ទំព័រដើម    >    ភាពយន្ត    >    ព័ត៌មាន    >    The Mummy ចេញ​ឈុត ខ្លី ជា​លើក​ទី 2 គឺថា Mummy មាន​ប្រស្រី​ភ្នែក 2 ពិត​ជា​សាហាវ​មែន

The Mummy ចេញ​ឈុត ខ្លី ជា​លើក​ទី 2 គឺថា Mummy មាន​ប្រស្រី​ភ្នែក 2 ពិត​ជា​សាហាវ​មែន

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

រឿង The Mummy ស៊េរីថ្មី នេះ គឺមាន​តួអង្គ​សំខាន់ Tom Cruise វិញ​ម្ដង ដែល​ហាក់​បី​ដូចជា លេង​រឿង មិន​​មែន​ជា​វគ្គ​បន្ត​របស់​ រឿង Mummy ចាស់ឡើយ។ ពោល​គឺ​ថា រឿង The Mummy ថ្មីនេះ​ មាន​តួអង្គ​ប្លែកៗ​ និងល្បីៗ ជាច្រើន​មកចូលរូមផងដែរ ដោយលើកនេះ តួអង្គសំខាន់ Tom Cruise ជាអ្នកជីក យក​ស្ដេច​ស្រីបុរាណ ដែលបានស្លាប់រាប់ពាន់ឆ្នាំ រហូត ក្លាយជា Mummy កាចសាហាវ មកក្រឡុក មនុស្ស​លោក សម្លាប់គ្មានប្រណីដៃឡើយ។

cover

Final 1000x150 copy

រឿងនេះដឹកនាំដោយលោក Alex Kurtzman និងចូលរួមសម្តែងដោយ Tom Cruise, Sofia Boutella, Annabelle Wallis, Russel Crowe, Jake Johnson និង តារាសមែ្តងច្រើនទៀត។

សូមទស្សនាឈុតខ្លីខាងក្រោម៖​

ខ្សែភាពយន្តនេះ នឹងចាក់បញ្ចាំងនៅ ថ្ងៃទី ៦ ខែមិថុនា ឆ្នាំ 2017 ខាងមុខនេះ ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Visal
  • 10:33 AM, 03 April
  • ប្រភព: Universal Picture
  • Tag: ភាពយន្ត