ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    កំពូល​ស្មាតហ្វូន​របស់ Nokia ស៊េរី​ក្រោយ​នឹង​អាច​ចេញ​នៅ​បី​ខែ​ខាង​មុខ​ទៀត ក្នុង​តម្លៃ​ខ្ទង់​ប្រហែល 700 ដុល្លារ

កំពូល​ស្មាតហ្វូន​របស់ Nokia ស៊េរី​ក្រោយ​នឹង​អាច​ចេញ​នៅ​បី​ខែ​ខាង​មុខ​ទៀត ក្នុង​តម្លៃ​ខ្ទង់​ប្រហែល 700 ដុល្លារ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ក្រុមហ៊ុនស្មាតហ្វូន មួយចំនួន បានចេញនូវកំពូល ស្មាតហ្វូន របស់ខ្លួន ហើយ រួមមាន LG, HTC, Samsung និង Huawei ជាដើម នៅតែក្រុមហ៊ុន Nokia នោះទេ ដែលមិនទាន់ ចេញស្មាតហ្វូន កំពូលនៅឡើយ នោះទេ។ ដូច្នេះក្រុមហ៊ុន Nokia ក៏នឹងត្រៀម ចេញកំពូល ស្មាតហ្វូនរបស់ ខ្លួន​ផងដែរ ដោយយោង តាមប្រភព លេចធ្លាយបានអោយដឹងថា ក្រុមហ៊ុន Nokia អាចនឹងមាន ស្មាតហ្វូនកំពូល តម្លៃ ថ្លៃ ចេញនៅ 3 ខែខាងមុខទៀត នេះ។

cover Final 1000x150 copy

ម៉ូឌែលស្មាតហ្វូន របស់ Nokia  អាចនឹងជា Nokia 9​ ដូចទៅនឹងពត៌មាន លេចធ្លាយយើងខ្ញុំរៀបរាប់ ប្រាប់ មួយរយៈ មុនអញ្ចឹង រីឯតម្លៃ របស់វា វិញនោះ តាមប្រភព លេចធ្លាយ បាន អោយដឹងថា អាចនឹង មានតម្លៃ ដល់ទៅ 700 ដុល្លារ។ ប្រសិនតម្លៃ វាថ្លៃយ៉ាងនេះនោះ អាចនិយាយ បានថា លក្ខណៈសម្បត្តិ និងសមត្ថភាព ប៉ុននេះ ប្រហែលជាល្អច្រើន ហើយមើលទៅ បើលក្ខណៈសម្បត្តិ Nokia 9 លេចធ្លាយ លើកមុននោះ គឺថា Nokia 9 អាចនឹង ប្រើប្រាស់ បន្ទះឈីប ចុងក្រោយ Snapdragon 835 ដែលជាបន្ទះឈីប ខ្លាំងទៀតផង។ មិនត្រឹមតែ ប៉ុណ្ណោះ វាអាចនឹង មានបំពាក់ អាវក្រោះការពារ ទឹក IP68 ផងដែរ ។ អេក្រង់វិញក៏បាន លេចធ្លាយ ផងដែរ ថាមានទំហំ 5.5 អ៊ីញ មានកម្រិត រូបភាព ច្បាស់ 2K ជាមួយនឹងកញ្ចក់ OLED ទៀតផង ប្រសិនបើ មែននោះគឺ កប់ខ្លាំងណាស់។

1

បើនិយាយអំពី លក្ខណៈសម្បត្តិ ផ្សេងៗ វិញ ក្រុមហ៊ុន Nokia អាចនឹងបំពាក់ ថាមពលថ្ម អោយ Nokia 9 ជិតដល់​ 4000mAh ឯណោះ គឺ 3800mAh និងមាន បច្ចេកវិទ្យា សាកថ្មរហ័យ Quick Charge 3.0 មកជាមួយ ផងដែរ។ និយាយរួមទៅ យើង អាចថា លក្ខណៈសម្បត្តិ  ត្រឹមនេះ សាកសមតម្លៃ ខ្ទង់ 700$ ផងដែរ ជាងនេះទៅទៀត អាចនឹងមាន លក្ខណៈសម្បត្តិ ជាច្រើនទៀត ដែលមិនទាន់ លេចធ្លាយ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Visal
  • 2:25 PM, 10 April
  • ប្រភព: Phone Arena
  • Tag: ទូរស័ព្ទ