ទំព័រដើម    >    Accessories    >    ព័ត៌មាន    >    Xiaomi បញ្ចេញ​ឧបករណ៍ VR Play 2 ជាមួយ​តម្លៃ​ត្រឹម 14$ និង​មាន​សមត្ថភាព​កាន់​តែ​ប្រសើរ

Xiaomi បញ្ចេញ​ឧបករណ៍ VR Play 2 ជាមួយ​តម្លៃ​ត្រឹម 14$ និង​មាន​សមត្ថភាព​កាន់​តែ​ប្រសើរ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

កាលពីម្សិលមិញក្រុមហ៊ុនចិន Xiaomi បានប្រកាសចេញ នូវឧបករណ៍ Virtual Reality ជំនាន់ថ្មីរបស់ខ្លួន ជាផ្លូវការហើយ ដែលវាត្រូវបាន ដាក់ឈ្មោះឲ្យថា VR Play 2 ចេញមុខជំនួស Mi VR Play ចេញកាលពី ឆ្នាំកន្លងទៅ ហើយបច្ចុប្បន្ន កំពុងមានលក់ ក្នុងទីផ្សារ យើងផងដែរ។ យ៉ាងណាមិញ សម្រាប់ការចេញ VR ជំនាន់ទី 2 នេះ Xiaomi ផ្ដោតសំខាន់បំផុត ទៅលើ គុណភាព ដែលត្រូវ បានស្រោប និងការពារឡើង ដោយសាច់ក្រណាត់ មានគុណភាពខ្ពស់ ធ្វើឲ្យពេល ពាក់ប្រើប្រាស់ មានភាព ងាយស្រួល ថែមទាំង ស្រាលទៀតផង។

1 Final 1000x150 copy

Mi VR Play 2 មានការប្រើប្រាស់ ទូទៅដូច VR Play 1 ដែរ តែលើកនេះ Xiaomi បានបន្ថែមមក ជាមួយរន្ធ ខ្យល់ដើម្បីផ្ដល់ ភាពងាយស្រួល ដល់អតិថិជន នៅពេលកំពុង ប្រើប្រាស់ មានន័យថា ពេលពាក់ គឺមិនធ្វើឲ្យអ្នក មានអារម្មណ៍ក្ដៅ ឬហប់ បរិវេណពាក់នោះទេ ថែមទាំងងាយស្រួល ដាក់ស្មាតហ្វូនចូល ទៀតផង ពិសេសគឺមិន ប៉ះពាល់ទៅដល់ តួម៉ាស៊ីន ដូចពពួក VR របស់ចិនថោកៗ នោះទេ។ VR Play 2 នេះនឹងចេញលក់ ក្នុងទីផ្សារស្រុកចិន នៅថ្ងៃទី 19 ខែមេសា ខាងមុខនេះ តែម្ដង ជាមួយតម្លៃត្រឹមតែ 14$ ប៉ុណ្ណោះ អាចប្រើប្រាស់ បានគ្រប់ ស្មាតហ្វូនទាំងអស់ ដែលមានទំហំ អេក្រង់ចាប់ពី 4.7 អ៊ីញ ឡើងដល់ 6.5 អ៊ីញ មិនរើសម៉ាក ម៉ូឌែល ឬប្រព័ន្ធប្រតិបត្តិការ ឡើយ។

2covewr

សម្រាប់ស្រុកខ្មែរយើងវាអាចនឹងមកដល់ថ្ងៃម្ភៃជាង ហើយតម្លៃអាច នឹងក្បែ 20$ ក៏ថាបាន!

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 2:07 PM, 12 April
  • ប្រភព: GSM Arena
  • Tag: Accessories