ទំព័រដើម    >    កម្មវិធី & ហ្គេម    >    ព័ត៌មាន    >    ប្រមូល​ផ្តុំ​ដោយ​កម្មវិធី​ល្អ​ៗ​កែ​រូបភាព សម្រាប់​ស្មាតហ្វូន​និង​ថេប្លេត Android

ប្រមូល​ផ្តុំ​ដោយ​កម្មវិធី​ល្អ​ៗ​កែ​រូបភាព សម្រាប់​ស្មាតហ្វូន​និង​ថេប្លេត Android

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ពីមួយឆ្នាំទៅមួយឆ្នាំ គុណភាពរបស់កាមេរ៉ាស្មាតហ្វូនរបស់​យើង​តែង​តែ​អភិវឌ្ឍន៍​ទៅ​មុខ​ជានិច្ច ដែល​វា​អាច​ចាប់​យក​រូប​ភាព​បាន​កាន់​តែ​ច្បាស់​ល្អ ចាប់​ពន្លឺ​បាន​គ្រប់​គ្រាន់ ដែល​អាច​ប្រើ​ជំនួស​កាមេរ៉ា​ឌីជីថល​បាន។ ទន្ទឹម​នឹង​មាន​កាមេរ៉ា​ល្អ​មួយ​ហើយ យើង​ក៏​ចាំបាច់​ត្រូវ​ការ​កម្មវិធី​កែកុនរូប​ភាព​ផង​ដែរ ដើម្បី​ធ្វើ​អោយ​រូប​ភាព​កាន់​តែ​មាន​ភាព​ទាក់​ទាញ ហើយ​វា​ក៏​ជា​សិល្បៈ​នៃ​ការ​កែ​ច្នៃ​មួយ​ផង​ដែរ។

cover Final 1000x150 copy

ខាងក្រោមនេះគឺជាកម្មវិធីកែកុនរូបភាពដ៏ល្បីល្បាញ​បំផុត​ប្រចាំ​ឆ្នាំ ដែល​គេ​និយម​ប្រើ​ប្រាស់​បំផុត ព្រោះ​អី​ពួក​វា​មាន​សមត្ថ​ភាព​ខ្ពស់ មុខ​ងារ​ច្រើន អាច​កែ​ប្រែ​រូប​ភាព​ដ៏​សាមញ្ញ​របស់​យើង អោយ​កាន់​តែ​មាន​ភាព​ទាក់​ទាញ និង​អស្ចារ្យ​បាន។

Photo Lab

កម្មវិធីកែកុនរូបភាពដ៏​ល្បី​ល្បាញ​មួយ​នេះ វា​មាន​ភាព​ងាយ​ស្រួល​ប្រើ​ប្រាស់ អាច​អោយ​យើង​បន្ថែម Sticker, ស៊ុម​រូប​ភាព, បន្ថែម​ពណ៌ និង Layer ជា​ច្រើន​ទៅ​ទៀត។ មុខ​ងារ​កែ​កុន​របស់​វា​មាន​ច្រើន​ខ្លាំង​ណាស់ ដែល​ល្អ​បំផុត​សម្រាប់​អ្នក​ចូល​ចិត្ត​បង្កើត​រូបភាព​ប្លែកៗ នានា។

1

Snapseed

កម្មវិធីនេះនឹងកែ​ប្រែ​រូប​ភាព​អ្នក​អោយ​កាន់​តែ​ពិសេស និង​មាន​ភាព​ទាក់​ទាញ​ថែម​មួយ​កម្រិត​ទៀត។ វា​ត្រូវ​បាន​ផលិត​ដោយ​អ្នក​ជំនាញ ដោយ​វា​អនុញ្ញាត្តិ​អោយ​យើង​ផ្លាស់​ប្តូរ​កម្រិត​ពន្លឺ Contrast ហើយ​វាក៏​មាន​គំរូ​ពណ៌​ស្រស់​ស្អាត​ជា​ច្រើន​ទៀត​សម្រាប់​រូប​ភាព​យើង​ផង​ ដែរ។ យើង​ក៏​អាច​កំនត់​ចំណុច​ត្រង់​ណា​មួយ អោយ​មាន​ពន្លឺ​ដិត​ច្បាស់​ល្អ​ខ្លាំង​ផង​ដែរ។

2

Cymera

ការថតរូបភាព នឹងមាន​ភាព​ងាយ​ស្រួល​ជាង​មុន​ជា​មួយ​កម្មវិធី Cymera នេះ​ព្រោះ​អី​វា​មាន​មុខងារ​ច្រើន​ដែល​កម្មវិធី​កាមេរ៉ា​អ្នក​គ្មាន។ មុខ​ងារ​ទាំង​នោះ​មាន​ដូច​ជា​ផ្លាស់​ប្តូរ​ប្រភេទ Lens ទៅ​តាម​ការ​ចង់​ដូច​ជា Focus, Anti-shake … មាន​មុខ​ងារ​ផ្តុំ​រូបភាព និង​តុប​តែង ហើយ​យើង​ក៏​អាច​ផ្លាស់​ប្តូរ Filter របស់​វា​ដែរ។ កម្ម​វិធី​នេះ​ក៏​អាច​ប្រើ​ជា​មួយ​ជើង Monopod ផង​ដែរ។

3

Aviary Photo Editor

ក៏​ជា​កម្ម​វិធី​ដ៏​ពេញ​និយម​បំផុត​មួយ​ដែរ ព្រោះ​អី​កម្មវិធី​នេះ​បាន​ប្រមូល​ផ្តុំ​មុខ​ងារ​កែ​កុន​មុខងារ​ទាំង​អស់​តែ ​មួយ។ នេះ​មាន​ន័យ​ថា​គ្រាន់​តែ​ប្រើ Aviary Photo Editor មួយ អ្នក​អាច​កែ​កុន​រូប​ភាព កាត់​ត បន្ថែម Sticker និង​បង្កើត រូបភាព Meme ជាដើម។

4

PicsArt

កម្មវិធីមួយនេះផ្តោត​សំខាន់​ទៅ​លើ​ការ​ផ្លាស់​ប្តូរ​ពណ៌ ( Effect) ដោយ​វា​មា​ន​មុខ​ងារ​ច្រើន​ខុស​ពី​កម្មវិធី​ដទៃ។ អ្វី​ដែល​លេច​ធ្លោ​បំផុត​នោះ​គឺមុខ​ងារ​កែ​រូប​ភាព​អោយ​ទៅ​ជា​ស​ខ្មៅ ប៉ុន្តែ​ជ្រើស​រើស​យក​ពណ៌​ណា​អោយ​លេច​ធ្លោ​មួយ។ រូប​ភាព​បែប​នេះ​គឺ​កំពុង​ពេញ​និយម ព្រោះ​អីវា​ធ្វើ​អោយ​មើល​ផ្តោត​សំខាន់​ទៅ​លើ​វត្ថុ​នោះ​ជាងគេ។

5

ខ្ញុំសូមណែនាំអោយ​អ្នក​ទាំង​អស់​គ្នា​បាន​សាក​ល្បង​ក​ម្ម​វិធី​ទាំង​អស់​នេះ ព្រោះអី​វា​ពិត​ជា​មាន​លក្ខណៈ​ពិសេស រៀងៗ​ខ្លួន ដែល​ជួយ​អោយ​រូប​ភាព​រ​បស់​អ្នក​មាន​ភាព​ច្នៃ​ប្រឌិត​ខ្ពស់ និង​ទាក់​ទាញ​ជាង​មុន​បាន។ កម្មវិធី​ភាគ​ច្រើន​គឺ​សុទ្ធ​តែ​ឥត​គិត​ថ្លៃ​ទាំង​អស់ ហេតុ​ដូច្នេះ​ហើយ​សូម​កុំ​ខ្លាច​ក្នុង​ការ​សាក​ល្បង​ក​ម្មវិធី​កែ​កុ​នរូប​ ភាព​ដ៏​ពិសេស​ខាង​ក្រោម​នេះអី។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 8:55 AM, 16 April
  • ប្រភព: Play Store
  • Tag: កម្មវិធី & ហ្គេម