ទំព័រដើម    >    ភាពយន្ត    >    ព័ត៌មាន    >    Thor ត្រលប់​មក​វិញ ជាមួយ​នឹង Hulk ក្នុង​ខ្សែ​ភាព​យន្ត Thor វគ្គ ៣: Ragnarok (Teaser)

Thor ត្រលប់​មក​វិញ ជាមួយ​នឹង Hulk ក្នុង​ខ្សែ​ភាព​យន្ត Thor វគ្គ ៣: Ragnarok (Teaser)

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ប្រិយមិត្តទាំងអស់គ្នា ប្រហែលជាបានស្គាល់ រួចមកហើយ ជាមួយនឹង ខ្សែភាពយន្ត Thor របស់ Marvel Universe ដែលបង្ហាញពី វីរៈបុរស រហ័សនាម ព្រះជាម្ចាស់។ ហើយឥឡូវនេះ ដែរ វីរៈបុរសមួយនេះ បាន ចេញ នូវ Solo Movie មួយទៀតហើយ ដែលបង្ហាញពី ការធ្វើសង្គ្រាមតតាំង ជាមួយនឹង សត្រូវថ្មី ដែលមាន ថាមពលខ្លាំងក្លា អាចកំទេច ញញួរទេព របស់ Thor បានថែមទៀតផង ដែលពី មុនមក គ្មាននរណាអាច លើកបានឡើយ ក្រៅពី Thor និងមនុស្ស ប៉ុន្មាននាក់ទៀត។

Cover Final 1000x150 copy

នៅក្នុងវគ្គថ្មីនេះដែរ យើងក៏ឃើញមាន Hulk បានចូលរួម ផងដែរ រួមជាមួយនឹង Suit ចម្បាំង ដែលនៅក្នុង Comic Book គេហៅ Hulk នេះថាជា Warrior Hulk។ ជាងនេះ ទៅទៀត បន្ទាប់ពីបាត់បង់ នូវញញួរ ហើយនោះ Thor ក៏បានកាត់សក់ របស់ខ្លួន ផងដែរ ដែលមើលទៅ អេមម្យ៉ាងដែរ។ ចង់ដឹងពីសាច់រឿង បន្ថែមទៀត សូមទស្សនាវីដេអូ ខាងក្រោមនេះ៖

1 2 3

ខ្សែភាពយន្ត Thor: Ragnarok នឹងចាប់ផ្តើម ចាក់បញ្ចាំង នៅក្នុងរោងកុន កំឡុងខែវិច្ឆិកា ខាងមុខនេះហើយ តែមិនទាន់ ដឹងថា ថ្ងៃណា នោះទេ។ ដូចនេះ បើចង់ដឹងពី សាច់រឿង ទាំងមូល កុំភ្លេចរង់ចាំ ចូលរួម ទស្សនា ទាំងអស់គ្នាណា!

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Mai
  • 10:54 AM, 11 April
  • ប្រភព: YouTube
  • Tag: ភាពយន្ត