ទំព័រដើម    >    Accessories    >    ព័ត៌មាន    >    Samsung ក៏បាន​ចេញ Gear VR ស៊េរីថ្មី និង​​មាន​​កាមេរ៉ា​​សម្រាប់ Live វីដេអូ​ 360ដឺក្រេ មក​​​ជា​​មួយ​​ទៀត​​ផង​​នៅ​​យប់​​មិញ​នេះ

Samsung ក៏បាន​ចេញ Gear VR ស៊េរីថ្មី និង​​មាន​​កាមេរ៉ា​​សម្រាប់ Live វីដេអូ​ 360ដឺក្រេ មក​​​ជា​​មួយ​​ទៀត​​ផង​​នៅ​​យប់​​មិញ​នេះ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

Samsung តែង​តែ​ចេញ Gear VR ស៊េរី​ថ្មី ជាមួយ​នឹង​ស្មាតហ្វូន កំពូល នៅរយៈ ពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ​។ ដោយត្រូវ​​កុម្ម៉ង់ទិញ​​មុន​ពីក្រុមហ៊ុន ផ្ទាល់​ទើប​អាច មាន​ការ​ផ្ដល់ Gear VR ដោយ ឥតគិតថ្លៃតែម្ដង រីឯ​សម្រាប់ ប្រទេសកម្ពុជាក៏មាន​ប្រម៉ូសិន ផ្ដល់ការថែមជូន ឥតគិតថ្លៃ​ដែរ ប៉ុន្តែ គ្រាន់តែ ប្រូម៉ូសិន​នោះ​ខុស​ពី​ប្រទេសនានា។

សម្រាប់ យប់មិញ​នេះ​វិញ ក្រុមហ៊ុន Samsung បានចេញនូវ​ Gear VR ថ្មីសម្រាប់ Galaxy S8 និង S8 Plus ផងដែរ ប៉ុន្តែវា​ក៏អាច ដាក់ត្រូវនឹងស្គាល់ចាប់ពីម៉ូឌែល Galaxy S6 ទៅក៏បាន។ ដោយ Gear VR នេះ​នៅតែមានឈ្មោះជាផ្លូវការ Gear VR Headset ដដែលគ្រាន់តែវាជាស៊េរថី្មរបស់ ស្មាតហ្វូន កំពូល Galaxy S8 និង S8 Plus នោះទេ ហើយ Gear VR Headset នេះបានបន្ថែម មុខងារថ្មីបន្តិចបន្តួច​ជា​ពិសេស​នោះ​មាន តេលេ បញ្ជា មកតាម ផងដែរ ងាយស្រួលអោយយើងបញ្ជាពេលកំពុងលេងហ្គេម និង គ្រប់គ្រង​វីដេអូ ពេលយើងកំពុងមើលងាយស្រួលជាមុនទៀតផង។ បើនិយាយតម្លៃវិញ Samsung ក៏បាន​ប្រកាស​​ផ្លូវការ​ហើយគឺ 40$។

cover 1

 

Final 1000x150 copy

ការទាក់ទងនឹង Gear VR នេះ​ផង​ដែរ គឺ​យើង​អាច​មើលវីដេអូ បាន​កម្រិត 360ដឺក្រេ គឺជុំវិញខ្លួន តែម្ដង ដូច្នេះ​ហើយ ក្រុមហ៊ុន Samsung ក៏បានចេញមកជាមួយកាមេរ៉ាមួយប្រភេទ ហាក់បីដូចជាដៃគូ ជាមួយ Gear VR នេះអញ្ចឹង ដែលអាច​អោយ​យើង​បង្កើត​ វីដេអូ 360ដឺក្រេ បាន  សម្រាប់ មើលក្នុង Gear VR ។ ពោល​គឺ វាជាដៃ គូដ៏ល្អជាមួយនឹង Gear VR Headset  ដែលវាមានឈ្មោះជាផ្លូវការថា Gear 360។ Gear 360​ នេះ​គឺ​ជាកាមេរ៉ា​តូចមួយងាយស្រូលដាក់តាមខ្លូនផង និងមានមុខងារ ជាច្រើន ជាង GoPro ទៀតផង ដោយវាអាចធ្វើការ Live ផ្ទាល់ទៅ YouTube កម្រិត បង្ហាញរូបភាព​ 2K។ ជាងនេះទៅទៀត​នោះ​​វាអាចថតវីដេអូកម្រិត រូបភាព 4k ថែមទៀតផង និងអាចធ្វើការបង្កើត ជាវីដេអូ 360ដឺក្រេ ក៏បាន សម្រាប់ មើលក្នុង Gear VR។ តម្លៃរបស់ វា រៀងថ្លៃបន្តិចគឺ Samsung​ នឹងធ្វើការចេញលក់ឆាប់ៗ នេះ​ក្នុង​​តម្លៃ 350$។

2 3

ទាំងនេះហើយគឺជា អ្វីដែល Samsung បានបន្ថែមក្នុងព្រឹត្តិការណ៍ ការចេញកំពូលស្មាតហ្វូន របស់ខ្លួន​កាល​ពី​យប់មិញនោះដោយ Samsung មិនអោយស្ងាត់ត្រឹម ចេញតែស្មាតហ្វូនពីម៉ូឌែលឡើយ។ សម្រាប់​ការ​បន្ថែមនេះផងដែរ គឺល្អនឹង សម្រាប់អោយអ្នកប្រើប្រាស់ មានភាពប្លែក និងបទពិសោធន៍ នៃការ​ប្រើប្រាស់​បច្ចេកវិទ្យាថ្មីរបស់ខ្លូន ដែលកំពុងវិត្តន៍។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Visal
  • 2:47 PM, 30 March
  • ប្រភព: GSMArena
  • Tag: Accessories