ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    លេចចេញពិន្ទុ​កម្លាំង​ម៉ាស៊ីន Xiaomi Mi 6 ដែល​ខ្លាំង​ជាង S8 និង S8+ ទៅទៀត!

លេចចេញពិន្ទុ​កម្លាំង​ម៉ាស៊ីន Xiaomi Mi 6 ដែល​ខ្លាំង​ជាង S8 និង S8+ ទៅទៀត!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ពត៌មានចុងក្រោយបានប្រកាសឲ្យដឹង​ថា Mi 6 ដែលជាកំពូលស្មាត​ហ្វូន​របស់​ក្រុម​ហ៊ុន​យក្ស​ចិន Xiaomi នឹង​ត្រៀម​ប្រកាស​ចេញជាផ្លូវការក្រោយពេលពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃនីជាតិបានបញ្ចប់ ដែលត្រូវ​នឹង​ថ្ងៃទី 19 ខែមេសា ខាងមុខនេះឯង។ Mi 6 គឺជាកំណែ Update ចេញមុខជំនួស Mi 5 ដែលចេញ​កាល​ពីឆ្នាំ 2016 កន្លងទៅជាមួយនឹងកម្លាំងម៉ាស៊ីន និងគុណសម្បត្តិពិសេសៗច្រើន ដើម្បីលើកមុខលើកមាត់​ឲ្យ Xiaomi នាឆ្នាំនេះ។

1

Final 1000x150 copy

យោងតាមប្រភពពត៌មានបានចេញផ្សាយថ្មីៗនេះបានប្រកាសឲ្យឃើញនូវពិន្ទុះបែកធ្លាយជុំវិញកម្លាំងម៉ាស៊ីន​ដ៏ខ្លាំងរបស់ Mi 6 ហើយ តាមរយៈកម្មវិធី Geekbench ដែលបង្ហាញឲ្យឃើញថា Mi 6 ប្រើប្រាស់​បន្ទះ​ឈីប CPU របស់ Qualcomm លេខ Snapdragon 835 ថ្មី អមមកជាមួយ RAM ទំហំ 6GB និង​មាន GPU ជាប្រភេទ Adreno 540 ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android Nougat ជំនាន់ 7.1.1 ចេញពីប្រអប់តែម្ដង។ សម្រាប់ពិន្ទុសរុបរបស់កម្លាំង Mi 6 គឺដូចរូបខាងក្រោម គឺ 2006 សម្រាប់ CPU មួយ​គ្រាប់ និង 6438 សម្រាប់ CPU សរុបទាំងអស់ ដែលវាគឺជាពិន្ទុខ្លាំងជាង S8 និង S8+ ខណៈកំពូល​ស្មាត​ហ្វូនរបស់ Samsung ទទួលបានពិន្ទុត្រឹម 1929 សម្រាប់ Single-Core CPU និង 6084 សម្រាប់ Multi-Core CPU។

2

សម្រាប់អ្នកនិយមម៉ាក Xiaomi ហើយចង់ទិញកំពូលស្មាតហ្វូននោះ Mi 6 នឹងមកដល់ទីផ្សារឆាប់ៗខាង​មុខ​នេះ​ឯង ដែលវានឹងមានតម្លៃធូរថ្លៃជាងកំពូលស្មាតហ្វូនបច្ចុប្បន្នគ្រាន់បើដែរ អមមកជាមួយនឹង​គុណ​សម្បត្តិពិ​សេសៗច្រើន ហើយយើងនឹងយកវាមកធ្វើការ Review បន្ថែមនៅពេលម៉ាស៊ីនធ្លាក់មកដល់​ក្នុង​ដៃ Cambo Report។

 ***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 9:01 AM, 15 April
  • ប្រភព: PhoneArena
  • Tag: ទូរស័ព្ទ