ទំព័រដើម    >    ថេបប្លេត    >    ព័ត៌មាន    >    មើល​គេ​ដោះ​គ្រឿង​ក្នុង iPad ទើប​ចេញថ្មី​ខ្ទេចខ្ទី ដើម្បី​ចង់​ដឹង​ពី​ភាព​ខុស​គ្នាពី iPad មុនៗ!

មើល​គេ​ដោះ​គ្រឿង​ក្នុង iPad ទើប​ចេញថ្មី​ខ្ទេចខ្ទី ដើម្បី​ចង់​ដឹង​ពី​ភាព​ខុស​គ្នាពី iPad មុនៗ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ក្រុមអ្នកដោះគ្រឿង​ក្នុង​ឧបករណ៍​បច្ចេក​វិទ្យា iFixit បាន​ចាប់​អារម្មណ៍ និងយក iPad ស៊េរីថ្មី ដែល​មាន​មតិ​ភាគ​ច្រើន​ហៅ​ថា iPad 9.7 អ៊ីញ ដោយ​សារតែ Apple មិន​បាន​ដាក់​ឈ្មោះ​បន្ថែម​នៅ​ពីក្រោយពាក្យ iPad នោះទេ ហើយក៏មានអ្នកជំនាញមួយចំនួន ថានេះជាការកែតម្រូវពីជំនាន់ iPad Air មុន។

cover

Final 1000x150 copy

ចំពោះបន្ទះឈីបដែលប្រើប្រាស់លើ iPad នេះ ត្រឹមតែ A9 ប៉ុណ្ណោះ ដែលដូចទៅនឹងបន្ទះឈីប ដែល​ប្រើ​លើ iPhone 6s ហើយក៏មានទំហំរ៉េមប៉ុនគ្នាផងដែរគឺ 2GB ។ ងាកមកមើលការដោះ​គ្រឿង​ក្នុង​ដោយ​ក្រុម​​នេះ​វិញ តាម​ការ​ដោះគ្រឿងក្នុងនេះ​មិនមែនធម្មតាទេ ពួកគេបានយក iPad នេះ ទៅឆ្លុះ X-Ray​ ទៀត​ផង និងថែមទាំងសរសើរថាការដំឡើងមានសណ្តាប់ធ្នាប់ និងរៀបរាប់ពីម៉ូឌែល​របស់​គ្រឿង​នីមួយៗ នៅ​ក្នុងនោះ ដូចជា បន្ទះឈីប, គន្លឹះ Lock, ឧបករណ៍ស្រូបសម្លេង, បាសបំពងសម្លេង, កញ្ចក់អេក្រង់, ថ្ម​ទំហំ 27.6 វ៉ាត់ ដែលនៅលើ iPad Air 2 ថ្មទំហំដល់ទៅ 27.9 វ៉ាត់ ឯណោះ និងគ្រឿងតិចតួចមួយចំនួន​ទៀត។

97-inch-iPad-2017-X-ray-Creative-Electron-593x842 ifixit-original-iPad-Air-vs-9.7-inch-iPad-2017 iFixit-teardown-9.7-inch-iPad-2017-image-001 iFixit-teardown-9.7-inch-iPad-2017-image-002

នេះមិនមែនជាកំណែប្រែឲ្យកាន់តែលឿននោះទេ ដូចនេះ ទើប Apple គ្រាន់តែដាក់ឈ្មោះ iPad នេះជា​លក្ខណៈ​សាមញ្ញ ហើយក៏ដាក់លក់ក្នុងតម្លៃសមរម្យផងដែរ ដូចនេះទើបមានអ្នកប្រើប្រាស់ផ្សេងៗ​ទៀត​ចាប់​អារម្មណ៍ ហើយអ្នកដែលកំពុងប្រើ iPad Air 2 មិនចាំបាច់ប្តូរក៏បានដែរ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 8:38 AM, 03 April
  • ប្រភព: iDownloadblog
  • Tag: ថេបប្លេត