ទំព័រដើម    >    Accessories    >    ព័ត៌មាន    >    Logitech ទើប​ដាក់​បង្ហាញ Speaker រាង​តូច​ច្រឡឹង បញ្ចេញ​សម្លេង​បាន​ជុំ​វិញ 360 ឌឺក្រេ និង​ធន់​មិន​ជ្រាបទឹក!

Logitech ទើប​ដាក់​បង្ហាញ Speaker រាង​តូច​ច្រឡឹង បញ្ចេញ​សម្លេង​បាន​ជុំ​វិញ 360 ឌឺក្រេ និង​ធន់​មិន​ជ្រាបទឹក!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ថ្មីៗនេះ Logitech ទើបតែដាក់ បង្ហាញនូវ Speaker ស៊េរីថ្មីមួយ ដែលមានរាង មូលតូចច្រឡឹង អាចបំពងសម្លេង បានជុំវិញ 360 ឌឹក្រេ ជាមួយតម្លៃ ពិសេសត្រឹមតែ 100 ដុល្លារ និងមានបំពាក់ មកជាមួយ បច្ចេកវិទ្យាធន់ មិនងាយជ្រាប ទឹកផងដែរ។ Speaker នេះ មាន ឈ្មោះថា UE Wonderboom ។

cover Final 1000x150 copy

បាសបំពងសម្លេងនេះ អាចប្រើប្រាស់ បានដល់ 10 ម៉ោង រាល់ការសាកថ្ម ពេញម្តងៗ, អាចភ្ជាប់ជាមួយ ស្មាតហ្វូនបាន តាមរយៈ Wireless Bluetooth និងអាចរក្សា ចំងាយបានដល់ទៅ 100 ហ្វូត ឬស្មើ 30 ម៉ែត្រ, បំពាក់មកជាមួយ បច្ចេកវិទ្យាធន់ មិនងាយជ្រាបទឹក ប្រភេទ IP67 ដែលអាចទុក ក្នុងទឹកជម្រៅ 1 ម៉ែត្រ បានដល់ 30 នាទី ដោយគ្មានបញ្ហា។ រាល់ការបញ្ជា បន្ថយសម្លេង, ប្តូរបទចម្រៀង និងបិទបើក មានប៊ូតុង នៅលើ Speaker ស្រាប់។

2017-03-30_201057 Logitech-UE-Wonderboom maincontent2 maincontent3

ចំពោះបាសបំពងនេះ មានជម្រើសពណ៌ 6 ដូចជា ប្រផេះ, ខ្មៅ, ក្រហម, ខៀវ, ផ្កាឈូក និងពណ៌ ផ្កាឈូកព្រឿង មួយទៀត។ មានដាក់លក់ នៅហាង សាខា Apple និងលើគេហទំព័រ អនឡាញមួយ ចំនួនទៀត។​

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 9:06 AM, 31 March
  • ប្រភព: Logitech
  • Tag: Accessories