ទំព័រដើម    >    កម្មវិធី & ហ្គេម    >    ព័ត៌មាន    >    ប្រើ Widget នេះ ដើម្បី​ទទួល​បាន​ពាក្យ​ស្លោក​របស់​អ្នក​ប្រាជ្ញ​ល្បី​ៗ​នៅ​លើ​របា​ជូន​ដំណឹង!

ប្រើ Widget នេះ ដើម្បី​ទទួល​បាន​ពាក្យ​ស្លោក​របស់​អ្នក​ប្រាជ្ញ​ល្បី​ៗ​នៅ​លើ​របា​ជូន​ដំណឹង!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

មានមិត្តអ្នកអានមួយភាគធំ ប្រាកដជាចង់ដឹងពីពាក្យស្លោក របស់មនុស្សល្បី ដូចជាសាស្រ្តាចារ, មេដឹកនាំធំៗ, តារាល្បីៗ និងអ្នកជំនួញ ជោគជ័យ ដោយពួកគេនោះ តែងតែបានទុក ពាក្យស្លោកជា ការទួន្មានដល់មនុស្ស ជំនាន់ក្រោយ ឲ្យពិចារណា និងវិភាគពីអត្ថន័យ ដែលពួកគេបាន ចារទុកនោះ។ មានមនុស្សមួយចំនួន ចូលចិត្តអានពាក្យ ស្លោកទាំងនោះ ដើម្បីបន្ថែម ចំណេះដឹង ហើយថែមទាំង បង្ហោះពាក្យស្លោក ទាំងនោះទៅលើ បណ្តាញសង្គម ទៀតផង។

cover Final 1000x150 copy

នៅពេលនេះ យើងនឹងណែនាំ កម្មវិធីមួយប្រភេទ ដែលមាន ឈ្មោះថា Quote Widget ជាប្រភេទ កម្មវិធីសំរាប់ដាក់ ប្រើប្រាស់នៅលើ របាជូនដំណឹង (Notification Center) ដែលកម្មវិធីនេះ នឹងបង្ហាញនូវ ពាក្យស្លោកពោរពេញ ដោយអត្ថន័យ ជ្រាលជ្រៅ ព្រមទាំងមាន ឈ្មោះអ្នកចារ ពាក្យស្លោកនេះ ឡើងផងដែរ អ្នកអាចចុចសញ្ញា នៅខាងឆ្វេង ប៊ូតុង ចែករំលែក Facebook នោះ ដើម្បីប្តូរ ទៅកាន់ពាក្យស្លោក មួយផ្សេងទៀត ហើយអ្នកក៏អាច ចែករំលែក បានភ្លាមៗ ដោយគ្រាន់តែ ចុចប៊ូតុង Facebook នៅកណ្តាល ឬចែករំលែក នៅ Twitter ដែលមានប៊ូតុង នៅផ្នែកខាងស្តាំ នោះបានភ្លាម។ សូមចុច ពាក្យដោនឡូដ ខាងក្រោម ​ដើម្បីដោនឡូដ កម្មវិធីនេះយក ទៅប្រើប្រាស់៖

***ចុចត្រង់នេះ សម្រាប់ iOS

1 (1)

បញ្ជាក់ថា ៖ កម្មវិធីនេះត្រូវតម្រូវឲ្យអ្នកដាក់នៅលើរបាជូន ដំណឹងដោយខ្លួន​ឯង បន្ទាប់ពីដោនឡូដរួច និងអាចដំនើរការ បាននៅលើប្រព័ន្ធ ប្រតិបត្តិការ iOS8 ឡើងទៅ។

សំរាប់មិត្តអ្នកអានដែលតែងតែបង្ហោះពាក្យស្លោកផ្សេងៗនៅលើ បណ្តាញសង្គម ច្បាស់ជាមិនខក បំណងបន្ទាប់ពី ដោនឡូដកម្មវិធីនេះ យកទៅ ប្រើប្រាស់ ហើយសំរាប់ មិត្តអ្នកអាន ដែលមានមិត្តភក្តិ តែងតែបង្ហោះ ពាក្យស្លោក ដែរនោះ អាចណែនាំកម្មវិធី នេះដល់ពួក គេបាន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 8:34 AM, 04 April
  • ប្រភព: App Store
  • Tag: កម្មវិធី & ហ្គេម