ទំព័រដើម    >    Accessories    >    ព័ត៌មាន    >    ទាំង​នេះ​គឺ​ជា​គ្រឿង Accessories សរុប ដែល បាន​ចេញ​ក្នុង ព្រឹត្តិ​ការណ៍ Samsung

ទាំង​នេះ​គឺ​ជា​គ្រឿង Accessories សរុប ដែល បាន​ចេញ​ក្នុង ព្រឹត្តិ​ការណ៍ Samsung

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ព្រឹត្តិការណ៍ Samsung ត្រូវបានកន្លង ផុត មួយ​ថ្ងៃ​​ទៅ​ហើយ ដោយ​ក្នុង​នោះ​ផងដែរ Samsung មិន​ត្រឹម​តែ​បាន​ចេញ តែកំពូលស្មាតហ្វូនរបស់ខ្លួន ​Galaxy S8 និង S8 Plus នោះឡើយ គឺ Samsung បាន​ចេញ​នូវ Accessories  បន្ថែម ជាច្រើនទៀតផង។ សម្រាប់ Accessories ទាំងនោះផងដែរ គឺ ខេបូរីផត​យើង​ខ្ញុំក៏បាន ចេញម្ដងមួយរួចមកហើយផងដែរ ប៉ុន្តែ​លើកនេះយើងខ្ញុំនឹង ធ្វើការរៀបរាប់​ត្រួសៗ  សរុបទាំងអស់វិញម្ដង។ ដូច្នេះ​បើចង់ដឹង ថា Accessories បន្ថែម ក្រៅពីស្មាតហ្វូនកំពូល សរុប មានប៉ុន្មាន អ្វីខ្លះនោះតោះ! តាមដានទាំងអស់គ្នានៅខាងក្រោមនេះ។

cover

Final 1000x150 copy

គ្រឿង Accessories សរុប ប្រចាំព្រឹត្តិការណ៍ Samsung

  • SamsungDex

1

ឧបករណ៍ដែល Samsung អាចបំលែង ស្មាតហ្វូនរបស់ខ្លួនទៅ​ជា​កុំព្យូទ័រ នោះ​មាន​ឈ្មោះ​ជាផ្លូវ​ការ​​ថា SamsungDex វាជាឧបករណ៍ ម្យ៉ាង ដែលយើងគ្រាន់តែធ្វើការ ភ្ជាប់ Samsung Galaxy S8 រឺ S8 Plus ជាមួយវា រួចត្រូវភ្ជាប់ទៅកាន់ Monitor របស់យើង ជាការស្រេច។ ដូច្នេះមិត្តអ្នកអាន អស់​បារម្មណ៍​នូវ​ការ នៅការ​រក​ទិញ​ម៉ាស៊ីន កុំព្យូទ័រទុក​វាយ​ឯកសារធ្វើការ កិច្ចការសាលា ផ្សេងៗនៅផ្ទះ ហើយ គ្រាន់​តែ​​មាន SamsungDex និង​ទិញបន្ថែម Monitor Keyboard និង Mouse  ប៉ុណ្ណោះ​។  បន្ថែមទៀត នោះ SamsungDex នេះក៏មានកង្ហារ ត្រជាក់​បន្ថែម​ទៀត​ផង សម្រាប់​បន្ថយកម្ដៅស្មាតហ្វូន​កុំអោយ ឡើង​កម្ដៅ​ខ្លាំង ពេលយើងប្រើប្រាស់ សម្រាប់​ធ្វើការ​យូរនោះ។ ​សម្រាប់តម្លៃវិញគឺ 149 ដុល្លារផងដែរ ហើយ​នឹង​ចេញ​លក់ឆាប់ៗនេះហើយ។

  • ស្រោមការពារផ្នែកខាងក្រោយ

2

ស្រោមការពារនេះ មានផ្នែកខាងលើ ដាច់ចេញពី ផ្នែកខាងក្រោម តែម្តង មើលទៅមិនធ្លាប់ មានពី មុនទេ ហើយ​ស្រោមការពារ​នេះ​ដែរ មើលទៅប្លែកខុសគេហើយនិយាយពីតម្លៃក៏រៀងថ្លៃផងដែរ គឺ តម្លៃ 50$ ឯណោះ​។

  • PowerBank និង Wireless Charger

3 4

Samsung ក៏បានចេញនូវឧបករណ៍ Wireless Charging ស៊េរីថ្មី សម្រាប់ Samsung Galaxy S8 និង S8 Plus ផងដែរ ដែល Wireless Charging គឺឧបករណ៍សាកថ្មឥតខ្សែ​និង​មានបច្ចេកវិទ្យា​សាកថ្ម​រហ័ស​ទៀត​ផង។ ស្របពេលដាក់ បង្ហាញនូវ ស្រោមការពារនេះ Samsung ក៏មាន ផលិតផល Power Bank លើកយកមក បង្ហាញផងដែរ ដែលអាច ផ្ទុកថាមពល បានដល់ 5100mAh ។

  • Gear VR

5

ក្រុមហ៊ុន Samsung បានចេញនូវ​ Gear VR ថ្មីសម្រាប់ Galaxy S8 និង S8 Plus ផងដែរ ប៉ុន្តែវា​ក៏​អាច ដាក់ត្រូវនឹងស្គាល់ចាប់ពីម៉ូឌែល Galaxy S6 ទៅក៏បាន។ ដោយ Gear VR នេះ​នៅតែមានឈ្មោះ​ជាផ្លូវ​ការ Gear VR Headset ដដែលគ្រាន់តែវាជាស៊េរីថី្មរបស់ ស្មាតហ្វូន កំពូល Galaxy S8 និង S8 Plus នោះទេ ហើយ Gear VR Headset នេះបានបន្ថែម មុខងារថ្មីបន្តិចបន្តួច​ជា​ពិសេស​នោះ​មាន តេលេ បញ្ជា មកតាម ផងដែរ ងាយស្រួលអោយយើងបញ្ជាពេលកំពុងលេងហ្គេម និង គ្រប់គ្រង​វីដេអូ ពេល​យើងកំពុងមើលងាយស្រួលជាងមុនទៀតផង។ បើនិយាយតម្លៃវិញ Samsung ក៏បាន​ប្រកាស​​ផ្លូវការ​ហើយគឺ 40$។

  • Gear 360

6

Gear 360​ នេះ​គឺ​ជាកាមេរ៉ា​តូចមួយងាយស្រូលដាក់តាមខ្លូនផង និងមានមុខងារ ជាច្រើន ជាង GoPro ទៀត​ផង ដោយវាអាចធ្វើការ Live ផ្ទាល់ទៅ YouTube កម្រិត បង្ហាញរូបភាព​ 2K។ ជាងនេះទៅទៀត​នោះ​​វាអាចថតវីដេអូកម្រិត រូបភាព 4k ថែមទៀតផង និងអាចធ្វើការបង្កើត ជាវីដេអូ 360ដឺក្រេ ក៏បាន សម្រាប់ មើលក្នុង Gear VR។ តម្លៃរបស់ វា រាងថ្លៃបន្តិចគឺ Samsung​ នឹងធ្វើការចេញលក់ឆាប់ៗ នេះ​ក្នុង​​​តម្លៃ 350$។

ទាំងនេះ ហើយដែលជា Accessories ក្រុមហ៊ុន បានចេញបន្ថែម ក្រៅពី ស្មាតហ្វូនកំពូលរបស់ខ្លួន​នោះ។ សម្រាប់​ការ​បន្ថែមទាំងនេះផងដែរ គឺល្អនឹង ដែលធ្វើអោយអ្នកប្រើប្រាស់ មានភាពប្លែក និ​ង​បទពិសោធន៍  ជាពិសេសនោះគឺ ផ្ដល់អត្ថប្រយោជន៍ដល់អ្នក ប្រើប្រាស់ នៃការ​ប្រើប្រាស់​បច្ចេកវិទ្យាថ្មី​របស់​ខ្លូន ដែល​កំពុងវិត្តន៍។ ផលិតផល ទាំងនេះ​ អាចនឹងមាន ដាក់លក់នៅ ក្នុងស្រុកយើង នាពេល​បន្ទាប់។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Visal
  • 1:54 PM, 31 March
  • ប្រភព: ខេមបូរីផត
  • Tag: Accessories