ទំព័រដើម    >    កុំព្យូទ័រ    >    ព័ត៌មាន    >    nVIDIA TITAN Xp ចេញ​ថ្មី! គ្រង​ដំណែង​ជា GPU ខ្លាំង​ជាង​គេ​លើលោក!

nVIDIA TITAN Xp ចេញ​ថ្មី! គ្រង​ដំណែង​ជា GPU ខ្លាំង​ជាង​គេ​លើលោក!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

nVIDIA GeForce GTX 1080Ti គឺជាកំពូលក្រាហ្វិចកាត សម្រាប់លេងហ្គេម មានកម្លាំងដ៏ខ្លាំង មួយក្នុងខ្សែ ស្រឡាយ 10 ស៊េរី ចេញមិនទាន់បាន ស្រួលបួលផង ឥឡូវក្រុមហ៊ុន ផលិតឈីប GPU ដ៏ល្បីល្បាញ nVIDIA បានប្រកាស ចេញនូវ GPU ជំនាន់ថ្មីមួយផ្សេង ទៀតហើយ វាគឺជាខ្សែស្រឡាយ ត្រកូល TITAN វិញម្ដង ចេញមុខជំនួស TITAN X ចេញកាល ពីឆ្នាំ 2016 កន្លងទៅ។ ជាមួយនឹង TITAN ជំនាន់ថ្មីនេះ nVIDIA បានបន្ថែមអក្ស p នៅខាងក្រោយអក្សរ X ដែលឈ្មោះ ហៅជាផ្លូវការ របស់វាគឺ TITAN Xp ដែល nVIDIA ប្រកាសថាវា គឺជាកំពូល GPU មានកម្លាំងខ្លាំង ជាងគេនា ពេលបច្ចុប្បន្ន ជាមួយល្បឿនលឿន ហួសនិស្ស័យ។

1 Final 1000x150 copy

ប្រិយមិត្តមួយចំនួនអាចនឹងឆ្ងល់ថា GTX 1080Ti​ គឺខ្លាំងណាស់ ទៅហើយ ចុះទម្រាំ TITAN Xp ដែលជា GPU Flagship ប្រចាំឆ្នាំ 2017 នេះនឹងខ្លាំង ដល់កម្រិតណា? ខាងក្រោមគឺជា លក្ខណៈពិសេសៗ របស់វា៖

GPU Engine Specs

  • បង្កើតឡើងប្រើប្រាស់ Architecture Pascal
  • ចំនួន CUDA Cores មានរហូតដល់ទៅ 3840 រត់ក្នុងល្បឿន 1582MHz
  • ទំហំមេម៉ូរី (VRAM) 12GB ជាប្រភេទ GDDR5X
  • ល្បឿនមេម៉ូរីដល់ទៅ 11.4 Gbps
  • Memory Interface Width 384-bit
  • Memory Bandwidth 547.7GB/s

បច្ចេកវិទ្យាដែល Support

  • Simultaneous Multi-Project      : Yes
  • VR Ready                              : Yes
  • nVIDIA Ansel                         : Yes
  • nVIDIA SLI’ Ready                 : Yes – SLI HB Bridge Supported
  • nVIDIA G-Sync                      : Yes
  • nVIDIA GameStream              : Yes
  • nVIDIA GPU Boost                 : ជំនាន់ 3.0
  • DirectX                                  : 12 API
  • Vulkan API                            : Yes
  • OpenGL                                :​ ជំនាន់ 4.5
  • Bust Support                         : PCIe 3.0

Thermal Specs

  • កម្ដៅ GPU ឡើងខ្ពស់បំផុតដល់ 94​c
  • GPU ទាំងមូលស៊ីភ្លើង 250W
  • តម្រូវឲ្យមាន Power Supply ចាប់ពីកម្លាំង 600W ឡើងទៅ
  • ប្រើប្រាស់ដុយភ្លើងពពួក 8-pin ចំនួន 1 និង 6-pin 1 ផ្សេងទៀត

2

ជាមួយ TITAN Xp ថ្មីនេះ nVIDIA ពុំបានធ្វើការកែប្រែ រូបរាងថ្មីនោះទេ គឺវារក្សា រូបរាងដដែល ជាមួយនឹងវិមាត្រ ដដែល គ្រាន់តែ ខ្លាំងជាង TITAN X ដោយយើងអាច ប្រើប្រាស់វា មួយនេះភ្ជាប់ ទៅកាន់ Monitor បានដល់ទៅ 5 ក្នុងពេលតែមួយ ឯណោះ តាមរយៈរន្ធតំណរ ភ្ជាប់ដូចជា៖

  • DVI x 1
  • DisplayPort x 3
  • HDMI x 1

Cambo Report ចង់បញ្ជាក់បន្តិចឲ្យប្រិយមិត្តបានដឹងថា nVIDIA យកត្រកូល TITAN គឺជាកំពូល GPU សម្រាប់ លេងហ្គេម ដែលមានកម្លាំងខ្លាំង ជាងគេ ជារៀងរាល់ឆ្នាំ ដូច្នេះសម្រាប់ ត្រកូល ឬស៊េរី GeForce GTX មិនមែនជា កំពូលឈីប GPU នោះទេ បើយើងប្រៀបធៀប ជាមួយត្រកូល TITAN នៅពេល វាដេញស៊េរី តាមឆ្នាំ។ និយាយឲ្យងាយស្រួល ស្ដាប់ទៅ TITAN គឺជាជម្រើស GPU ទី 1 ដែល nVIDIA ត្រូវធ្វើយ៉ាងណា ឲ្យវាខ្លាំង ជាងត្រកូល GeForce។ សម្រាប់ តម្លៃរបស់ nVIDIA TITAN Xp គឺ 1200$ ក្នុងមួយដើម  ដែលចាប់ផ្ដើម ចេញលក់ ជាអន្តរជាតិ នៅថ្ងៃទី 6 ខែមេសា នេះតទៅ ហើយ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 7:47 AM, 09 April
  • ប្រភព: nVIDIA
  • Tag: កុំព្យូទ័រ