ទំព័រដើម    >    កុំព្យូទ័រ    >    ព័ត៌មាន    >    RAM ពពួក DDR5 អាច​នឹង​មក​ដល់​ឆ្នាំ​ក្រោយ​នេះ! លឿន​ជាង DDR4 ដល់​ទៅ 2 ដង ហើយ​ស៊ី​ភ្លើង​តិចទៀត!

RAM ពពួក DDR5 អាច​នឹង​មក​ដល់​ឆ្នាំ​ក្រោយ​នេះ! លឿន​ជាង DDR4 ដល់​ទៅ 2 ដង ហើយ​ស៊ី​ភ្លើង​តិចទៀត!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

RAM ឬហៅពាក្យពេញថា RANDOM ACCESS MEMORY គឺមានបំពាក់ នៅលើឧបករណ៍ អេឡិចត្រូនិចជាច្រើន នាពេលបច្ចុប្បន្ន ព្រោះវាដើរតួ យ៉ាងសំខាន់ក្នុងការ គ្រប់គ្រងទិន្នន័យ នៅពេលម៉ាស៊ីន កំពុងដំណើរការ មានន័យថា យើងអាចបើក កម្មវិធីបានច្រើន ក្នុងពេលតែមួយ អមជាមួយនឹង ជំនួយរបស់ CPU មួយផ្នែក ផងដែរ។ មកដល់ឆ្នាំ 2017 នេះ RAM ដែលប្រើប្រាស់ លើស្មាតហ្វូន និងថេប្លេត បានដេញស៊េរី ច្រើនជំនាន់ មិនចាញ់ RAM សម្រាប់ប្រើ នៅលើម៉ាស៊ីន កុំព្យូទ័រនោះទេ តែឆ្នាំ ក្រោយនេះ RAM របស់កុំព្យូទ័រ អាចនឹងចេញ ជំនាន់ថ្មី មួយទៀត ហើយគឺ DDR5 ជំនួសមុខ DDR4 ដែលកំពុងប្រើ កុះករក្នុងទីផ្សារ បច្ចុប្បន្ន។

1 Final 1000x150 copy

យោងតាមប្រភពពត៌មាន PC Gamer បានប្រាប់ឲ្យដឹងថា ក្រុមអ្នកជំនាញ Joint Electronic Devices Engineering Council ឬហៅកាត់ថា JEDEC បានកំពុងស្ថិត នៅក្នុងដំណាក់កាល ផលិតចេញ RAM DDR5 ជាផ្លូវការហើយ តែវានៅមិនទាន់ បានបញ្ចប់ដោយ ជោគជ័យនោះទេ ព្រោះការបង្កើត RAM ជំនាន់ថ្មីនេះ ត្រូវធ្វើយ៉ាងណា ឲ្យវា ប្រសើរជាង DDR4 ទាំងកម្លាំង និងល្បឿនរបស់វា ពិសេសធ្វើឲ្យ វាស៊ីភ្លើង តិចជាងមុន ថែមទៀត។ ដូច្នេះការបង្កើត ជំនាន់ថ្មីនេះ គឺត្រូវប្រើប្រាស់ យុទ្ធសាស្ត្រ និងប្រមូលផ្ដុំ អ្នកជំនាញច្រើន ក្នុងការច្នៃប្រឌិត ឲ្យវាដំណើរការ ជាសកលតែម្ដង មានន័យថា វាគឺជាស្ដង់ដា អន្តរជាតិ ដែលពិភពលោក ក៏ដូចជា ក្រុមហ៊ុនផលិត RAM ជាច្រើន នឹងយកស្ដង់ដាតាម អាចយកទៅប្រើប្រាស់ បានគ្រប់កុំព្យូទ័រ ស៊េរីថ្មីៗ ដែល Support ឬអាចប្រើ ជាមួយពពួក RAM DDR5 នេះបាន។

2cover

យ៉ាងណាក៏ដោយ គម្រោងប្រកាសចេញជាផ្លូវការ ក៏ដូចជាកាល បរិច្ឆេទចេញលក់ RAM DDR5 សម្រាប់ម៉ាស៊ីន កុំព្យូទ័រទាំង Desktop និង Laptop នឹងពុំធ្វើ នៅឆ្នាំ 2017 នេះនោះទេ តែ JEDEC ត្រៀមនឹងប្រកាស ចេញនាឆ្នាំ 2018 ខាងមុខ ដោយពុំបាន បញ្ជាក់ថ្ងៃខែ ឲ្យដឹង ច្បាស់នោះទេ។ ដូច្នេះវាគឺជា ដំណឹងល្អមួយ សម្រាប់ Gamers និង Designer ក៏ដូចជាអ្នក ស្រលាញ់ចូលចិត្ត កុំព្យូទ័រមាន ល្បឿនលឿន ឬអាចនិយាយ បានថា ចូលចិត្តដេញ ស៊េរីផ្នែករឹង ព្រោះប្រហែល ជាឆ្នាំ ក្រោយនេះ DDR5 នឹងមកដល់ ក្នុងទីផ្សារហើយ តែបើប្រកាស ចេញចុងឆ្នាំ វាអាចលោត ដល់ដើមឆ្នាំ 2019 ក៏ថាបាន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 4:28 PM, 01 April
  • ប្រភព: PC Gamer
  • Tag: កុំព្យូទ័រ