ទំព័រដើម    >    យានយន្ត    >    ព័ត៌មាន    >    រថយន្ត​របស់​ក្រុមហ៊ុន KIA ស៊េរី​ថ្មី​ឆ្នាំ 2018 បាន​មក​ដល់​កម្ពុជា​ហើយ

រថយន្ត​របស់​ក្រុមហ៊ុន KIA ស៊េរី​ថ្មី​ឆ្នាំ 2018 បាន​មក​ដល់​កម្ពុជា​ហើយ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ដូចអ្នកទាំងអស់គ្នាបានជ្រាប ច្បាស់ ហើយថារថយន្ត របស់ក្រុមហ៊ុន KIA កំពុង ចរាចរ ទីផ្សារស្រុកខ្មែរយើង ច្រើនផងដែរ។ ដោយរថយន្ត KIA ទទួលបានការ ពេញនិយម ច្រើនពីសំណាក់ ប្រជាជន កម្ពុជា ជាពិសេសនោះ គឺ ស៊េរី Picanto  របស់ KIA ដោយរថយន្តប្រភេទ នេះ គឺឧស្សាហ៍ឃើញ ញឹកញាប់តាម ផ្លូវណាស់ ដូច្នេះហើយ ទើបធ្វើអោយ មានការនាំចូល នៅស្រុកខ្មែរ បន្តបន្ទាប់ ពីក្រុមហ៊ុន លក់ រថយន្តនានា។  

cover Final 1000x150 copy

ដោយហេតុនេះ ហើយថ្មីៗនេះផងដែរ ក្រុមហ៊ុន HGB Group Co., Ltd បានធ្វើការសម្ភោធ ជាផ្លូវការ នូវរថយន្ត Smart City ថ្មីទំនើប របស់ខ្លួន ដោយនាំមកនូវ ស៊េរី Picanto​ ទៀតហើយ ដែលលើកនេះ គឺឆ្នាំ 2018។ KIA Picanto​ គឺជារថយន្ត ស៊េរីថ្មីឆ្នាំ 2018 ​នាំចូលពីប្រទេស កូរ៉េ ទាំងស្រុង។ ក្នុងឱកាសនោះ ផងដែរ ក្រុមហ៊ុន HGB Group Co., Ltd ក៏បានប្រកាស ចេញតម្លៃលក់ ជាផ្លូវការហើយ គឺក្នុងតម្លៃ 23,300 ដុល្លារ។

1 2

KIA Picanto ស៊េរីថ្មីឆ្នាំ 2018 នេះគឺ មានការផ្លាស់ប្ដូរ ច្រើនជាង ស៊េរីមុនៗច្រើន តួរថយន្ត រឹងមាំជាងមុន និងកាន់តែ មានសុវត្ថិភាព ការគ្រប់គ្រង កាន់តែប្រសើរ ដោយមានជំនួយ ពីប្រព័ន្ធវ៉ិចទ័រ បង្វិលថ្មី កម្លាំងរត់រលូន ៦៧-ps ១,០ លីត្រ ម៉ាស៊ីន MPI ជាងនេះ ទៅទៀតនោះ ប្រើប្រាស់ប្រេងរួម ៣,៩ លីត្រ ក្នុងចម្ងាយ ១០០​ គីឡូម៉ែត។ សម្រាប់ ថ្ងៃដាក់លក់ នៅប្រទេសកម្ពុជា វិញនោះគឺ ចាប់ពីថ្ងៃ ទី​ 9 ខែមេសា ឆ្នាំ 2017 នេះ តទៅហើយ។

 ***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Visal
  • 2:15 PM, 12 April
  • ប្រភព: HGB Group Co., Ltd
  • Tag: យានយន្ត