ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    HTC One X10 ចេញ​ជា​ផ្លូវ​ការ ជា​មួយ​រូប​រាង​ប្រណិត!

HTC One X10 ចេញ​ជា​ផ្លូវ​ការ ជា​មួយ​រូប​រាង​ប្រណិត!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ម្ដងហើយម្ដងទៀត! ទីបំផុតក្រុមហ៊ុន​តៃវ៉ាន់ HTC បានប្រកាស​ចេញ​នូវ​ស្មាត​ហ្វូន​ធុន​កណ្ដាល​របស់​ខ្លួន​មួយ​ផ្សេង​ទៀត​ហើយ ដែល​វា​ត្រូវ​បាន​ដាក់​ឈ្មោះ និងហៅ​ជាផ្លូវការថា One X10 ជាមួយរូបរាងប្រណិត​ស្រោប​ឡើង និងការពារដោយលោហៈទាំងអស់តែម្ដង។ One X1០ មានវិមាត្រសរុប 152.9 x 75.6 x 8.23 មីលីម៉ែត្រ ជាមួយទម្ងន់ 175 ក្រាម មានអេក្រង់ទំហំ 5.5 អ៊ីញ ការពារដោយកញ្ចក់ពពួក Corning Gorilla Glass និងប្រើប្រាស់អេក្រង់ជាប្រភេទ Super LCD មានសមត្ថភាពបង្ហាញរូបភាពបានកម្រិត FullHD ឬ 1080p ជាមួយកម្រិតដង់ស៊ីតេ 401ppi។ នៅខាងស្ដាំមានប៊ូតុងសម្លេង និងប៊ូតុង Power ចំនែក​ខាងស្ដាំគឺជាកន្លែងដាក់ស៊ីមកាតបានដល់ទៅ 2។

1

Final 1000x150 copy

One X10 ប្រើប្រាស់បន្ទះឈីបរបស់ MediaTek Helio P10 SoC ជាប្រភេទឈីប Octa-core មាន​គ្រាប់ CPU ដល់ទៅ 10 គ្រាប់ មានសមត្ថភាពរត់នៅក្នុងល្បឿន 2.0GHz មាន GPU ជាប្រភេទ Mali-T860 អមមកជាមួយ RAM ទំហំ 3GB និងមានអង្គផ្ទុកទិន្នន័យទំហំ 32GB ពុំមានដល់ 64GB នោះទេ ក៏ប៉ុន្តែអាចបន្ថែមមេម៉ូរីពីខាងក្រៅបាន 2TB បាន។ ជាងនេះទៅទៀតកាមេរ៉ាខាងមុខរបស់ One X10 នេះមានទំហំ 8 មេហ្គាភិចសែល មានទំហំសេនស័រ 1.12um កម្រិត Aperture ធំបំផុត f/2.2 អាច​ឲ្យ​ម្ចាស់​របស់វាប្រើថតវីដេអូបានកម្រិត 1080p ឬ FullHD។ កាមេរ៉ាខាងក្រោយវិញទំហំ 16 មេហ្គា​ភិច​សែល ជាមួយទំហំសេនស័រ​ 1um កម្រិត Aperture ធំបំផុត f/2.0 អមមកជាមួយភ្លើង LED ពីខាង​ក្រោយ មានសមត្ថភាពថតវីដេអូបានកម្រិតត្រឹម FullHD ប៉ុណ្ណោះ ពិសេសវាអាចធ្វើការថតរូបជាប្រភេទ RAW បាន ក៏ដូចជាប្រើប្រាស់មុខងារ Pro Mode បានទៀតផង។

2

លក្ខណៈពិសេសរបស់ស្មាតហ្វូននេះមិនត្រឹមតែផ្ដោតទៅលើរូបរាងនោះទេ តែវាក៏ផ្ដោតទៅលើកម្លាំង​ថ្ម​ទៀត​ផង ព្រោះ HTC បានវិចខ្ចប់បន្ទះថ្មកម្លាំងដល់ទៅ 4000mAh នៅក្នុងម៉ាស៊ីនរបស់ One X10 នេះ ដែលធានាទៅដល់ការប្រើប្រាស់លើសេវា 3G បាន 25.5 ម៉ោង ហើយបើបើក Standby ចោលគឺបាន​ដល់​ទៅ 31 ថ្ងៃឯណោះ ចំនែកការប្រើប្រាស់សេវា 4G LTE លើការលេងហ្គេម ប្រើប្រាស់អ៊ីនធឺណែត គឺវា​អាចរស់បានយូរគួសមទៅតាមការប្រើប្រាស់ជាក់ស្ដែង។ HTC ក៏មិនភ្លេចសេនស័រស្កេនក្រយ៉ៅដៃផងដែរ ធ្វើឲ្យស្មាតហ្វូននេះកាន់តែមានសុវត្ថិភាព អមមកជាមួយប្រព័ន្ធប្រតិបត្តិការ Android Nougat ចេញពី​ប្រអប់​ផ្ទាល់តែម្ដង ស្រោបខ្លួនដោយ HTC Sense ជំនាន់ថ្មី។

3

One X10 នឹងចេញលក់ក្នុងទីផ្សារឆាប់ៗខាងមុខនេះឯង ដោយតម្លៃក្នុងទីផ្សារអន្តរជាតិគឺ 355$ ហើយក៏​អាច​នឹង​មកដល់ស្រុកខ្មែរយើងឆាប់ៗផងដែរ ដែលតម្លៃអាចលោតដល់ 400$ ជាងក៏ថាបាន។

 ***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 9:07 AM, 15 April
  • ប្រភព: GSMArena
  • Tag: ទូរស័ព្ទ