ទំព័រដើម    >    Accessories    >    ព័ត៌មាន    >    SSD របស់ SONY ចេញ​ថ្មី​សម្រា​ប់​អ្នក​ថតរូប និង​ថត​កុន​អាជីព

SSD របស់ SONY ចេញ​ថ្មី​សម្រា​ប់​អ្នក​ថតរូប និង​ថត​កុន​អាជីព

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ទីផ្សារ SSD មិនសូវ​ជា​ឃើញ​ម៉ាក SONY ច្រើន​ដូច​ម៉ាក Samsung, ADATA, Transcend ឬ Corsair ឡើយ ដោយ​ហេតុ​ថា SONY ពុំផ្ដោត​សំខាន់​ទៅ​លើទីផ្សារ SSD សម្រាប់យកមកប្រើប្រាស់​ជាមួយ​ម៉ាស៊ីន​កុំព្យូទ័រ​នោះទេ តែផ្ទុយទៅវិញក្រុមហ៊ុននេះផ្ដោតសំខាន់ទៅលើទីផ្សារកាមេរ៉ាវិញ ដោយហេតុថា SONY បច្ចុប្បន្នមានឈ្មោះបោះសម្លេងខ្លាំងផងដែរ ក្នុងការលក់ផលិតផលកាមេរ៉ាជាច្រើនម៉ូឌែល​របស់​ខ្លួន​ចាប់ពីពពួក Digital ឡើងរហូតដល់ម៉ាស៊ីនថតកុនខ្នាតធំតម្លៃរាប់ស៊ិបម៉ឺនដុល្លារ។

QD-H16_CN_2_111109_OL

Final 1000x150 copy

ដោយហេតុនេះហើយ ដើម្បីធ្វើការផ្គត់ផ្គង់ ក៏ដូចជារកប្រាក់ចំនូលបន្ថែមនោះ SONY ក៏បានផលិត​អង្គផ្ទុក​ទិន្នន័យជាប្រភេទ SSD ផងដែរ។ ជាក់ស្ដែងម្សិលមិញនេះ SONY បានបញ្ចេញ SSD ជំនាន់​ថ្មី​មួយ​ផ្សេងទៀតជាប្រភេទ G ស៊េរី សម្រាប់អ្នករកស៊ីអាជីពតែម្ដង រួមមានដូចជា SV-GS48 មានទំហំ 480GB និង SV-GS96 មានទំហំ 960GB។ SSD ទាំង 2 នេះបង្កើតឡើងក្នុងគោលបំណងធំ​បំផុត​សម្រាប់​ជាជំនួយយ៉ាងជិតស្និតទៅដល់អ្នកថតរូប និងវីដេអូអាជីពដល់កម្រិត 4K ព្រោះ SSD នេះធន់​នឹង​ការ​ធ្លាក់ ហើយមានល្បឿនផ្ទេរទិន្នន័យបានរហ័សដោយពុំចាំបាច់ភ័យព្រួយរឿងបាត់បង់ទិន្នន័យនោះទេ ជាមួយនឹងអាយុកាលប្រើប្រាស់បាន 5 ឆ្នាំពេញតែម្ដងសម្រាប់ GS48 និងដល់ទៅ 10 ឆ្នាំសម្រាប់ GS96 នេះសម្រាប់ការប្រើប្រាស់ទូទៅប្រចាំថ្ងៃមិនដាច់។

ក្រុមហ៊ុនជប៉ុនមួយនេះបានប្រាប់ឲ្យដឹងថា ដោយហេតុការផលិតរូបភាព ក៏ដូចជាវីដេអូកាន់តែមាន​ការ​វិវឌ្ឍន៍​ទៅ​មុខ​ជានិច្ច​ទើប​បាន​ជា SONY ខិតខំស្វែងរកតំណោះស្រាយល្អៗ ក៏ដូចជាផលិតផលដើម្បី​ផ្គត់​ផ្គង់​ទៅដល់សេចក្ដីត្រូវការរបស់អតិថិជនខ្លួន។ ជាក់ស្ដែងសម្រាប់ SSD ទាំង 2 ស៊េរីទើបនឹងចេញនេះ វា​មាន​សមត្ថភាពអាចរក្សាវីដេអូកម្រិត 4K ជាប្រភេទ ProRes 422 HQ ក្នុងល្បឿន 60fps បានយ៉ាងរលូន ដោយមិនធ្លាក់ Frame ឡើយ ជាមួយល្បឿន Read ខ្ពស់បំផុតដល់ 550MB ក្នុង 1 វិនាទី ងាយស្រួល និង​រហ័សសម្រាប់ប្រើប្រាស់ជាមួយកាមេរ៉ាថតកុនយក្សរបស់ផលិតកម្មធំៗ ទូទាំងពិភពលោកតែម្ដង។

2

ទាំង GS48 និង GS96 នឹងចេញលក់ក្នុងទីផ្សារអន្តរជាតិនៅខែឧសភាក្រោយនេះ ជាមួយនឹងតម្លៃ 287$ សម្រាប់ទំហំ 480GB និង 539$ សម្រាប់ម៉ូឌែលទំហំ 960GB ជាមួយនឹងការធានាត្រឹមត្រូវពីក្រុមហ៊ុន​ផ្ទាល់។ គួរបញ្ជាក់ផងដែរថា SSD នេះក៏អាចយកទៅប្រើប្រាស់ជាមួយម៉ាស៊ីន Laptop និង Desktop បាន​ផងដែរ ព្រោះកម្លាំងភ្លើង និងរន្ធតំណភ្ជាប់គឺដូចតែ SSD 2.5 អញ្ចឹងដែរ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 2:38 PM, 06 April
  • ប្រភព: SONY
  • Tag: Accessories