ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    បែក​ធ្លាយ​រូប​រាង Galaxy Note 8 ជា​លើក​ដំបូង! តើ​វា​ជា​ការ​វិល​ត្រឡប់​មក​វិញ​មែនទេ?

បែក​ធ្លាយ​រូប​រាង Galaxy Note 8 ជា​លើក​ដំបូង! តើ​វា​ជា​ការ​វិល​ត្រឡប់​មក​វិញ​មែនទេ?

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

Galaxy Note 7 និងវិលត្រឡប់មកក្នុងទីផ្សារប្រទេសមួយចំនួនវិញ ក្នុងពេលឆាប់ៗ ខាងមុខនេះ ជាមួយនឹងកម្លាំង ថ្មតូចជាងមុន តែកម្លាំង ក៏ដូចជាគុណសម្បត្តិ ពិសេសៗជាច្រើន នៅតែរក្សា នៅដដែល។ ក្នុងនោះ មានការចោទសួរ ជាច្រើនបានលើក ឡើងថា បន្ទាប់ពី Samsung ទទួលបរាជ័យ ក្នុងការលក់ Note 7 ដែលបាន ផ្ទុះនោះ តើក្រុមហ៊ុនយក្ស របស់ប្រទេសកូរ៉េខាងត្បូង មួយនេះ នឹងបន្តចេញ Galaxy Note 8 ដែរឬទេ? ចម្លើយនៅពុំទាន់ រកឃើញនៅ ឡើយទេ ព្រោះ Samsung ស្ងាត់បាន ល្អណាស់!

1 Final 1000x150 copy

សម្រាប់ថ្ងៃនេះវិញ យើងទទួលបានពត៌មានក្ដៅ មួយទៀតហើយ ដែលវាគឺជាដំណឹងល្អ របស់អតិថិជន Samsung តែម្ដង ពិសេសអ្នក ដែលស្រលាញ់ ហើយនិយមប្រើ ម៉ូឌែលត្រកូល Note ចាប់តាំងពី ជំនាន់ទី 1 រហូតដល់ទី 7 ព្រោះរូបភាព ដែលត្រូវបាន សារពត៌មាន ចេញផ្សាយ បានអះអាងថា Note 8 នឹងវិលត្រឡប់មក សាជាថ្មី ម្ដងទៀត។ ប្រភពពត៌មាន ដដែលបានប្រាប់ឲ្យ ដឹងបន្ថែមទៀតថា Note 8 នឹងមានអេក្រង់ 6.4 អ៊ីញ ប្រើប្រាស់អេក្រង់ ជាប្រភេទ Super AMOLED បំពាក់មកជាមួយ បន្ទះឈីប Snapdragon 835 ឬ Exynos 9000 ជំនាន់ថ្មី អមមកជាមួយ RAM ទំហំ 6GB និងមានអង្គផ្ទុក ទិន្នន័យទំហំ 256GB​ ក្នុងម៉ាស៊ីន ស្រាប់តែម្ដង ជាមូយនឹងអេក្រង់ លាតទ្រវែង ធំដូចទៅនឹង Galaxy S8 និង S8+ ផងដែរ គ្រាន់តែទទឹង របស់វាធំជាង ហើយក៏មិនភ្លេច ជាមួយនឹងប៊ិច S Pen មកជាមួយ ទៀតផង។

2

យ៉ាងណាក៏ដោយ Cambo Report មិនទាន់ហ៊ាន និយាយថា វាពិតជា Galaxy Note 8 ជាការវិល ត្រឡប់មកវិញ របស់ត្រកូល Note របស់ក្រុមហ៊ុន Samsung នោះទេ បើទោះបីជា វាមើលទៅដូចជា រូបភាពពិតៗពុំមាន ការកាត់ត ឬកែច្នៃក្ដី។ យល់ល្អ យើងគប្បីរង់ចាំ មើលពត៌មាន ដែលត្រៀមចេញ ផ្សាយជាបន្តបន្ទាប់ ទៀតនា ពេលក្រោយ​ ព្រោះបើ Note 8 ពិតជាវិលត្រឡប់ មកវិញមែននោះ ក៏វាត្រៀមនឹង ចេញនៅខែកញ្ញា ឬតុលា ឯណោះ មិនមែនឆាប់ៗ នេះនោះទេ!

 ***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 10:08 AM, 10 April
  • ប្រភព: Redmond Pie
  • Tag: ទូរស័ព្ទ