ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    ហេតុអ្វី ទៅជា OnePlus 5 មិន​មែន 4? OnePlus 5 អាច​នឹង​មាន​កម្លាំង​ម៉ាស៊ីន​កប់​ទៀត​ហើយ

ហេតុអ្វី ទៅជា OnePlus 5 មិន​មែន 4? OnePlus 5 អាច​នឹង​មាន​កម្លាំង​ម៉ាស៊ីន​កប់​ទៀត​ហើយ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ដោយមាន​ការ​គាំទ្រ និងមាន​អ្នក ប្រើ​ច្រើន​ទៅៗ​ នោះ ធើ្វ​អោយ ក្រុម​ហ៊ុន OnePlus ខ្លួន កាន់​តែ​​លេច​ធ្លោ ក្នុង​ការ​ចេញ OnePlus 3T ​ចុងក្រោយនេះ​គឺ ទាំង​កម្លាំង​ម៉ាស៊ីន មិន​ងាយ​ស្ទក់​នោះ​ ខ្លួន​ក៏មិន​បាន​បង្អង់ យូរ​ដែរ​ពោលគឺថាអាចនឹង​ចេញ​កំពូលស្មាតហ្វូនមួយម៉ូឌែលទៀតហើយ។ អាចនឹងចេញជា OnePlus 5​ គឺមិនមែន OnePlus 4​ នោះឡើយ។

cover

Final 1000x150 copy

ក្នុងការចេញ OnePlus 5 នេះគឺប្រហែលច្បាស់ការ មែនទែន ហើយ ដោយសារ​តែ​ប្រទេស ចិនគេនាំ គ្នា ចាត់​ទុកលេខ 4 គឺជាលេខនាំសំណាងអាក្រក់  ដូច្នេះហើយ ក្រុមហ៊ុន OnePlus ជាក្រុមហ៊ុន ចិនទៀត​នោះ​គឺ គេនឹងមិនចេញនូវ OnePlus 4 នោះទេ។ សម្រាប់ការលេចធ្លាយ ថ្មីរបស់ OnePlus 5 យោង​តាម​ប្រភព ទើបតែបែកធ្លាយ ក្រុមហ៊ុន OnePlus​ អាចនឹងមានការ បន្ថែមសមត្ថភាពកម្លាំងម៉ាស៊ីន កាន់​តែ​​ខ្លាំង ដោយ OnePlus 5 អាចនឹងប្រើប្រាស់ បន្ទះឈីប របស់ Qualcomm ស៊េរីចុងក្រោយ គឺ Snapdragon 835 ទៀតផង។ ជាងនេះទៅទៀតនោះ ដូចដឹង ស្រាប់ Ram​​ របស់ ស្មាតហ្វូន OnePlus​ មិន​​ដែល តូចនោះទេ ដូច OnePlus 3T អញ្ចឹង ទំហំ 6GB ឯណោះ ដូច្នេះហើយ OnePlus 5 អាចនឹង​មាន Ram ទំហំ ដល់ទៅ 8GB។

pic 1

មិនត្រឹមតែប៉ុណ្ណោះកម្រិតបង្ហាញរូបភាព​តាមប្រភពលេចធ្លាយនោះ គឺ ថា OnePlus អាចនឹងមានការ ពង្រីក ដល់ 2K  គឺលើស OnePlus 3T ច្រើន ដោយ OnePlus 5 អាចនឹងមានទំហំអេក្រង់ 1440 x 2560ភិចសែល ខណៈ OnePlus 3T ត្រឹមតែ 1080 x 1920ភិចសែល នោះទេ។ អ្វីដែលពិសេសនោះ​អាច​នឹងបន្ថែមកាស មកជាមួយក្នុងប្រអប់ស្រាប់ ទៀតផង សម្រាប់ លក្ខណៈ សម្បត្តិ កាមេរ៉ា គឺពុំមាន ប្រភពណា បញ្ជាក់ថាមានកាមេរ៉ា អ្វីខ្លះឡើយ តែ គ្រាន់តែ ដឹងថា កាមេរ៉ា OnePlus 5 អាចនឹងមាន  កាមេរ៉ា ភ្លោះ គឺពីរគ្រាប់តែម្ដង។ ទោះ ជាយ៉ាងណា  យើង ក៏មិនទាន់ហ៊ាន និយាយថា វាពិតជា ត្រឹមត្រូវ 100% នោះទេ ដោយពត៌មាននេះគ្រាន់ជាការលេចធ្លាយ ប៉ុណ្ណោះ ច្បាស់មិនច្បាស់នោះក្រុមការងារ ខេមបូរីផត នឹងចេញផ្សាយ ជាបន្តបន្ទាប់ ទៀតជូនប្រិយមិត្ត ឲ្យបានតាមដាន ដឹងកាន់តែច្បាស់។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Visal
  • 4:10 PM, 10 April
  • ប្រភព: PhoneArena
  • Tag: ទូរស័ព្ទ