ទំព័រដើម    >    កុំព្យូទ័រ    >    ព័ត៌មាន    >    SSD យក​តាម​ខ្លួន​បាន​របស់ WD ចេញ​លក់​ហើយ! ល្បឿន​លឿន​ជាង USB 3.0 ដល់​ទៅ 4 ដង!

SSD យក​តាម​ខ្លួន​បាន​របស់ WD ចេញ​លក់​ហើយ! ល្បឿន​លឿន​ជាង USB 3.0 ដល់​ទៅ 4 ដង!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

បច្ចុប្បន្នអង្គផ្ទុកទិន្នន័យសម្រាប់អ្នកប្រើប្រាស់កុំព្យូទ័រ ភាគច្រើនជា Flash Drive មានទំហំតូល្មម ហើយក៏ អស់ធំត្រឹម 128GB ចំនែកអ្នកមាន ឯកសារសំខាន់ៗ ភាគច្រើន តែងតែមាន External Hard Drive ដើម្បីផ្ទុកឯកសារ ជាប្រភេទហ្គេម ខ្សែភាពយន្ត តុក្កតាជាដើម។ បើយើងមើល ទៅលើ សមត្ថភាពរបស់ ឧបករណ៍ទាំងអស់ នោះឃើញថា វាពុំមានល្បឿនលឿន ខ្លាំងនោះទេ មានន័យថា វាប្រើប្រាស់រន្ធ USB 2.0 និង USB 3.0 ដូច្នេះល្បឿន Copy លឿនបំផុត លោតអស់ត្រឹម 100MB ជាងប៉ុណ្ណោះ ទោះបីទិញ ថ្មីភ្លាម Copy ភ្លែតក៏ដោយ ដូច្នេះហើយ ដើម្បីដេញឲ្យទាន់ សម័យកាល និងបច្ចេកវិទ្យា សម័យថ្មី ទើប USB បានវិវឌ្ឍន៍ ចេញជាប្រភេទ C និង Thunderbolt 3 នៅលើកុំព្យូទ័រ មានន័យថា យើងអាច ចាប់ផ្ដើម Copy ឯកសារបាន កាន់តែរហ័ស ជាងមុន។

1 Final 1000x150 copy

មូលហេតុនេះហើយ បានកំពុងធ្វើឲ្យក្រុមហ៊ុន ផលិតអង្គផ្ទុកទិន្នន័យ ជាច្រើន កំពុងកែច្នៃ និងផលិតនូវ ឧបករណ៍ថ្មីៗ ដើម្បីធ្វើឲ្យ ជីវិតកាន់តែមាន ភាពងាយស្រួល និងរហ័ស ជាងមុន។ ក្នុងនោះ WD បានបានផលិតចេញ ជាផលិតផល ផ្លូវការរបស់ អង្គផ្ទុកទិន្នន័យ ស៊េរីថ្មីរបស់ខ្លួន ផងដែរ ដែលវាគឺជា SSD ជំនាន់ទី 1 និងជាលើកដំបូង បំផុតរបស់ ខ្លួនហើយ មានទំហំតូច អាចឲ្យយើងយក តាមខ្លួនបាន មានឈ្មោះ ហៅថា My Passport SSD ជាមួយនឹង សមត្ថភាពខ្ពស់ ធន់នឹងការធ្លាក់ ដល់ទៅកម្ពស់ 2 ម៉ែត្រ និងការពារ ពីកម្លាំងសង្កត់បាន ថែមទៀតផង។ My Passport SSD មានសមត្ថភាព ធ្វើការ Copy ទិន្នន័យ តាមរយៈរន្ធ USB ប្រភេទ C ជាប្រភេទ USB 3.1 ជំនាន់ថ្មីក្នុងល្បឿន ខ្ពស់បំផុត ដល់ទៅ 515MB ក្នុងមួយវិនាទី លឿនជាង USB 3.0 ដល់ទៅ 5 ដង ដែលអាចយក ទៅប្រើប្រាស់បាន ជាមួយម៉ាស៊ីនកុំព្យូទ័រ គ្រប់ប្រភេទ រួមទាំងពពួក Mac របស់ Apple ទៀតផង។

2

ជាងនេះទៅទឿត My Passport SSD បានប្រើប្រាស់ 256-bit AES ដើម្បីជួយថែរក្សាទិន្នន័យ ផងដែរ ដែលអ្នក ប្រើប្រាស់អាច ប្រើលេខកូដសង្ងាត់ ដើម្បីចាក់សោរ កុំឲ្យអ្នកដទៃ ប៉ះពាល់ទៅលើ ឯកសារសំខាន់ៗ ជាច្រើនបានយ៉ាង ងាយស្រួល។ SSD យកតាមខ្លួន និងមានទំហំតូច មួយនេះចាប់ផ្ដើម ចេញលក់ក្នុងទីផ្សារ អន្តរជាតិហើយ ជាមួយនឹងជម្រើស 3 ប្រភេទផ្សេងៗ គ្នាតាមទំហំ និងតម្លៃ ដូចខាងក្រោម៖

  • ទំហំ 256GB តម្លៃ 99.99$
  • ទំហំ 512GB តម្លៃ 199.99$
  • ទំហំ 1000GB តម្លៃ 399.99$

តម្លៃនេះរួមមានទាំងការធានារយៈពេល 3 ឆ្នាំពីក្រុមហ៊ុន WD ផងដែរ ហើយក៏អាចនឹង មកដល់ ស្រុកខ្មែរយើង ឆាប់ៗនេះ ទៀតផង តែតម្លៃដូចអ្នក បានដឹងអញ្ចឹង គឺអាចនឹងឡើង ថ្លៃខុសពីតម្លៃ ទីផ្សារអន្តរជាតិ បន្តិចទៅតាម ការនាំចូល និងការបង់ពន្ធ ជាដើម។ ដូច្នេះសម្រាប់អ្នក ចង់បាន SSD យកតាមខ្លួនបាន ធន់នឹងការធ្លាក់ ក៏ដូចជាស៊ី ភ្លើងតិច ពិសេសល្បឿនលឿន ជាង USB 3.0 ដល់ទៅ 4 ដងនោះ My Passport SSD គឺជាជម្រើសដ៏ ប្រសើរមួយ! តែអ្នកក៏ត្រូវមាន កុំព្យូទ័រដែល មានរន្ធ USB ប្រភេទ C ឬរន្ធ Thunderbolt 3 ដែរ ទើបអាច ប្រើប្រាស់បាន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 12:58 PM, 07 April
  • ប្រភព: Slash Gear
  • Tag: កុំព្យូទ័រ