ទំព័រដើម    >    Accessories    >    ព័ត៌មាន    >    មាន SamsungDex គឺមិន​បាច់​ត្រូវ​ការ ម៉ាស៊ីន​កុំព្យូទ័រ សម្រាប់​ធ្វើ​ការ​ទៀត​ឡើយ

មាន SamsungDex គឺមិន​បាច់​ត្រូវ​ការ ម៉ាស៊ីន​កុំព្យូទ័រ សម្រាប់​ធ្វើ​ការ​ទៀត​ឡើយ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ក្នុងព្រឹត្តិការណ៍ដ៏ធំកាលពីយប់​មិញនេះ​​ Samsung មិនត្រឹមតែ​នាំមក​នូវ កំពូល​ស្មាត​ហ្វូន ពីរ ម៉ូឌែល ​Samsung Galaxy S8 និង S8 Plus ប៉ុណ្ណោះ នោះទេ ។  Samsung​ ក៏បាននាំមកនូវ​ ឧបករណ៍ ពិសេស​ ច្រើន ទៀតផងដែរ ក្នុង​ឱកាសព្រឹត្តិការណ៍ Samsung Unpacked ​នេះ ដោយ​ខ្លួន បាន​ចេញ​អ្វី​ដែល​ទាក់​ទងជាមួយស្មាតហ្វូន Galaxy S8 និង S8 Plus ក្នុងនោះរួមមាន Gear VR និង Gear 360។

cover

Final 1000x150 copy

បន្ថែមទៀតនោះ Samsung ក៏បានចេញនូវ ឧបករណ៍​ដែលជាបច្ចេកវិទ្យា ថ្មីស្រឡាង គឺអាច យក Galaxy S8 និង S8 Plus បំលែងជាកុំព្យូទ័រសម្រាប់ ប្រើប្រាស់ ធ្វើ ឯកសារ រឺឌីហ្សាញបានទៀតផង។ សម្រាប់ឧបករណ៍ដែល Samsung អាចបំលែង ស្មាតហ្វូនរបស់ខ្លួនទៅជាកុំព្យូទ័រ នោះ​មាន​ឈ្មោះ​ជាផ្លូវ​ការ​​ថា SamsungDex វាជាឧបករណ៍ ម្យ៉ាង ដែលយើងគ្រាន់តែធ្វើការ ភ្ជាប់ Samsung Galaxy S8 រឺ S8 Plus ជាមួយវា នោះវានឹងធ្វើការបំលែងទៅលើ Monitor របស់យើង ជាការស្រេច។ ជាងនេះទៅ​ទៀត​នោះ​វា មាន​រន្ធ​ដោយ​ USB សម្រាប់ភ្ជាប់ជាមួយ Mouse និង Keyboard ស្រាប់ និងមាន រន្ធ HDMI ដែល​អាច​ធ្វើ​ការ​ភ្ជាប់​ ជាមួយ​នឹង Monitor នោះ។

1

មិនត្រឹមតែប៉ុណ្ណោះ វាក៏មានបច្ចេកវិទ្យាសាកថ្ម រហ័សផងដែរ ដែលវានឹងមានការសាកថ្មលឿន នៅពេល​យើង​កំពុង​ភ្ជាប់វា ប្រើជាមួយ SamsungDex។ ដូច្នេះមិត្តអ្នកអាន អស់បារម្មណ៍នូវការ នៅការ​រក​ទិញ​ម៉ាស៊ីន កុំព្យូទ័រទុក​វាយ​ឯកសារធ្វើការ កិច្ចការសាលា ផ្សេងៗនៅផ្ទះ ហើយ គ្រាន់តែ​មាន SamsungDex និង​ទិញបន្ថែម Monitor Keyboard និង Mouse  ប៉ុណ្ណោះ​។ សម្រាប់​កម្មវិធីវាយឯកសារ Microsoft Office មួយ​ចំនួន គឺមានស្រាប់ អាចអោយទាញមិនគិតថ្លៃស្រាប់នៅក្នុង  Play Store និងកម្មវិធី Adobe Lightroom  កែរូបភាពក៏មាន ទៀតផង។ មិនត្រឹមតែប៉ុណ្ណោះ SamsungDex នេះក៏មានកង្ហារ ត្រជាក់​បន្ថែម​ទៀត​ផង សម្រាប់​បន្ថយកម្ដៅស្មាតហ្វូន​កុំអោយ ឡើងកម្ដៅខ្លាំង ពេលយើងប្រើប្រាស់ សម្រាប់​ធ្វើការ​យូរនោះ។ ​ស្មាតហ្វូន ដែល​អាចស្គាល់ជាមួយ SamsungDex នេះគឺ Samsung មិនបញ្ចេញ នោះ​ទេ ប៉ុន្តែខ្លួន​បានអោយដឹង គឺច្បាស់ជាគេនោះ វា អាចប្រើប្រាស់បានជាមួយនឹង Samsung Galaxy S8 និង S8 Plus ។

pic 2

និយាយរួមទៅ វាជាឧបករណ៍ថ្មីស្រឡាងរបស់ Samsung និងជាបច្ចេកវិទ្យាដ៏អស្ចារ្យថ្មីដែល ក្រុមហ៊ុន​ផ្សេងៗ​ ដើរមិនទាន់ដល់ ធ្វើអោយអ្នកប្រើប្រាស់ មានភាពងាយស្រួល និងបទពិសោធន៍ នៃការ​ប្រើប្រាស់​បច្ចេកវិទ្យាថ្មីរបស់ខ្លូន ដែលកំពុងវិត្តន៍។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Visal
  • 4:37 PM, 30 March
  • ប្រភព: PhoneArena
  • Tag: Accessories