ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    ប្រើ CPU ជំនាន់​ទី 7 របស់ Intel និង Ryzen របស់ AMD មិន​គួរ​ប្រើ Windows 7 និង 8.1 ឡើយ! នេះ​ជា​ហេតុផល!

ប្រើ CPU ជំនាន់​ទី 7 របស់ Intel និង Ryzen របស់ AMD មិន​គួរ​ប្រើ Windows 7 និង 8.1 ឡើយ! នេះ​ជា​ហេតុផល!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ខ្ញុំដឹងថាអ្នកប្រើប្រាស់កុំព្យូទ័រមួយ​ចំនួន មាន​ចំណង់​ចំនូល​ចិត្ត​ផ្សេងៗគ្នា​ទៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​ Windows ខ្លះ​ពួក​គាត់​អាច​នឹង​ចូល​ចិត្តប្រើប្រាស់ Windows ស៊េរីចាស់ ព្រោះគាត់ធ្លាប់ប្រើជាមួយកុំព្យូទ័រ​ចាស់​របស់​ខ្លួនងាយស្រួល បើទោះបីជាបច្ចុប្បន្ន Windows 10 បាន Update ឡើងដល់ជំនាន់ណាជំនាន់​នៃ​ក៏ដោយ។ ជាក់ស្ដែងដូច Windows 7 អញ្ចឹង បច្ចុប្បន្នមានមនុស្សមិនតិចនោះទេ បានកំពុងបន្ត​ប្រើប្រាស់ Windows នេះ ព្រោះវាងាយស្រួលសម្រាប់ពួកគេ ហើយខ្លះទៀតក៏កំពុងប្រើ Windows 8 និង 8.1 ផងដែរ ហើយវាក៏មិនមែនជាបញ្ហានោះដែរ ព្រោះវាមិនទាន់ហួសសម័យនោះទេ។

1

Final 1000x150 copy

យ៉ាងណាមិញសំនួរមួយបានចោទសួរថា ចុះសម្រាប់អ្នកប្រើកុំព្យូទ័រស៊េរីថ្មីៗដេញស៊េរីមិនចេះចប់​មិនចេះ​ហើយ​នោះ គិតយ៉ាងណាវិញ? ពិសេសអ្នកដែលកំពុងប្រើប្រាស់ CPU របស់ Intel ជំនាន់ទី 7 ឈ្មោះ Kaby Lake ក៏ដូចជាពពួក CPU របស់ AMD ឈ្មោះថា Ryzen? វាមិនចោទជាបញ្ហាអ្វីនោះទេសម្រាប់​អ្នក បើអ្នកចង់ប្រើវាជាមួយ Windows 7 និង 8 ក៏ដូចជា 8.1 តែឆាប់ៗខាងមុខនេះ Microsoft នឹងឈប់​ធ្វើការ Update នៅលើ Windows 7, 8 និង 8.1 ដែលដំណើរការជាមួយនឹងពពួក CPU Kaby Lake និង Ryzen ហើយ! អ្នកអាចនឹងឆ្ងល់ថា ហេតុអ្វីទៅ? OK, មូលហេតុចំបងដែល Microsoft ត្រៀមនឹង​ឈប់​បើកការ Update ទៅលើ CPU ជំនាន់ចុងក្រោយគេទាំង 2 ខាងលើ ដោយហេតុថា Windows និង CPU មិន Support គ្នាពេញលេញ 100% នោះទេ ដោយសារតែ Windows វាចាស់ ដូច្នេះរាល់ System ដែលដាក់ឲ្យដំណើរការ គឺមិនស្គាល់គ្នាជាមួយពពួក CPU ថ្មីៗនោះទេ ដែលតែងតែបន្ថែមមក​ជាមួយ​បច្ចេកវិទ្យាថ្មីៗរាងរាល់ឆ្នាំ ម្យ៉ាង CPU ជំនាន់ថ្មីទាំងអស់បង្កើតឡើងសម្រាប់ឲ្យប្រើតែនៅលើ Windows 10 ប៉ុណ្ណោះ។

ជាឧទាហរណ៍ Windows 7 មិនស្គាល់ ឬអាចប្រើប្រាស់ជាមួយរន្ធ USB 3.0 នោះទេ ថែមទាំងមិនស្គាល់ពពួក SSD ជាប្រភេទ NVMe ទៀតផង!

2

ដូច្នេះជាលិទ្ធផលសម្រាប់ប្រិយមិត្តដែលកំពុងមាន CPU ជំនាន់ទី 7 របស់ Intel និង Ryzen របស់ AMD អ្នកគប្បីឡើង ឬប្រើ Windows 10 វិញល្អជាង ព្រោះអ្នកនឹងទទួលបានមុខងារសំខាន់ៗរបស់ Windows ដែល Support ជាមួយ CPU របស់អ្នក ម្យ៉ាង Microsoft ក៏ត្រៀមឈប់បើកឲ្យ Update លើ Windows ចាស់ៗផងដែរ តែនៅតែបន្តការ Update សម្រាប់ CPU ជំនាន់ទី 6 ចុះក្រោមនៅលើ Windows 7, 8 និង 8.1 ដដែល។ គួរបញ្ជាក់ផងដែរថា Windows 7 នឹងត្រៀមចូលនិវត្តន៍នៅឆ្នាំ 2020 ខាងមុខនេះឯង ហើយ​នឹងដេញទៅរក Windows 8 និង 8.1 នាឆ្នាំបន្តបន្ទាប់.

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 11:45 AM, 18 April
  • ប្រភព: PCGamer
  • Tag: ទូរស័ព្ទ