ទំព័រដើម    >    Accessories    >    ព័ត៌មាន    >    DeX ដែល​ម្ចាស់ S8 និង S8+ មិន​គួរ​មើល​រំលង​មាន​តម្លៃ​ធូរ​ថ្លៃ​ដែរ​តើ! ចង់​ដឹង​ប៉ុន្មាន​អត់?

DeX ដែល​ម្ចាស់ S8 និង S8+ មិន​គួរ​មើល​រំលង​មាន​តម្លៃ​ធូរ​ថ្លៃ​ដែរ​តើ! ចង់​ដឹង​ប៉ុន្មាន​អត់?

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

1cover

Final 1000x150 copy

បើប្រិយមិត្តបានទស្សនា​ព្រឹត្តិការណ៍​ប្រកាស​ចេញ Galaxy S8 និង S8+ កាលពី​រាត្រី​ថ្ងៃទី 29 ឈាន​ចូល​​ថ្ងៃទី 30 ខែ​មីនា កន្លង​ទៅ​ថ្មីៗ​នេះ អ្នកប្រាកដ​ជា​បានដឹងអំពីឧបករណ៍ថ្មីមួយ ជាការផលិត​ឡើង​យ៉ាង​ថ្មីស្រឡាង​ពីក្រុមវិស្វករជំនាញៗរបស់ Samsung ដែលវាត្រូវបានដាក់ឈ្មោះឲ្យថា DeX Station។ វា​ពិត​ជាពិសេសបំផុត សម្រាប់ម្ចាស់របស់ S8 និង S8+ ទាំងអស់ ព្រោះថាអ្នកអាចបញ្ចប់ ឬបង្ហើយ​កិច្ចការ​ងារ​របស់អ្នកបានកាន់តែរហ័សជាងមុន ប្រៀបបានដូចអ្នកមានកុំព្យូទ័រជាប់ខ្លួនអញ្ចឹងដែរ ដោយគ្រាន់​តែ​ដាក់ S8 និង S8+ ជាប់ទៅកាន់ DeX ហើយភ្ជាប់ DeX Station ទៅកាន់ម៉ូនីទ័រ ឬទូរទស្សន៍​តាមរយៈឌុយ HDMI ជាការស្រេចដូចវីដេអូខាងក្រោមនេះ៖

Cambo Report ជឿថាបើមាន S8 និង S8+ គឺប្រៀបបានដូចជាយើងមានកូនកុំព្យូទ័រអញ្ចឹងដែរ ជា​ហេតុ​ធ្វើ​ឲ្យម្ចាស់ស្មាតហ្វូនទាំង 2 នេះគប្បីមិនគួរមើលរំលង DeX Station ឡើយ ព្រោះថាវាទំនើប ឡូយ ហើយថែមទាំងចំនេញសម្រាប់យើងទៀតផង ពុំធ្លាប់មានក្នុងប្រវត្តិសាស្រ្ដស្មាតហ្វូនឡើយ។ ហេតុនេះ DeX Station ក៏នឹងត្រៀមចេញលក់នៅចុងខែមេសា ខាងមុខនេះឯងក្នុងទីផ្សារអន្តរជាតិ ដោយតម្លៃ Samsung ត្រៀម​ចេញលក់ត្រឹមតែ 149.99$ ប៉ុណ្ណោះ ហើយក៏ចាប់ផ្ដើមបើកឲ្យធ្វើការកុម្ម៉ង់​កក់​ទុក​មុន​ផង​ដែរ ព្រោះចំនួនរបស់វាអាចនឹងមានអ្នកទិញយកទៅប្រើប្រាស់ច្រើន។ បើអ្នកគិតថា DeX នេះជារបស់ Apple វិញនោះ ធានាថាកក្រើកទៀតហើយ តែសំណាងដែរ ដែល Apple ពុំទាន់មានគំនិត ឬផលិត​ចេញ​ផលិតផលទំនើបបែបនេះក្នុងឆ្នាំ 2017 នៅឡើយ ហើយវាគ្រាន់តែជាក្ដារដំបូងរបស់ Samsung ប៉ុណ្ណោះ ហើយថ្ងៃអនាគតយើងនឹងឃើញមានក្រុមហ៊ុនជាច្រើនទៀតត្រៀមនឹងកុកគ្នាជាមួយ DeX នេះ​ជាក់​ជាមិនខាន ជាមួយនឹងសមត្ថភាពកាន់តែប្រសើរ។

2

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 1:41 PM, 31 March
  • ប្រភព: GSMArena
  • Tag: Accessories