ទំព័រដើម    >    កម្មវិធី & ហ្គេម    >    ព័ត៌មាន    >    កម្មវិធី​កែ​វីដេអូ​បង្កើត​ឡើង​ក្រោម​ឈ្មោះ Apple បាន​ដាក់​ឲ្យ​ទាញ​យកហើយ!

កម្មវិធី​កែ​វីដេអូ​បង្កើត​ឡើង​ក្រោម​ឈ្មោះ Apple បាន​ដាក់​ឲ្យ​ទាញ​យកហើយ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

កម្មវិធីនេះ Apple បានប្រកាស បង្ហាញតាំងពីចុងខែមីនា មកម្ល៉េះ ហើយនេះ ជាកម្មវិធីមួយ ដែលប្រើប្រាស់ សម្រាប់កែវីដេអូ ទៅជាវីដេអូ បែបគំនូរជីវចល មើលទៅគួរ ឲ្យចង់ប្រើប្រាស់ ហើយបន្ទាប់ពីការ កែវីដេអូ ឬកាត់ វីដេអូរួច អ្នកប្រើប្រាស់ អាចចែករំលែក ទៅលើបណ្តាញ សង្គមបាន យ៉ាងរហ័ស។

cover Final 1000x150 copy

លើសពីនេះទៅទៀតអ្នកប្រើប្រាស់អាចដាក់ស៊ុមបាន ទៅលើវីដេអូ តាមការពេញចិត្ត និង អាចបន្ថែម Subtitle ជាអក្សរ ទៅតាមភាសា របស់អ្នកប្រើប្រាស់ ទូទាំងពិភពលោក បានដល់ 36 ប្រទេសបាន ទៀតផង ទៅលើវីដេអូ របស់អ្នក ប្រើប្រាស់។ អ្នកប្រើប្រាស់ នៅតែ អាចបន្ថែម អក្សរក្បាច់ រាល់ស្ទីលប្លែកៗ ទៅលើវីដេអូបាន ដើម្បីធ្វើឲ្យ វីដេអូកាន់តែ ទាក់ទាញលើស មួយកម្រិតទៀត។

***ចុចត្រង់នេះ សម្រាប់ iOS

2017-04-08_134443

សម្រាប់ការទាញយកឥតគិតថ្លៃ ចំពោះ iPhone, iPad, iPod Touch ដែលដំនើរការ iOS10.3 ឡើងទៅ ហើយកម្មវិធីនេះ មានទំហំត្រឹម 49.3MB ប៉ុណ្ណោះ និងគ្មានសម្រាប់ប្រព័ន្ធ ប្រតិបត្តិការ Android ទេ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 7:53 AM, 09 April
  • ប្រភព: Apple
  • Tag: កម្មវិធី & ហ្គេម