ទំព័រដើម    >    កុំព្យូទ័រ    >    ព័ត៌មាន    >    Asus ចេញ Monitor Gaming ថ្មី មាន FreeSync ហើយ​តម្លៃ គួរ​សម​ទៀត​ផង

Asus ចេញ Monitor Gaming ថ្មី មាន FreeSync ហើយ​តម្លៃ គួរ​សម​ទៀត​ផង

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

មិត្តអ្នកអាន ប្រហែល ​ជា​​ស្គាល់​​ហើយ ពីក្រុម​ហ៊ុន ល្បី​ល្បាញ ផ្នែក​បច្ចេក​វិទ្យាមួយនេះ នោះគឺ ក្រុម​ហ៊ុន Asus។  Asus បាន​ចេញ នូ​វ​ផលិត​​ផល​បច្ចេក​វិទ្យា​ ដែលមានដូចជា កុំព្យូទ័រ យួរដៃ​ខ្លាំងៗ ស្មាតហ្វូន ថេប្លេត​ជាដើម ហើយក៏នៅមានឧបករណ៍ផ្នែក​កុំព្យូទ័រជា​ច្រើនទៀតផងដែរ។ បន្ថែមទៀតនោះ ក្រុមហ៊ុន នេះ​គឺបានផ្ដោតសំខាន់ ទៅលើ ផ្នែក កុំព្យូទ័រ Gaming ខ្លាំងជាងគឺផងដែរ ដែលក្នុងនោះ រួមមាន កុំព្យូទ័រយួរ​ដៃ  កាស Gaming ក្ដារចុច Gaming និង Mouse ទៀតផង។ មិនត្រឹមតែប៉ុណ្ណោះក្នុងនោះ ក៏មាន Monitor ផងដែរ ដោយថ្មីៗ នេះ ក្រុមហ៊ុន Asus បានចេញ  Monitor ស៊េរីថ្មី មួយទៀតហើយ លើកនេះកាន់តែពិសេស។

cover

Final 1000x150 copy

ពោលគឺជា Monitor Gaming ដែលហៅជាផ្លូវការថា Asus VG245Q។ Monitor Gaming មួយនេះ​មាន​ទំហំ ត្រឹមតែ 24 អ៊ីញ​ និងមានកម្រិតបង្ហាញរូបភាព ត្រឹមតែ​ 1080p។ ថ្វីត្បិត តែទំហំអេក្រង់ និង កម្រិត​បង្ហាញរូបភាព វាតូចមែន ប៉ុន្តែ Asus VG245Q នេះមានសមត្ថភាព ខ្លាំង និងលក្ខណៈ​សម្បត្តិ​ច្រើន ផងដែរ ដោយ Asus សហការ ជាមួយ Amd បានបំពាក់ បច្ចេកវិទ្យា Free-Sync ថែមទៀតផង។ ដែល Free-Sync ក្នុង Monitor នេះ វាអាចធ្វើការ Refresh Rate បាន 75Hz ធំបំផុតប៉ុណ្ណោះ វារាងតូចដែរ បើ បាន 144Hz កាន់តែល្អ។  ជាងនេះទៅទៀតនោះ វាមាន Speaker ពីរគ្រាប់  ភ្ជាប់មក​ជាមួយ​ស្រាប់ តែម្ដងនៅក្នុង Monitor អញ្ចឹងហើយ វាមាន ទំងន់ ប្រាំគីឡូជាងឯណោះ បន្ថែមទៀតនោះ វា​អាចធ្វើការ បង្វិលអេក្រង់ ទៅជា បញ្ឈរឺដេកក៏បានផងដែរ។ សម្រាប់រន្ធដោត នៃ Asus VG245Q វា​មាន រន្ធដោត HDMI 2 រន្ធ និង Display Port 1.2a  រន្ធមួយផងដែរ។

pic 1 pic 2

រីឯតម្លៃ របស់ Asus VG245Q នេះវិញ Asus​ បានចេញលក់ជាផ្លូវការហើយគឺក្នុងតម្លៃ 250$​ ក៏ប៉ុន្តែ​សម្រាប់ ទីផ្សារស្រុកខ្មែរនោះអាចនឹងមានតម្លៃ ថ្លៃជាងនេះ។ សរុបសេចក្ដីមក Asus VG245Q គឺជា Monitor ផលិតឡើងសម្រាប់អ្នកមានថវិកា​សមរម្យ ដែលចង់បានយកមកលេងហ្គេម មានកម្រិត FPS  ស្មូត អាចធ្វើការពិចារណាបាន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Visal
  • 4:24 PM, 29 March
  • ប្រភព: Wccftech
  • Tag: កុំព្យូទ័រ