ទំព័រដើម    >    កម្មវិធី & ហ្គេម    >    ព័ត៌មាន    >    កប់​ណាស់! ហ្គេម​សាមកុក​វគ្គ ៨ ចេញ​អោយ​លេង​លើ​ស្មាតហ្វូន​ហើយ! (Free ទៀត ចាំអង្កាល់)

កប់​ណាស់! ហ្គេម​សាមកុក​វគ្គ ៨ ចេញ​អោយ​លេង​លើ​ស្មាតហ្វូន​ហើយ! (Free ទៀត ចាំអង្កាល់)

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

សម្រាប់ប្រិយមិត្ត ដែលជាហ្វេន របស់ហ្គេម សាមកុក ឬចំណងជើង នៅលើឌីស ហៅថា Dynasty Warriors នោះ ប្រាកដជា ធ្លាប់លេងហើយ ដែលវាធ្លាប់បាន ចេញនៅលើ កុំព្យូទ័រ និងម៉ាស៊ីនហ្គេម Console រួចមកហើយ។ ហើយនៅក្នុង ពេលនេះដែរ ខ្ញុំចង់ប្រាប់ពី ដំណឹងដ៏ល្អមួយ ដល់ប្រិយមិត្ត ដែលជាហ្វេន ហ្គេមនេះថា ឥឡូវនេះ វាបាន ចេញអោយ លេងនៅលើ ស្មាតហ្វូនហើយ ហើយកាន់តែពិសេស ទៀតនោះ គឺវាដោនឡូត លេងវាបាន​ ដោយឥត គិតថ្លៃ ថែមទៀតផង។

Cover Final 1000x150 copy

ក៏សូមបញ្ជាក់ថា ហ្គេមនេះ មិនមែនជាប្រភេទ បញ្ជាទ័ព ដែលមានរូបភាព តូចៗនោះទេ តែជាប្រភេទ ហ្គេម កាប់ចាក់ ដូចនៅលើ ម៉ាស៊ីនហ្គេម តែម្តង ហើយហ្គេមនេះ មានក្រាហ្វិក ច្បាស់ស្អាត មិនអន់ឡើយ។ បន្ថែមពីនេះ ទៅទៀត វាមានទំហំ ដល់ទៅ 2GB ឯណោះ អញ្ចឹងស បញ្ជាក់ថា វាបង្កប់នូវ ទិន្នន័យ និងវគ្គច្រើន ដែលនឹងញាំង អោយការលេង ហ្គេមនេះ កាន់តែសប្បាយ បន្ថែមទៀត។

បើមិនជឿ អ្នកទាំងអស់គ្នា អាចទស្សនាវីដេអូ Gameplay ខាងក្រោមនេះបាន៖

យ៉ាងណាដែរ បន្ទាប់ពីបានទស្សនាវីដេអូ ខាងលើនេះរួច? ចង់លេងមែនទេ? អូខេ ខ្ញុំនឹងដាក់ជូន នូវតំណរភ្ជាប់ នៅខាងក្រោមនេះ ដែលអ្នក ទាំងអស់គ្នា អាចចុចដើម្បី ដោនឡូត ទៅតាមប្រព័ន្ធ ដំណើរការ ដែលខ្លួនកំពុងតែ ប្រើប្រាស់បាន។

1 2

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Mai
  • 11:56 AM, 31 March
  • ប្រភព: ខេមបូរីផត
  • Tag: កម្មវិធី & ហ្គេម