ទំព័រដើម    >    កម្មវិធី & ហ្គេម    >    ព័ត៌មាន    >    រក​ភីស្សា​ញ៉ាំ លែង​ចោទ​ជា​បញ្ហា​ទៀត​ហើយ ជាមួយ​កម្មវិធី The Pizza Company KH

រក​ភីស្សា​ញ៉ាំ លែង​ចោទ​ជា​បញ្ហា​ទៀត​ហើយ ជាមួយ​កម្មវិធី The Pizza Company KH

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

The Pizza Company បានបង្ហាញខ្លួន ដំបូងនៅ ប្រទេសកម្ពុជា នៅក្នុងឆ្នាំ 2005 ហើយ ដោយសារតែ មាន ការពេញនិយម និងគាំទ្រ ជាច្រើននោះ វាបានពង្រីក សាខាជាច្រើន ទូទាំង រាជធានីភ្នំពេញ និងនៅតាម បណ្តាខេត្តនានា។ ហើយដើម្បីជួយ អោយការ ស្វែងរក និងការកុម្ម៉ង់ភីស្សា កាន់តែមាន ភាពងាយស្រួលនោះ ក្រុមហ៊ុន The Pizza Company បានបង្កើត កម្មវិធីនៅលើ ស្មាតហ្វូនយ៉ាង ពិសេសមួយ ដែលវា អនុញ្ញាត្តិ អោយយើង អាចទទួលបាន ភីស្សាដ៏ក្តៅៗ ដោយ ចំណាយពេល ត្រឹមប៉ុន្មាន នាទីប៉ុណ្ណោះ។

cover Final 1000x150 copy

មានកម្មវិធីនេះមួយនៅក្នុងដៃ យើងនឹងអាចកុម្ម៉ង់ ភីស្សា និងម្ហូបចំណី ដទៃទៀត នៅហាង The Pizza The Company ដោយមិនចាំបាច់ ពិបាកធ្វើការ ខលទូរស័ព្ទ ទៀតឡើយ និងថែមទាំង អនុញ្ញាត្តិអោយ យើង បើកមើល ម៉ឺនុយ មុខម្ហូប ផ្ទាល់ៗតែម្តង នៅក្នុងប្រអប់ដៃ របស់យើង។ នៅក្នុង Interface នៃកម្មវិធីនេះ គឺត្រូវបាន រៀបចាំ យ៉ាងមាន របៀបរៀបរយ និងងាយស្រួល ក្នុងការ មើលបំផុត ដោយផ្ទាំង ដំបូងគឺជា កញ្ចប់ជាឈុត ពិសេសៗ នានា ដែលអាចជួយ សន្សំសំចៃច្រើន ទៅដល់អ្នក ហើយបើយើង ចូលទៅអោយ ជ្រៅទៀត យើងនឹងឃើញ មានចែកចេញ ជាកាតាឡុក ជាច្រើនទៀត ដូចជា Pizza, Appetizer (អាហារសម្រន់), Pasta, Salad, Promotion, និង Beverage (ភេសជ្ជៈ)​ ជាដើម។ បន្ទាប់ពី យើងបានឃើញ មុខម្ហូប រឺភេសជ្ជៈ មួយណា ដែលអ្នកចង់ កុម្ម៉ង់ហើយនោះ គឺគ្រាន់តែ ចុចលើវា ហើយចុច Add To Chart និងបំពេញពត៌មាន ដើម្បីអោយ ពួកគេធ្វើការ ដឹកជញ្ជូន មកដល់ទៅ គឺជាការស្រេច។

1

App នេះ វាមិនពិបាកក្នុងការ ប្រើប្រាស់នោះទេ ហើយវាក៏ផ្តល់ ភាពងាយស្រួល ដល់យើងផងដែរ ដោយមិនចាំបាច់ ទៅចំណាយពេល រង់ចាំកុម្ម៉ង់ នៅហាងផ្ទាល់ មានរូបភាព ផ្ទាល់ៗ តែម្តង និងមិនចាំបាច់ ខលសម្រាប់ការ កុម្ម៉ង់ទៀត នោះទេ ។ ដូចនេះ ការកុម្ម៉ង់អាហារ ឬ Pizza ពី The Pizza Company លែងជាបញ្ហាចោទ ទៀតហើយ អ្នកអាច ធ្វើវាបាន យ៉ាងលឿន ដោយគ្រាន់តែ មាន App មួយនេះ។

អ្នកអាចទាញយក App នេះយកទៅប្រើប្រាស់ បាននៅក្នុង ស្មាតហ្វូន របស់អ្នក ទាំង iOS និង Android តាមរយៈ Link ខាងក្រោមនេះ។

 ***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Vongthear
  • 2:40 PM, 12 April
  • ប្រភព: The Pizza Company Cambodia
  • Tag: កម្មវិធី & ហ្គេម