ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    លេច​ចេញ​រូបភាព​ថ្មី​ជាមួយ​ស្មាតហ្វូន​ដែល​អក្សរ Samsung និងកាមេរ៉ាភ្លោះ!

លេច​ចេញ​រូបភាព​ថ្មី​ជាមួយ​ស្មាតហ្វូន​ដែល​អក្សរ Samsung និងកាមេរ៉ាភ្លោះ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

រង្គាស់រង្គើរទៀត​ហើយ ជាមួយ​រូបភាព​បែកធ្លាយ​ម្តង​ទៀត បន្ទាប់​ពី​ស្ងប់​ស្ងាត់​មួយ​រយៈពេល​មក បន្ទាប់​ពី​ដាក់​បង្ហាញ​នូវ Samsung Galaxy S8 និង S8+ ។ មិន​យូរ​ប៉ុន្មាន​ទេ ថ្មីៗ ចាប់ផ្តើមមាន​រូបភាព​បែក​ធ្លាយ​ទៀតហើយ ដែលគេសន្និដ្ឋានថាជា Galaxy Note 8 ជាមួយកាមេរ៉ាភ្លោះដំបូង ក្នុងប្រវត្តិសាស្រ្ត​ស្មាតហ្វូន​របស់ Samsung ប្រសិនបើមានវត្តមានស្មាតហ្វូនពិតមែននោះ។

cover

Final 1000x150 copy

ចំពោះលក្ខណៈសម្បត្តិបែកធ្លាយ មិនទាន់មាននៅឡើយទេ គ្រាន់បែកធ្លាយ រូបភាពប៉ុន្មានសន្លឹកប៉ុណ្ណោះ ហើយនេះក៏អាចក្លាយជាការពិតក៏បាន ដោយសារតែ រយៈពេលប៉ុន្មានខែខាងមុខ វត្តមានរបស់ Galaxy Note 8 នឹងត្រូវបានបង្ហាញ ដូចទៅនឹងស្មាតហ្វូនផ្សេងៗអញ្ចឹង ឲ្យតែមុនថ្ងៃដាក់បង្ហាញជាផ្លូវការ ប៉ុន្មាន 3 ឬ 4 ខែ នឹងមានរូបភាពបែកធ្លាយ ជាមួយលក្ខណៈសម្បត្តិពិសេសៗមួយចំនួន។

Back-of-Galaxy-S8-prototype Front-of-the-Galaxy-S8-prototype Samsung-Galaxy-Note-8-concept-images (1)

បន្ទាប់ពីក្រលេកមើលរូបខាងលើនេះ តាមការវិភាគ និងមើលទៅ វាអាចប្រហែលក្លាយជាការ ប៉ុន្តែ​យើង​មិនទាន់ហ៊ានអះអាងទេ ដូចនេះមានតែរង់ចាំតាមដានបន្តទៀតទាំងអស់គ្នា។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 9:27 AM, 18 April
  • ប្រភព: Play Fuldroid
  • Tag: ទូរស័ព្ទ