ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    Xiaomi បាន​ប្ដូរ​ថ្ងៃ​ចេញ Mi 6 ហើយ! ពត៌​មាន​ច្បាស់​ការ​នោះ M i6 មាន​កាមេរ៉ាភ្លោះ!

Xiaomi បាន​ប្ដូរ​ថ្ងៃ​ចេញ Mi 6 ហើយ! ពត៌​មាន​ច្បាស់​ការ​នោះ M i6 មាន​កាមេរ៉ាភ្លោះ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ខេមបូរីផត​យើងខ្ញុំ ទើបតែ​រាយការណ៍នៃពត៌មាន លេចធ្លាយ អំពី Mi6 នេះ​ប៉ុន្មានថ្ងៃមុន ដែលនិយាយអំពី ពេលវេលាចេញ Mi 6។ តែនៅទីបំផុត គឺត្រូវផ្លាស់ ប្ដូរ​​ថា​នឹង ​អាច​​មាន ចេញ​នៅ​ ខែ​នេះ​ មែនហើយ គ្រាន់តែ លើកថ្ងៃប៉ុណ្ណោះ។ តាមប្រភពថ្មី ដែលមានការ បង្ហោះតាម បណ្ដាញសង្គមចិនមួយ របៀបជា Poster​ នោះ ត្រូវបានអោយ គេដឹងថា Mi 6 នឹងមានការ បង្ហាញខ្លួន ក្នុងថ្ងៃទី 19 ឯណោះ ក្នុងខែនេះ តែម្ដង។

cover Final 1000x150 copy

ហើយព្រមគ្នានោះដែរ ក៏មានរូបភាពមួយសន្លឹក បានបង្ហោះតាមបណ្ដាញ សង្គមចិន ផងដែរ ដែលបង្ហាញ ផ្នែកកាមេរ៉ា ខាងក្រោយ របស់ Mi 6 មានពីរគ្រាប់។ នោះគឺ មានន័យថា សមត្ថភាព Mi 6 អាចនឹង បង្កើន​កាន់តែខ្លាំង ជាពិសេស នោះ គឺ​កាមេរ៉ា និងកម្លាំង ម៉ាស៊ីនតែម្ដង ដោយ កាមេរ៉ាផ្នែកខាង ក្រោយនោះ អាចនឹងមានជា កាមេរ៉ាភ្លោះ ពីរគ្រាប់ ក្នុងមួយគ្រាប់ អាចមានទំហំ  15 មេហ្គាភិចសែល និងអាចប្រើប្រាស់ បន្ទះឈីប Snapdragon 835 ជាស៊េរី ចុង​ក្រោយ​ថែម ទៀតផង។

pic 1

ជាងនេះទៅទៀតនោះ តាមប្រភពលេចធ្លាយថ្មី បានបន្ថែម ទៀតថា Mi 6​ នឹងអាចមាន អាវក្រោះការពារ ទឹក IP68 ថែមទៀតផង។ ទោះយ៉ាងក៏ដោយ  នេះគ្រាន់តែ ជាការបង្ហើប អោយដឹង នៅ​ថ្ងៃ​ខែ​ចេញ ប៉ុណ្ណោះ គឺ  Xiaomi  ពុំបាន បង្ហើប​អោយដឹង អ្វីខ្លះ ទាក់ទងនឹង លក្ខណៈ​សម្បត្តិ របស់ Mi 6  នោះទេ។ ដូច្នេះរូបភាពនេះ នៅមិនទាន់យកជាការ នៅឡើយ តែតាមប្រភព រូបភាពបែបនេះប្រហែល ច្បាស់ការច្រើន។ នេះគ្រាន់ជាការ សន្និដ្ឋានពីយើង ខ្ញុំទេ​បើចង់ដឹង ​ច្បាស់​នោះ ​​ទាល់​តែចាំមើល ដល់ថ្ងៃ ​ក្រុមហ៊ុន Xiaomi នេះ ប្រកាសចេញ ជាផ្លូវ​ការ ​ថ្ងៃទី 19 ខាងមុខនេះ។

 ***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Visal
  • 9:30 AM, 13 April
  • ប្រភព: Phone Arena
  • Tag: ទូរស័ព្ទ