ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    Nokia 9 អាច​នឹង​មាន​អេក្រង់​ធំ និង​ក៏​អាច​គ្មាន Home ប៊ូតុងដែរ

Nokia 9 អាច​នឹង​មាន​អេក្រង់​ធំ និង​ក៏​អាច​គ្មាន Home ប៊ូតុងដែរ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

តាមប្រភពលេចធ្លាយ បានអោយដឹងថា ក្រុមហ៊ុន Nokia ក៏នឹងត្រៀម ចេញកំពូល ស្មាតហ្វូនរបស់ ខ្លួន ​ផងដែរ ដោយយោង តាមប្រភព ខ្លះថា ក្រុមហ៊ុន Nokia អាចនឹងមាន ស្មាតហ្វូនកំពូល តម្លៃ ថ្លៃ ចេញនៅ 3 ខែខាង មុខទៀតនេះ។ ពោលគឺអាច នឹងជា Nokia 9​ ដូច ខេមបូរីផត ធ្លាប់ចេញពត៌មាន អំពីវាកន្លង មកអញ្ចឹង ហើយថ្មីៗ នេះផងដែរ ចាប់ផ្ដើមលេច ធ្លាយបន្ដើរៗ ទៀតហើយ លើកនេះ គឺរូបរាង គម្រូវិញម្ដង។

cover Final 1000x150 copy

ក្នុងរូបគម្រូដែលបានលេចធ្លាយនោះគឺ Nokia 9 អាចនឹងជាកំពូល ស្មាតហ្វូនរបស់ Nokia ដែលអាចនឹង ត្រូវចេញប៉ុន្មានខែ ខាងមុខនេះ ហើយក៏អាច ជាការវិលវិញ មករក សភាពពេញនិយម ដូចកាលពីមុន បានដែរ។ បើក្រលេកមក មើលរូបគម្រូ នេះទៅ Nokia 9​ ហាក់ដូចជា មិនបានភ្ជាប់ មកនូវ Home ប៊ូតុងនៅខាង មុខឡើយ អេក្រង់គឺលាត ធំសន្ថឹត ស្ទើរតែគ្មាន គែមសោះឡើយ ស្អាតតែម្ដង។ ដូច្នេះអាចនិយាយ បានថាការ ចេញស៊េរី ក្រោយនេះ Nokia អាចនឹងធ្វើអោយ ស្មាតហ្វូនកំពូល របស់ខ្លួន ទាក់ទាញចំណាប់ អារម្មណ៍ កាន់តែខ្លាំង ដូចទៅនឹង អេក្រង់ របស់ Samsung Galaxy S8 អញ្ចឹង។ បន្ថែមទៀតនោះ សម្រាប់ Nokia 9 នេះអាចនឹង មានទំហំ អេក្រង់ធំ លាត 5.5 អ៊ីញឯណោះ និងអាចមាន ជាមួយនឹងកម្រិត បង្ហាញរូបភាព 2K ទៀតផង ដោយភ្ជាប់ មកជាមួយ បន្ទះឈីប CPU Snapdragon 835 ផងដែរ។

pic 1 pc 3 2

ដោយការលេចធ្លាយនៃលក្ខណៈសម្បត្តិ របស់ Nokia 9 នេះកាន់តែច្រើន ទៅផងដែរ ធ្វើអោយ មានការ ប៉ាន់ស្មាន ដឹងតម្លៃមុន ពីប្រភពមួយចំនួន ទៀតផង ដែល Nokia 9 អាចនឹងមាន តម្លៃថ្លៃ ខ្ទង់ 700 ដុល្លារ។  និយាយរួមទៅ Nokia 9 នេះនឹង មានតម្លៃ ខ្ទង់ 700$ មែន ដោយប្រភព​ លេចធ្លាយ កន្លងមកនោះ គឺលក្ខណៈសម្បត្តិ  របស់វាទាំង នោះ សាកសមនឹង តម្លៃមែន ផងដែរ ជាងនេះទៅ ទៀត អាចនឹងមាន លក្ខណៈសម្បត្តិ ជាច្រើនទៀត ដែលមិនទាន់ លេចធ្លាយ។

 ***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Visal
  • 7:51 AM, 16 April
  • ប្រភព: WCCF Tech
  • Tag: ទូរស័ព្ទ