ទំព័រដើម    >    ថេបប្លេត    >    ព័ត៌មាន    >    Xiaomi ចេញ​ថេប្លេត​ស៊េរី​ថី្ម! តម្លៃ​ថោក ថាមពល​ថ្ម​ធំ​គ្រាន់បើ

Xiaomi ចេញ​ថេប្លេត​ស៊េរី​ថី្ម! តម្លៃ​ថោក ថាមពល​ថ្ម​ធំ​គ្រាន់បើ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

មិត្តអ្នកអានមួយចំនួនច្បាស់ជា ស្គាល់ហើយ នូវ ក្រុមហ៊ុ​ន​ Xiaomi ដែលជា ក្រុមហ៊ុនបច្ចេកវិទ្យា ដ៏ល្បី មួយនៅ ប្រទេសចិន។ សម្រាប់ ក្រុមហ៊ុន Xiaomi នេះផងដែរ គឺជាក្រុមហ៊ុន មួយដែលចេញ នូវ ផលិតផល បច្ចេកវិទ្យា ស្ទើរតែ គ្រប់បែប យ៉ាង សូម្បីតែឆ្នាំងបាយ និងកង់ឆ្លាតវៃ ក៏មានដែរ នៅតែ រថយន្តមួយទេ។ ថ្មីៗនេះ ក្រុមហ៊ុន Xiaomi បានប្រកាសចេញ ថេប្លេត ស៊េរថ្មីដែលជា ត្រកូលរបស់ Mi Pad ដែលគេអោយ ឈ្មោះវាជា ផ្លូវការ ថា Mi Pad 3។

cover Final 1000x150 copy

ថេប្លេត Mi Pad 3 ត្រូវបានប្រកាស ចេញជាផ្លូវការ ហើយដែល ភ្ជាប់ជាមួយ នូវបន្ទះឈីប​ ខ្លាំងគួរសម គឺ MediaTek ស៊េរីថ្មី គឺ MT8176  និង Ram ក៏ធំល្មម 4GB។ តែបើនិយាយអំពី  GPU គឺរៀងខ្លាំង លើសគេបន្តិច ដោយវាបានបំពាក់ មកជាមួយ ក្រាហ្វិចកាត របស់ Nvidia តែម្ដង គឺ Tegra K1 គឺថាសមត្ថភាព ប៉ុននេះ អាចអូសហ្គេមធំៗ ផុយ។  សម្រាប់ទំហំ អេក្រង់ របស់ Mi Pad 3 នេះមាន ទំហំអេក្រង់ 7.9 អ៊ីញ ប៉ុននេះរៀង តូចបន្តិចមែន ក៏ប៉ុន្តែកម្រិតបង្ហាញ រូបភាពធំល្មម គឺ ថេប្លត មួយនេះមាន កម្រិតបង្ហាញរូបភាព 1536 x 2048 ផងដែរ ប៉ុណ្ណឹងគឺ ល្មមហើយ គ្រាន់ តែអេក្រង់ របស់វា ជាប្រភេទ LCD ប៉ុណ្ណោះ គឺធ្វើអោយយើង ពិបាកមើល ក្រោមពន្លឺថ្ងៃ។

1 2

រីឯសមត្ថភាពកាមេរ៉ាក្រោយរបស់ ថេប្លេតមួយនេះវិញ ក៏គ្រាន់បើផងដែរ ដោយវាមានទំហំ 13 មេហ្គាភិចសែល ជាពិសេស នោះមាន កម្រិត Aperture 2.2 ទៀតផង។ សម្រាប់ថាមពលថ្ម វា គឺ ធំ អាចអោយ យើងប្រើប្រាស់ ពេញមួយ ថ្ងៃបាន ដោយវាមាន ថាមពលថ្ម 6,600mAh សាកថ្មដោយ USB Type C និងមាន បច្ចេកវិទ្យាសាក ថ្មរហ័ស ទៀតផង។

3

Mi Pad 3 ដំណើរការ ដោយ Android ភ្ជាប់មកជាមួយផ្ទៃ MIUI8 ចេញពីប្រអប់ស្រាប់ ជាមួយទំហំ អង្គផ្ទុក ទិន្នន័យ 64GB មានក្នុងម៉ាស៊ីន ផងដែរ។ តម្លៃរបស់វា ក៏បានប្រកាស ចេញហើយដែរ គឺ 220$ ក្នុងទីផ្សារ ប្រទេសចិន អាចនឹងមាន លក់នៅប្រទេស កម្ពុជាឆាប់ៗ នេះផងដែរ។ ថេប្លេត Mi Pad 3 នេះផងដែរ គឺផលិត ឡើងមិនខ្លាំង ប៉ុន្មាន នោះទេ តែក៏មិនអន់ ដែរ អាចអោយ យើងប្រើប្រាស់ ទូទៅបាន ដោយលក្ខណៈ សម្បត្តិ របស់វា គឺគួរសម អាចទទួល យកបាន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Visal
  • 11:57 AM, 07 April
  • ប្រភព: GSM Arena
  • Tag: ថេបប្លេត