ទំព័រដើម    >    កុំព្យូទ័រ    >    ព័ត៌មាន    >    នេះ​គឺ​ជា Monitor អេក្រង់​លាត​ធំ​បំផុត​របស់ Samsung ទិញ​មួយ​ចំនេញ​ដល់​ទៅ 2

នេះ​គឺ​ជា Monitor អេក្រង់​លាត​ធំ​បំផុត​របស់ Samsung ទិញ​មួយ​ចំនេញ​ដល់​ទៅ 2

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ក្នុងទីផ្សារបច្ចុប្បន្ន Monitor ដែលមានអេក្រង់ធំៗសម្រាប់​ប្រើ​ជាមួយ​ម៉ាស៊ីន​កុំព្យូទ័រ​ភាគ​ច្រើន​មាន​អេក្រង់​កោង ដែល​លាត​សន្ធឹង​វែង ជាមួយ​នឹង​កម្រិត Ratio ដល់ 21:9 ជា​ពពួក Ultrawide Screen ដែល​អាច​ឲ្យ​អ្នក​ប្រើប្រាស់​លេងហ្គេម និងទស្សនាវីដេអូបានពេញអេក្រង់តែម្ដង ថែមទាំងពេញភ្នែកទៀតផង។ តែ Samsung នឹងធ្វើឲ្យមានការផ្លាស់ប្ដូរថ្មីមួយផ្សេងទៀត ជាមួយនឹងគម្រោងផលិត Monitor មានអេក្រង់​លាត​សន្ធឺងធំជាងគេក្នុងទីផ្សារឆាប់ៗខាងមុខនេះ ដែលមិនធ្លាប់មានពីមុនមក។

1cover

Final 1000x150 copy

គម្រោងផលិត Monitor អេក្រង់លាតធំនេះនឹងមានកម្រិត Ratio ធំបំផុតដល់ទៅ 32:9 ឯណោះ គឺធំមែន​ទែន ដែលវាមានសមត្ថភាពបានក្នុងកម្រិត FullHD ឬស្មើរនឹងកម្រិត 3840 x 1080p ជាប្រភេទ Monitor មានអេក្រង់កោងសងខាង មានទំហំអេក្រង់ 27 អ៊ីញ តែមិនទាន់ដឹងថាវាគឺជាអេក្រង់ប្រភេទណានោះទេ តែ​អាច​ជាប្រភេទ LED ច្រើនជាងមិនមែន OLED នោះទេ។ ជាងនេះទៅទៀត Monitor ត្រៀមផលិត​ចេញ​លក់នេះ ក៏ផ្ដោតសំខាន់ទៅលើហ្គេមផងដែរ ដែលវានឹងបំពាក់មកជាមួយមុខងារ G-Sync និង Free-Sync សម្រាប់ឲ្យអតិថិជនជ្រើសរើសទៅតាមប្រភេទ GPU ដែលខ្លួនមាន អមមកជាមួយនឹងកម្លាំង Refresh Rate ខ្ពស់ដល់ 144Hz ធ្វើឲ្យការលេងហ្គេមកាន់តែរលូន​ និងគ្មានបញ្ហា Screen Tearing នោះ​ឡើយ។

2

Monitor ធំមួយនេះនឹងចាប់ផ្ដើមតម្លើងនៅរោងចក្រនៅខែកញ្ញា ឆ្នាំ 2017 នេះឯង ដូច្នេះវានៅមិនយូរ​ទៀត​នោះ​ទេ សម្រាប់ការចូលវាយលុកទីផ្សារ យ៉ាងយូរបំផុតវានឹងចេញលក់នៅឆ្នាំក្រោយនេះឯង ពិត​ជា​ល្អសម្រាប់អ្នកធ្វើការជាមួយនឹងការងារពពួក Multimedia ឬគូរប្លង់ ឌីហ្សាញ និងលេងហ្គេមផងដែរ ព្រោះ​អេក្រង់​ធំបែបនេះ យើងអាចធ្វើការបែងចែកកិច្ចការលើផ្ទៃអេក្រង់តែមួយបានងាយស្រួល ពុំចាំបាច់​ទិញ Monitor 2 មកដាក់បន្ថែមនោះទេ មានន័យថាទិញមួយចំនេញ 2។ សម្រាប់តម្លៃគឺពុំទាន់មានប្រភព​បញ្ជាក់​ច្បាស់​លាស់នោះទេ តែច្បាស់ណាស់គឺមិនក្រោម 300$ នោះទេ!

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 1:33 PM, 06 April
  • ប្រភព: PCGamer
  • Tag: កុំព្យូទ័រ