ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    Nikon D7500 ចេញថ្មី កាមេរ៉ាធុន​កណ្ដាល មាន​សមត្ថភាព​ថត​រូប​ច្បាស់ និង​វីដេអូ​កម្រិត 4K

Nikon D7500 ចេញថ្មី កាមេរ៉ាធុន​កណ្ដាល មាន​សមត្ថភាព​ថត​រូប​ច្បាស់ និង​វីដេអូ​កម្រិត 4K

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ដើម្បីឆ្លើយតបទៅនឹងសេចក្ដីត្រូវ​ការ​របស់​អតិថិជន​ខ្លួន Nikon ទើប​នឹង​ប្រកាស​ចេញនូ​វ​ពពួក​កាមេរ៉ា DSLR របស់​ខ្លួន​ប៉ុន្មាន​ម៉ូឌែល​ថ្មីៗ​កន្លង​ទៅ​នេះ ដោយ​ក្នុង​នោះ​រួម​មាន D7500 ផង​ដែរ ដែល​វា​គឺ​ជា​សិស្ស​ប្អូន​របស់ D7200 ចេញ​កាល​ពី​ពេលកន្លងទៅ។ រូបរាងរចនាបទរបស់ D7500 មិនខុសគ្នាខ្លាំង​ប៉ុន្មាន​នោះទេ បើប្រៀបធៀបនឹង D7200 ព្រោះវារក្សារូបរាងបែប Nikon ដដែល ថែមទាំងប្រើប្រាស់សេនស័រ​ពួក CMOS APS-C ទំហំ 20.9 មេហ្គាភិចសែល និង Processor ពពួក Expeed 5 ដដែល មានន័យ​ថា D7500 នេះគឺជាកំណែ Update បន្តិចបន្តួចមិនខ្លាំងនោះទេ។

1 2 3 4

Final 1000x150 copy

D7500 បានធ្វើការកែប្រែត្រង់ចំនុច Grip ដើម្បីឲ្យមានភាពងាយស្រួលក្នុងការចាប់កាន់ជាងមុន ថែមទាំង​មាន​អេក្រង់ទំហំ 3.2 អ៊ីញ អាចលើកឡើងលើចុះក្រោមបាន បង្កភាពងាយស្រួលក្នុងការថតតាម​កាលៈទេសៈ​ពិបាកមួយចំនួន ថែមទាំងអាចធ្វើការ Touchscreen បានទៀតផង កាន់តែងាយស្រួល​ក្នុង​ការ​កំណត់មុខងារ និងបញ្ជា។ យ៉ាងណាក៏ដោយ D7500 នេះត្រូវបានកាត់បន្ថយរន្ធ SD កាតពី 2 រន្ធមក​ត្រឹម​តែ 1 រន្ធវិញ ដែលអាចពុំអាចប្រើជាមួយនឹងមេម៉ូរី UHS-II បាននោះទេ ថែមទាំងបន្ថយកម្លាំងថ្មឲ្យ​ខ្សោយ​ជាងមុនជាពពួក EN-EL15a គឺទាបជាង D7200 ចំនួន 15% ធ្វើឲ្យ D7500 អាចថតរូបបាន 950 សន្លឹកពេលសាកថ្មមួយពេញ។

លក្ខណៈសម្បត្តិរបស់ Nikon D7500

សេនស័រ

  • Resolution ធំបំផុត 5568 x 3712
  • កម្រិត Ratio រូបភាព 3:2
  • ទំហំមេហ្គាភិចសែល 21 mgp
  • ទំហំសេនស័រ 23.5 x 15.7 មីលីម៉ែត្រ
  • ប្រភេទ CMOS
  • Processor ជាប្រភេទ Expeed 5

សមត្ថភាពថតរូប

  • កម្រិត ISO ចាប់ពី 100 ទៅ 51200 និងអាចឡើងទៅ 50-1640000
  • កម្រិត White Balance ចំនួន 12
  • អាចថតរូបជាប្រភេទ File Raw បាន
  • កម្រិតសាច់រូបភាពមានដូចជា Fine, Normal និង Basic
  • ល្បឿន Shutter Speed យឺតបំផុត 30 វិនាទី
  • ល្បឿន Shutter Speed លឿនបំផុត 1/8000 វិនាទី
  • ល្បឿនថតរូប 8 សន្លឹកក្នុង 1​ វិនាទី

សមត្ថភាពវីដេអូ

  • ថតរូបជាប្រភេទ File MPEG-4 និង H.264
  • ថតក្នុងកម្រិត 4K ក្នុងល្បឿន 30fps, 25fps និង 24fps
  • ថតក្នុងកម្រិត FullHD ក្នុងល្បឿន 60fps, 50fps, 30fps, 25fps និង 24fps
  • ថតក្នុងកម្រិត HD ក្នុងល្បឿន 60fps និង 50fps

រន្ធតំណភ្ជាប់

  • USB 2.0
  • MINI HDMI
  • រន្ធសម្រាប់ដាក់ Mic ស្រូបសម្លេង
  • រន្ធសម្រាប់ដាក់ Remote បញ្ជា

ជាងនេះទៅទៀត Nikon ក៏បានបង្កើនសមត្ថភាពទៅលើចំនុច Focus ផងដែរ ដែល D7500 នេះមាន​ចំនុច Focus ដល់ទៅ 51 ចំនុច ពិតជាល្អ សម្រាប់អ្នកចង់បានកាមេរ៉ាធុនកណ្ដាល និងមាន​សមត្ថភាព​ខ្ពស់​ពី Nikon។ ចំនែកការថតវីដេអូវិញក៏បានខ្ពស់ដល់ 4K ផងដែរ អាចនិយាយបានថាវាប្រសើរជាជាង​កាមេរ៉ា​ពពួកធុនកណ្ដាលរបស់ Canon ដែលវានឹងត្រៀមចេញលក់ពាក់កណ្ដាលឆ្នាំ 2017 នេះឯង ដោយ​តម្លៃក្នុងទីផ្សារអន្តរជាតិគឺ 1249$ សម្រាប់តែតួម៉ាស៊ីន ហើយបើមានកែវលែនបន្ថែមជាប្រភេទ ED VR Lens ប្រវែង 18-140mm f/3.5 នោះគឺឡើងដល់ 1749$ ឯណោះ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 11:27 AM, 18 April
  • ប្រភព: Nikon
  • Tag: ទូរស័ព្ទ