នកប្រើប្រាស់បែប Multi-media មាន​ន័យថានរណាក៏អាចប្រើប្រាស់វាបានដែរ ទោះបីអ្នកជាអ្នកកាត់តវីដេអូ, ឌីហ្សាញ, គូរ​ប្លង់ ឬលេងហ្គេមក៏ដោយ តែគួរឲ្យស្ដាយវាមាន Refresh Rate ត្រឹមតែ 60Hz និងពុំមាន G-Sync ថែម​ទៀត ដូច្នេះ​បើលេងហ្គេមក៏មិនសូវល្អប៉ុន្មានដែរ។

2

ជាងនេះទៅទៀត Monitor នេះអាចធ្វើការបង្វិល កាច់បត់បែនអេក្រង់បានកម្រិតមុំ 90 ឌឺក្រេ អាចដកក​បាន​ប្រវែង 100 មីលីម៉ែត្រទៀតផង។ យើងអាចភ្ជាប់ Monitor នេះប្រើប្រាស់ជាមួយ​រន្ធតំណភ្ជាប់​ផ្សេងៗ​រួមមាន​ដូចជា៖

  • Display Port 1.2 ចំនួន 1
  • HDMI 2.0 ចំនួន 1
  • USB ប្រភេទ C ចំនួន 1

ក្រុមហ៊ុន DELL បច្ចុប្បន្នបានកំពុងបើកទទួលការកុម្ម៉ង់ពីសំណាក់អតិថិជនខ្លួនជុំវិញពិភពលោកហើយ ដែលអ្នកអាចស្វែងរកកម្មង់បានតាមរយៈគេហទំព័ររបស់ Dell ផ្ទាល់តែម្ដងតាមរយៈតំណរ Link ខាង​ក្រោម ជាមួយនឹងការ Shipping រយៈពេល 1 ទៅ 2 សប្ដាហ៍៖

DELL.COM

សម្រាប់តម្លៃ 3499$ តើនឹងមានអ្នកប្រើប្រាស់ប៉ុន្មាននាក់នឹងដាក់ចិត្តទិញវាទុកប្រើប្រាស់? វាមិនមែនជា​តម្លៃ​ធូរ​ថ្លៃ​នៅ​ស្រុក​ខ្មែរយើងនោះទេ គឺថ្លៃកប់ពពកទៅហើយ! យល់ល្អកុំទិញអីល្អជាង!

3

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 1:49 PM, 18 April
  • ប្រភព: DELL
  • Tag: កុំព្យូទ័រ