ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    លេច​ចេញ​រូប​គំរូ Galaxy Note 8 ដែល​អាច​បង្ហាញ​កម្រិត​រូបភាព​ដល់​ទៅ 4K ទៀតផង!

លេច​ចេញ​រូប​គំរូ Galaxy Note 8 ដែល​អាច​បង្ហាញ​កម្រិត​រូបភាព​ដល់​ទៅ 4K ទៀតផង!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

បន្ទាប់ពីការ ចេញនូវ Samsung Galaxy S8 និង S8 Plus ធ្វើអោយការ ចេញពត៌មាន លេចធ្លាយ អំពីស្មាតហ្វូន ទាំងពីរ ត្រូវបានបញ្ចប់ ហើយ ប៉ុន្តែ ស្មាតហ្វូនកំពូល របស់ Samsung គឺ មិនទាន់អស់ នៅឡើយនោះទេ ហើយក៏អាច មិនចេះ អស់ឡើយ ចំពោះ Samsung នោះ។

cover Final 1000x150 copy

លើកនេះដល់ត្រកូល Note​ វិញម្ដង ហើយ គឺ​ស៊េរីក្រោយ Samsung ប្រហែលចេញ Note 8 តែម្ដង ដោយ ថ្មីៗ នេះផងដែរ តាមប្រភព លេចធ្លាយបាន អោយដឹង ថា Samsung នឹងអាចចេញ Note 8 ដែលមានអេក្រង់ ស្រដៀង ទៅនឹង Galaxy S8 ផងដែរ។ ប៉ុន្តែ​ដោយយោង តាមប្រភព លេចធ្លាយនោះគឺ អាចនឹងមានទំហំ ធំជាង Samsung Galaxy S8 Plus ដោយ Galaxy Note 8 អាចនឹង មានទំហំ អេក្រង់ 6.4 អ៊ីញលើស Samsung Galaxy S8 Plus 0.2 អ៊ីញ។ មិនត្រឹម តែប៉ុណ្ណោះ Galaxy Note 8 អាចនឹង ប្រើប្រាស់ បន្ទះឈីបថ្មី របស់ Samsung និងស៊េរីក្រោយ មួយជំនាន់ទៀត ដែល Samsung គ្រោង នឹងចេញ និងខ្លាំង ទៀតផង ហើយលើកនេះ អាចមាន Ram ទំហំ 6GB ស្រាប់ផងដែរ។

pic 0 pic 1

ដោយ បន្ទះឈីប Samsung គ្រោង នឹងចេញនោះគឺ ជា Exynos 9 វាអាចនឹង ខ្លាំងជាង Exynos 8 ច្រើនដង ទៀតផងដែរ។ ដូច្នេះ ប្រសិនបើ Galaxy Note 8 បំពាក់នូវ​ បន្ទះឈីបមួយនេះ វិញនោះ បូករួម ជាមួយនឹង Ram 6GB ច្បាស់ជាខ្លាំង ជាង S8 Plus ទើបចេញ នេះហើយ។ មិនត្រឹមតែ ប៉ុណ្ណោះ Note 8 អាចនឹងមានកម្រិត បង្ហាញរូបភាព ដល់ទៅ 4K ខណៈ S8 Plus អាចបង្ហាញ កម្រិតរូបភាព ត្រឹម 2K ប៉ុណ្ណោះ។

pic 2

ជាងនេះទៅទៀតនោះ Galaxy Note 8 នឹងអាចរក្សា ភាពដើម មួយគឺ S Pen មកជាមួយ ដើម្បីសម្គាល់ ដឹង ថាវាជា ស្មាតហ្វូនត្រកូល Note។ និយាយរួមទៅ ដោយមើលតាមរូបភាព គម្រូផងនោះ Galaxy Note 8 អាចនឹង មានរូបរាង ស្រដៀងទៅនឹង Galaxy S8 Plus គ្រាន់តែអេក្រង់ មានទំហំធំជាង នឹងអាចមានបន្ថែម រន្ធ ស៊កប៊ិច S Pen ទៀតប៉ុណ្ណោះ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Visal
  • 11:30 AM, 10 April
  • ប្រភព: Phone Arena
  • Tag: ទូរស័ព្ទ