ទំព័រដើម    >    ភាពយន្ត    >    ព័ត៌មាន    >    តារាង​ចំណាត់​ថ្នាក់ Box Office ប្រចាំ​សប្តាហ៍នេះ

តារាង​ចំណាត់​ថ្នាក់ Box Office ប្រចាំ​សប្តាហ៍នេះ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

នៅក្នុងសប្តាហ៍នេះ មានរឿងទើបចាក់បញ្ចាំងមួយចំនួនដែរ នៅសប្តាហ៍ដំបូង តែអាចឈរតំណែង កំពូលនៅក្នុង តារាង Box Office មានតែ 1 រឿងប៉ុណ្ណោះ គឺខ្សែភាពយន្ត The Boss Baby ជាប្រភេទរឿង គំនូរជីវចល បែបកំប្លែងសើច ដែលមានកូនង៉ែត ម្នាក់ ដែលឆ្លាត លើសពីក្មេង ដទៃទៀត​ ចូលចិត្តគ្រប់គ្រង និងបញ្ជាទៅលើ ក្មេងៗ​ឯទៀត ហើយគេតែង ធ្វើឲ្យចាស់ៗ ស្រលាញ់។  

cover Final 1000x150 copy

បន្ទាប់ជាប់ចំណាត់ថ្នាក់លេខ 2 គឺខ្សែភាពយន្ត Beauty and the Beast ជាប្រភេទរឿង  មនោសញ្ចេតនា បែបព្រេងនិទាន រវាងនារីម្នាក់ ដែលបានឃុំឃាំង ក្នុងវិមានរបស់ ព្រះអង្គម្ចាស់ម្នាក់ ដែលត្រូវទំនាយ ក្លាយជាសត្វបិសាច រូបរាងកាច សាហាវមួយ ដោយមានការខ្លាច និងស្អប់ខ្ពើម ពីមហាជន តែដោយសារ កញ្ចក់វេទមន្ត បានឆ្លុះបញ្ចាំង ឲ្យនារីម្នាក់ ដឹងពីជម្រៅចិត្ត របស់ព្រះអង្គ ម្ចាស់នោះ ថាជាមនុស្សល្អ ម្នាក់ដែរ។

នេះជាសាច់រឿង ត្រួសៗ ដែលយើង ទទួលបាន និងចំណាត់ថ្នាក់ លេខ 3 គឺខ្សែភាពយន្ត Smurfs: The Lost Village ជាប្រភេទរឿង ដំនើរផ្សងព្រេង របស់ក្រុមហ្វូង មនុស្សតូចពណ៌ខៀវ ចូលទៅក្នុង ភពរបស់មនុស្ស ដែលធ្លាប់មានច្រើន មកហើយ មកដល់ វគ្គនេះ ចង់រៀបរាប់ ពីដំនើរការផ្សងព្រេង ទៅកាន់ព្រៃដ៏ អាថ៌កំបាំងមួយ តាមការ ឆ្លុះបញ្ចាំង និងនាំផ្លូវ ដោយផែនទី ពិសេសមួយ។

ខាងក្រោមជាតារាង Box Office ដែលយើងបានជ្រើសរើស ខ្សែភាពយន្តចំនួន 10 ដែលរកប្រាក់ ចំណូលបាន ច្រើនគេ នាសប្តាហ៍នេះ ៖

  1. The Boss Baby

ចាក់បញ្ចាំងនាសប្តាហ៍ទី 2 បានប្រាក់ចំនូល 26 លានដុល្លារ និងសរុប 89 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

1

  1. Beauty and the Beast

ចាក់បញ្ចាំងនាសប្តាហ៍ទី 4 បានប្រាក់ចំនូល 23 លានដុល្លារ និងសរុប 430 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

2

  1. Smurfs: The Lost Village

ចាក់បញ្ចាំងនាសប្តាហ៍ទី 1 បានប្រាក់ចំនូល 13 លានដុល្លារ និងសរុប 60 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

3

  1. Going in Style

ចាក់បញ្ចាំងនាសប្តាហ៍ទី 1 បានប្រាក់ចំនូល 11 លានដុល្លារ និងសរុប 11 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

4

  1. Ghost in the Shell

ចាក់បញ្ចាំងនាសប្តាហ៍ទី 2 បានប្រាក់ចំនូល 7 លានដុល្លារ និងសរុប 31 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

GHOST IN THE SHELL

  1. Power Ranger (2017)

ចាក់បញ្ចាំងនាសប្តាហ៍ទី 3 បានប្រាក់ចំនូល 6 លានដុល្លារ និងសរុប 75 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

6

  1. Kong: Skull Island

ចាក់បញ្ចាំងនាសប្តាហ៍ទី 5 បានប្រាក់ចំនូល 5 លានដុល្លារ និងសរុប 156 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

7

  1. Get Out

ចាក់បញ្ចាំងនាសប្តាហ៍ទី 7 បានប្រាក់ចំនូល 4 លានដុល្លារ និងសរុប 162 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

8

  1. Logan

ចាក់បញ្ចាំងនាសប្តាហ៍ទី 6 បានប្រាក់ចំនូល 4 លានដុល្លារ និងសរុប 218 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

9

  1. The Case for Christ

ចាក់បញ្ចាំងនាសប្តាហ៍ទី 1 បានប្រាក់ចំនូល 3 លានដុល្លារ និងសរុប 3 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

 10

ខ្សែភាពយន្ត ដែលរកប្រាក់ចំណូលបានច្រើនជាងគេក្នុងសប្តាហ៍នេះ គឺ The Boss Baby ហើយខ្សែភាពយន្តនេះ មានចាក់បញ្ចាំង នៅក្នុងប្រទេស យើងហើយ ដូចនេះប្រសិន បើអ្នកចាប់អារម្មណ៍ អាចរកទស្សនា បាននៅតាម រោងភាពយន្ត ដែលនៅជិតផ្ទះ អ្នកបំផុតបាន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 12:08 PM, 11 April
  • ប្រភព: IMDB
  • Tag: ភាពយន្ត