ទំព័រដើម    >    កុំព្យូទ័រ    >    ព័ត៌មាន    >    Gigabyte ចេញ Gaming Motherboard ស៊េរី​ថ្មី បំពាក់​ជាមួយ​ភ្លើង RGB និង​តម្លៃ​ក្រោម 200$

Gigabyte ចេញ Gaming Motherboard ស៊េរី​ថ្មី បំពាក់​ជាមួយ​ភ្លើង RGB និង​តម្លៃ​ក្រោម 200$

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

Motherboard ម៉ាក Gigabyte នៅក្នុងទីផ្សារស្រុកខ្មែរយើង មិនអន់នោះទេ ចំនួនអ្នក ប្រើប្រាស់ Motherboard ម៉ាកនេះគឺមាន ច្រើនគួរសម គ្រាន់តែមិនទាន់ លោតដល់ម៉ាក ASUS មិង MSI ឡើយ តែក៏មិនមែន មានន័យថាវាម៉ាក Gigabyte នេះអន់ នោះដែរ គឺវាខ្លាំងទៅតាម តម្លៃរបស់វា អញ្ចឹងដែរ។ ជាក់ស្ដែង ដើម្បីប្រកួតប្រជែង ទីផ្សារឲ្យកាន់តែ ខ្លាំងជាងមុន ក៏ដូចជាដេញ ស៊េរីទៅតាម Hardware ចេញថ្មីៗ និងសេចក្ដីត្រូវការ របស់អ្នក ប្រើប្រាស់នោះ Gigabyte បានប្រកាស ចេញនូវ Motherboard ស៊េរីឆ្នាំ 2017 ថ្មីមួយទៀត របស់ខ្លួនហើយ វាមានឈ្មោះថា Z270X-Designare។

1cover Final 1000x150 copy

ជាមួយ Z270X-Designare វាប្រើប្រាស់ Socket ពពួក LGA 1151 ដែលអាចយកទៅ ប្រើប្រាស់ជាមួយ CPU របស់ Intel ជំនាន់ទី 6 និងទី 7 បាន ចាប់ពីពពួក Pentium ឡើងដល់ Core i7 តែម្ដង។ ជាងនេះទៅទៀត Motherboard ថ្មីនេះក៏មាន កន្លែងដាក់ Hardware ផ្សេងទៀត ផងដែរ មានដូចជា៖

  • រន្ធដាក់ RAM ប្រភេទ DDR4 ចំនួន 4
  • រន្ធដាក់ដាក់ក្រាហ្វិចកាត PCI-Express 3.0 ចំនួន 3 តែអាចប្រើ បានតែ SLI ប៉ុណ្ណោះ
  • រន្ធ PCIe 3.0 ចំនួន 3 សម្រាបើប្រើជាមួយ Sound Card ឬ SSD
  • ជើងសម្រាប់ដោតដាក់ M.2 SSD ចំនួន 1

សម្រាប់រន្ធតំណភ្ជាប់រួមមានដូចជា៖

  • រន្ធ SATA 6GB/s ចំនួន 6
  • រន្ធ 32Gb/s U.2 ចំនួន 1
  • រន្ធ USB 3.1 ចំនួន 2
  • រន្ធ USB 3.0 ចំនួន 6
  • រន្ធ DVI ចំនួន 1
  • រន្ធ HDMI ចំនួន 1

2 3 4 5

ដូចអ្នកបានឃើញស្រាប់អញ្ចឹង Motherboard នេះវាបំពាក់មក ជាមួយនឹងភ្លើង RGB ជាប់ជាមួយតួខ្លួន រួចជាស្រេច ដែលអនុញ្ញាតឲ្យម្ចាស់ របស់វាធ្វើការ កំណត់ភ្លើង កែប្រែទៅតាមចិត្ត ចង់បានចំនួន 16.8 លានពណ៌ ឯណោះ តាមរយៈកម្មវិធី ធ្វើឲ្យវាកាន់តែ មានភាពលេចធ្លោ នៅទី កន្លែងងឹត។ ម្យ៉ាងវិញទៀត វាក៏សន្សំសំចៃ ថវិកាបានច្រើន ផងដែរ មានន័យថា មិនចាំបាច់ទិញ យកទៅ Build លេងហ្គេមក៏បាន គឺយើងអាច ប្រើប្រាស់វាទៅលើ មុខងារធម្មតា បានផងដែរ ព្រោះ Motherboard នេះមានតែ RAM និង CPU គឺអាចប្រើ បានហើយ ពុំចាំបាច់ទិញ ក្រាហ្វិចកាត ឬ Sound កាតមកបន្ថែមក្រៅ ក៏បានដែរ។ Gigabyte នឹងចេញលក់ Z270X-Designare នេះ នឹងត្រៀមចេញ លក់ឆាប់ៗខាង មុខនេះ ក្នុង តម្លៃក្រោម 200$ តែនៅពេលមក ដល់ស្រុកខ្មែរ តម្លៃកែប្រែ យ៉ាងណានោះ ក៏មិនទាន់ ហ៊ានថាដែរ!

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 2:49 PM, 29 March
  • ប្រភព: Gigabyte
  • Tag: កុំព្យូទ័រ