ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    អីយ៉ា! លើកនេះលេចចេញរូប គម្រោង អេក្រង់ iPhone 8 ពីរោងចក្រ Foxconn តែម្ដង

អីយ៉ា! លើកនេះលេចចេញរូប គម្រោង អេក្រង់ iPhone 8 ពីរោងចក្រ Foxconn តែម្ដង

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

iPhone 8 កំពុង ពេញនិយមលេច​ធា្លយ​ជាច្រើន ដោយ​មិន​បាន លេចលឺ ពី iPhone 7S ទៅវិញ។ ថ្មីៗ​នេះ ផងដែរ បានលេចចេញ រូបរាង គំរូ របស់ iPhone 8 ទៀតហើយ ដែលមាន អេក្រង់ស្ទើរ តែគ្មានគែម ដូចស្មាតហ្វូន Mi Mix គឺជាស្មាតហ្វូនចិន ដែល គេល្បីរចនាអេក្រង់ ធំទូលាយនោះអញ្ចឹ្ងង។

cover

Final 1000x150 copy

ដូច្នេះហើយឥលូវនេះគឺបានលេចចេញ រូបរាង ជាគម្រោង ពី រោងចក្រ Foxconn ដែលបានបង្ហើប​អោយ​ដឹង​ពី លោក Ming Chi Kuo ជាកំពូលអ្នកលេចធ្លាយដ៏ល្បីដែលលោក​បង្ហោះចេញជា រូបគម្រូ។ សម្រាប់​ការ​លេចចេញនេះផងដែរ គឺ គំរូថ្មី នៃ iPhone 8 ដែលមើលទៅ គឺអេក្រង់ធំ គ្មានគែម តែម្ដង។ បន្ថែម​ទៀត​នោះ តាមប្រភពលេចធ្លាយ ពីប្រភពនោះគឺបាន អោយ​ដឹង ថា iPhone 8 នឹងអាច​មានអេក្រង់ ធំ​ទំហំ 5.8 អ៊ីញ  ដែលអេក្រង់នោះ ពេញគ្មាន​គែម​ខ្មៅ​តែម្ដង។​​ មិនត្រឹមតែប៉ុណ្ណោះ វាអាចនឹងចេញមក ជាមួយកញ្ចក់  OLED តែម្ដង ដែលជាកញ្ចក់អាច​បង្ហាញ​រូបភាពច្បាស់ ជាងកញ្ចក់ IPS របស់ ម៉ូឌែល​មុនៗ នៅ​លើ iPhone  ទោះយើងប្រើប្រាស់ នៅ​ក្រោម​ពន្លឺថ្ងៃ ចាំងយ៉ាងណាក៏ដោយ។ ជាងនេះទៅទៀត​នោះ ការលេចចេញពី Foxconn នេះផងដែរ បានប្រាប់ពី ប្រភេទអេក្រង់ ទៀតផងដែរ ដែលវាអាចនឹង​មាន អេក្រង់ប្រភេទ 2.5D ទៀតផង។ មិនត្រឹមតែប៉ុណ្ណោះ ការលេចធ្លាយនេះផងដែរ បានបង្ហាញ​យ៉ាង​ច្បាស់ថា ក្រុមហ៊ុន Apple ក៏អាចនឹងបំបាត់ Home ប៊ូតុងផងដែរ អោយមានតែអេក្រង់នៅខាងមុខ ដូច Galaxy S8។

pic 1 pic 2

សរុបមកនេះគ្រាន់ ជាការរៀបរាប់ ទ្រុសៗ ពីប្រភព ពត៌មាន​លេចធ្លាយ របស់កំពូលអ្នកលេចធ្លាយ​ប៉ុណ្ណោះ ដោយ មិនទាន់អាចយក នៅជាការបាន នៅឡើយ​នោះទេ ដូច្នេះប្រសិនបើ ចង់ដឹងច្បាស់ ទាល់​តែ​ចាំ​មើល​នៅថ្ងៃចេញទាំងអស់គ្នា។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Visal
  • 11:13 AM, 18 April
  • ប្រភព: PhoneArena
  • Tag: ទូរស័ព្ទ