ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    Galaxy S8 បំបែក​កំណត់​ត្រា​ទទួល​ការ​កុម្ម៉ង់​បាន​ច្រើន​ក្នុង​រយៈ​ពេល 2 ថ្ងៃដំបូង!

Galaxy S8 បំបែក​កំណត់​ត្រា​ទទួល​ការ​កុម្ម៉ង់​បាន​ច្រើន​ក្នុង​រយៈ​ពេល 2 ថ្ងៃដំបូង!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

តាមរបាយការណ៍បានចេញផ្សាយថ្មីៗ បានឲ្យដឹងថា ត្រឹមតែរយៈពេល 2 ថ្ងៃដំបូង Galaxy S8 ដែលទទួលការកុម្ម៉ង់ នៅលើទីផ្សារ កូរ៉េខាងត្បូង បានកើនឡើង ដល់ចំនួន 550,000 ដើម ហើយនេះជា សន្ទុះមួយ ដែលហក់ឡើង ខ្ពស់ត្រឹមតែ 2 ថ្ងៃ លើសពីចំនួនដែល ដាក់លក់ Galaxy Note 7 ដំបូង និងលើស Galaxy S7 ឆ្នាំមុន ទៀតផង។

cover Final 1000x150 copy

នេះគ្មានអ្វីពិបាកនឹងយល់ទេ ដែលអ្នកប្រើប្រាស់ ភាគច្រើន ប្រញាប់កុម្ម៉ង់ទិញ Galaxy S8 នេះ ដោយសារតែ ស្មាតហ្វូននេះ មានបំពាក់មក ជាមួយកំលាំង ម៉ាស៊ីនខ្លាំង, មានជម្រើស បន្ទះឈីប Exynos 8895 និង Snapdragon 835 សម្រាប់តម្រូវ តាមទីផ្សារច្រើន និងផ្ទៃអេក្រង់ ខាងមុខកោង ថែមទាំងលាត សន្ធឹងស្ទើរតែ ពេញផ្ទៃខាង មុខទៀតនោះ កាន់តែ ស្រស់ស្អាត និងចង់ ប្រើប្រាស់។

1 2

នៅក្នុងស្រុកយើងក៏ចាប់ផ្តើមទទួល កុម្ម៉ង់ Galaxy S8 និង Galaxy S8 Plus នេះផងដែរ ដោយ Galaxy S8 តម្លៃ 739 ដុល្លារ និង Galaxy S8 Plus តម្លៃ 819 ដុល្លារ និងថែមទាំង បានរបស់បន្ថែម ច្រើនទៀតផង។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 11:58 AM, 11 April
  • ប្រភព: Techno Buffalo
  • Tag: ទូរស័ព្ទ