ទំព័រដើម    >    ភាពយន្ត    >    ព័ត៌មាន    >    The Fate of Furious ជាប់​លេខ​កំពូល​ក្នុង​តារាង Box Office ប្រចាំ​សប្តាហ៍​នេះ

The Fate of Furious ជាប់​លេខ​កំពូល​ក្នុង​តារាង Box Office ប្រចាំ​សប្តាហ៍​នេះ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

នៅក្នុងសប្តាហ៍នេះ មាន​រឿងទើប​ចាក់​បញ្ចាំង​មួយ​ចំនួន​ដែរ​នៅ​ស​ប្តាហ៍​ដំបូង តែអាច​ឈរ​តំណែង​កំពូល​នៅ​ក្នុង​តារាង Box Office មានតែ 1 រឿង​ប៉ុណ្ណោះ គឺខ្សែភាព​យន្ត The Fate of the Furious ជាប្រភេទ​រឿង​ដែល​ឆ្លុះបញ្ចាំងពីឧក្រិដ្ឋកម្ម ដែលមានលាយលំមនោសញ្ចេតនាជ្រាលជ្រៅ រវាងសមាជិកមួយក្រុម ដែល​ដឹក​នាំ​ដោយ Dom តែក្នុងវគ្គនេះ គេត្រូវក្បត់ក្រុម ដោយសារតែមូលហេតុមួយ គឺការពារកូន​ប្រុស​គាត់​ពី​ការគំរាមគំហែងពីឧក្រិដ្ឋករម្នាក់ឈ្មោះ Cipher ដែលចង់ឲ្យគាត់ប្រមូលនូវឧបករណ៍ ដែលអាច​បញ្ជា​​គ្រាប់ម៉ូស៊ីលនុយក្លេរអ៊ែបំផ្លាញពិភពលោក។

cover

Final 1000x150 copy

បន្ទាប់ជាប់ចំណាត់ថ្នាក់លេខ 2 គឺខ្សែភាពយន្ត The Boss Baby ជាប្រភេទរឿងគំនូរជីវចល បែបកំប្លែង​សើច ដែលមានកូនង៉ែតម្នាក់ ដែលឆ្លាតលើសពីក្មេងដទៃទៀត​ ចូលចិតគ្រប់គ្រង និងបញ្ជាទៅលើក្មេងៗ​ឯ​ទៀត ហើយគេតែងធ្វើឲ្យចាស់ៗ ស្រលាញ់។ 

នេះជាសាច់រឿង ត្រួសៗ ដែលយើង ទទួលបាន និងចំណាត់ថ្នាក់លេខ 3 គឺខ្សែភាពយន្ត Beauty and the Beast ជាប្រភេទរឿង មនោសញ្ចេតនា បែបព្រេងនិទាន រវាងនារីម្នាក់ ដែលបានឃុំឃាំង​ក្នុងវិមាន​របស់​ព្រះអង្គម្ចាស់ម្នាក់ដែលត្រូវទំនាយក្លាយជាសត្វបីសាចរូបរាងកាចសាហាវមួយ ដោយមានការខ្លាច និងស្អប់ខ្ពើមពីមហាជន តែដោយសារកញ្ចក់វេទមន្ត បានឆ្លុះបញ្ចាំង ឲ្យនារីម្នាក់ ដឹងពីជម្រៅចិត្តរបស់​ព្រះអង្គ​ម្ចាស់​នោះ ថាជាមនុស្សល្អម្នាក់ដែរ។

ខាងក្រោមជាតារាង Box Office ដែលយើងបានជ្រើសរើសខ្សែភាពយន្តចំនួន 10 ដែលរកប្រាក់​ចំណូល​បានច្រើនគេ នាសប្តាហ៍នេះ ៖

  1. The Fate of The Furious

ចាក់បញ្ចាំងនាសប្តាហ៍ទី 1 បានប្រាក់ចំនូល 100 លានដុល្លារ និងសរុប 100 លានដុល្លារ សម្រាប់​សប្តាហ៍​​នេះ​។

1

  1. The Boss Baby

ចាក់បញ្ចាំងនាសប្តាហ៍ទី 3 បានប្រាក់ចំនូល 15 លានដុល្លារ និងសរុប 116 លានដុល្លារ សម្រាប់សប្តាហ៍​នេះ។

2

  1. Beauty and the Beast

ចាក់បញ្ចាំងនាសប្តាហ៍ទី 5 បានប្រាក់ចំនូល 13 លានដុល្លារ និងសរុប 454 លានដុល្លារ សម្រាប់សប្តាហ៍​នេះ។

3

  1. Smurfs: The Lost Village

ចាក់បញ្ចាំងនាសប្តាហ៍ទី 2 បានប្រាក់ចំនូល 6,5 លានដុល្លារ និងសរុប 24 លានដុល្លារ សម្រាប់សប្តាហ៍​នេះ។

4

  1. Going in Style

ចាក់បញ្ចាំងនាសប្តាហ៍ទី 2 បានប្រាក់ចំនូល 6,3 លានដុល្លារ និងសរុប 23 លានដុល្លារ សម្រាប់សប្តាហ៍​នេះ។

5

  1. Gifted

ចាក់បញ្ចាំងនាសប្តាហ៍ទី 2 បានប្រាក់ចំនូល 3 លានដុល្លារ និងសរុប 4 លានដុល្លារ សម្រាប់សប្តាហ៍​នេះ។

 6

  1. Get out

ចាក់បញ្ចាំងនាសប្តាហ៍ទី 8 បានប្រាក់ចំនូល 2,9 លានដុល្លារ និងសរុប 169 លានដុល្លារ សម្រាប់សប្តាហ៍​នេះ។

 7

  1. Power Ranger (2017)

ចាក់បញ្ចាំងនាសប្តាហ៍ទី 4 បានប្រាក់ចំនូល 2,8 លានដុល្លារ និងសរុប 80 លានដុល្លារ សម្រាប់សប្តាហ៍​នេះ។

8

  1. The Case for Christ

ចាក់បញ្ចាំងនាសប្តាហ៍ទី 2 បានប្រាក់ចំនូល 2,7 លានដុល្លារ និងសរុប 8 លានដុល្លារ សម្រាប់សប្តាហ៍​នេះ។
9

  1. Kong: Skull Island

ចាក់បញ្ចាំងនាសប្តាហ៍ទី 6 បានប្រាក់ចំនូល 2,6 លានដុល្លារ និងសរុប 161 លានដុល្លារ សម្រាប់សប្តាហ៍​នេះ។

10 

ខ្សែភាពយន្ត ដែលរកប្រាក់ចំណូលបានច្រើនជាងគេក្នុងសប្តាហ៍នេះ គឺ The Fate of the Furious ហើយ​ខ្សែភាពយន្តនេះ មានចាក់បញ្ចាំងនៅក្នុងប្រទេសយើងហើយ ដូចនេះប្រសិនបើអ្នក​ចាប់អារម្មណ៍​អាច​​រកទស្សនាបាននៅតាមរោងភាពយន្តដែលនៅជិតផ្ទះអ្នកបំផុតបាន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 9:20 AM, 18 April
  • ប្រភព: Box Office Mojo
  • Tag: ភាពយន្ត