ទំព័រដើម    >    កុំព្យូទ័រ    >    ព័ត៌មាន    >    Asus ចេញ​ឧបករណ៍​ជំនួយ​អោយ​យើង​ប្រើ​អ៊ីនធើណេត​លឿន ទោះ​លេង​ហ្គេម​ក៏​ដោយ ហើយ​កាត់​បន្ថយ Lag ទៀតផង

Asus ចេញ​ឧបករណ៍​ជំនួយ​អោយ​យើង​ប្រើ​អ៊ីនធើណេត​លឿន ទោះ​លេង​ហ្គេម​ក៏​ដោយ ហើយ​កាត់​បន្ថយ Lag ទៀតផង

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

Asus គឺជា​ក្រុម​ហ៊ុន ជំនាញ និង​ល្បី​ល្បាញ​​ផ្នែក កុំព្យូទ័រ​មួយ មិនថា​ កុំព្យូទ័រ ធម្មតា រឺ កុំព្យូទ័រ យួរដៃ និង Gaming​ ក៏​ដោយ។ ក្រុម​ហ៊ុន Asus មិន​ដែលប​ង្អង់ ​នូវ​ការពង្រីក មុខជំនួញ វិស័យកុំព្យូទ័រ ឡើយ និយាយ រួម​ទៅ អ្វីអោយតែ ទាក់ទងខាងផ្នែក កុំព្យូទ័រ មិនថា Keyboard ក្រាហ្វិកកាត Monitor និង Mouse នោះ​ទេ។

cover Final 1000x150 copy

ថ្មីៗនេះផងដែរ  ក្រុមហ៊ុន Asus ទើបតែប្រកាសចេញ នូវ ឧបករណ៍ មួយ ប្រភេទ ជំនួយដល់ការ ប្រើប្រាស់ អ៊ីនធឺណេត យើង កាន់តែខ្លាំង គឺឧបករណ៍នោះ មានឈ្មោះជា ផ្លូវការ ថា ROG Areion 10G Ethernet Card។ វាហាក់បី ដូចជាបន្ទះការហ្រ្វិចកាត អញ្ចឹង ប៉ុន្តែ មិនមែននោះទេ វាគ្រាន់ ជាកាត សម្រាប់ធ្វើការភ្ជាប់ ជាមួយនឹង កុំព្យូទ័រ យើងដោយវា ធ្វើការភ្ជាប់ ជាមួយនឹងរន្ធដោត PCIe 3.0 x4 ជាមួយ Mainboard ​របស់យើងផ្ទាល់។ កាតនេះ វាធ្វើការ ផ្ដោតសំខាន់ ទៅលើការ ទាញយក ល្បឿន អ៊ីនធឺណេតយើង អោយលឿន តែម្ដង ដែលយើងអាច ប្រើប្រាស់ អ៊ីនធឺណេតយើង  ទាញល្បឿន ដើមពី ISP បានអោយតែម្ដង។ 

pic 1

បើនិយាយអំពីល្បឿន ស្រាប់ ដែលវាអាចទាញបាន នោះ គឺ 10Gbps, 5GBps, 2.5Gbps, 1Gbps និង 100Mbps ដែលល្បឿនទាំង នេះ អាស្រ័យលើ អ៊ីនអឺណេតអ្នកផងដែរ ប្រសិនបើអ្នក ភ្ជាប់នឹង អ៊ីនធើណេតល្បឿន 100Mbps នោះវានឹងអូសបាន 100Mbps តាមល្បឿន អ៊ីនធឺណេត អ្នកមាន។ មិនត្រឹមតែប៉ុណ្ណោះ កាតអ៊ីនធឺណេត មួយនេះ ផងដែរ ក៏ជា ឧបករណ៍ សម្រាប់ទប់កំហឹង សម្រាប់ Gamer ផងដែរ ដោយវា អាចកាត់បន្ថយ នៃការលេងហ្គេម អនឡាញ Lag ឡើយ ជាពិសេស ទោះជាយើងធ្វើការ Streaming វីដេអូបន្តផ្ទាល់ ក៏វាអាចកាត់បន្ថយនូវ ការទាក់ បានផងដែរ។ សរុបមកសេចក្ដីមក ROG Areion 10G Ethernet Card នេះគឺ ល្អ សម្រាប់អ្នកដែលមានភ្ជាប់ នូវអ៊ីនធឺណេតថ្លៃៗ ហើយចង់បាន ល្បឿនដើម មិនចង់មានការ រអាក់រអួលក្នុងការផ្ទេរ ឯកសារ តាមអ៊ីនធឺណេត រឺលេងហ្គេម អនឡាញ ដោយវាអាចជួយ បានច្រើន សម្រាប់ផ្នែក អ៊ីនធឺណេត នោះ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Visal
  • 11:39 AM, 05 April
  • ប្រភព: VR Zone
  • Tag: កុំព្យូទ័រ